Connect with us

ព័ត៌មានជាតិ

អាជ្ញាធរកំពុងកាត់លះមែកឈើលម្អសោភ័ណភាពរាជធានី​ត្រៀម​បុណ្យចូលឆ្នាំ និងកីឡាស៊ីហ្គេម

បានផុស

នៅ

រដ្ឋបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការកែលម្អសោភណ័ភាពរាជធានីភ្នំពេញ​ ដើម្បីទទួលការប្រកួត​កីឡាស៊ីហ្គេមលើកទី ៣២ និងប៉ារ៉ា​ហ្គេម​លើក​ទី ១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងត្រៀមទទួលបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ​នាពេលដ៏ខ្លីខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ស៊ូ សាវ៉ន ប្រធានការិយាល័យសួនច្បារ និងរុក្ខជាតិនៃមន្ទីរសាធារណការ​ និងដឹកជញ្ជូនរាជធានីភ្នំពេញ​បានឱ្យដឹងថា៖ តាមផែនការដែលបានគ្រោងទុក រដ្ឋបាលរាជធានីភ្នំពេញ តាមការណែនាំរបស់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានឲ្យមន្ទីរសាធារណការរាជធានីភ្នំពេញធ្វើការលះមែកឈើនៅតាមមហាវិថីធំៗមួយចំនួន ពិសេស នៅលើមហាវិថីដែលពាក់ព័ន្ធនិងការរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ ដើម្បីចូលចូលរួមក្នុងពិធីចូលឆ្នាំថ្មីប្រពៃណីខ្មែនិងដើម្បីបង្ការ ទប់ស្កាត់ ការបាក់រលំដើមឈើនៅរដូវវស្សានាពេលខាងមុខនេះផងដែរ។

លោកបន្តថា ចំពោះកិច្ចការងារនេះ នៅលើបណ្ដោយមហាវិថីឈ្នះឈ្នះ ចាប់ពីផ្លូវជាតិលេខ ៦ A ដល់ស្ពានព្រែកព្នៅ យើងអនុវត្តកិច្ចការងារនេះបានសម្រេច ១០០ ភាគរយហើយ។ ក្រុមការងាររបស់លោកបន្តការកាត់លះមែកឈើ នៅតាមបណ្ដោយផ្លូវកម្ពុជាក្រោមចាប់ពីផ្សារធំថ្មីទៅដល់សាលាសន្ធម៉ុក បន្តការកាត់លះ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ផ្លូវព្រះមុនីវង្ស ផ្លូវព្រះនរោត្តម ផ្លូវស៊ីសុវត្ថិដែលជាផ្លូវសំខាន់ៗ ដែលប្រតិភូត្រូវឆ្លងកាត់។

ក្នុងនោះមហាវិថីព្រះសីហនុ ជុំវិញស្តាតអូឡាំពិក ក៏ជាផ្លូវដែលយើងយកចិត្តទុកដាក់ ក្នុងការកាត់លះមែកឈើទាំងនេះផងដែរ។ បន្ថែមពីនេះកំណាត់ផ្លូវម៉ៅសេទុង ផ្លូវលេខ ៥១,៦១ និងកំណត់ផ្លូវផ្សេងៗទៀត នៅក្នុងរាជធានីភ្នំពេញក៏ជាផ្លូវ ដែល អាជ្ញាធរាជធានីភ្នំពេញមយកចិត្តទុកដាក់លើការកាត់លះមែកឈើទាំងនេះផងដែរ ដើម្បីបង្ការទប់ស្កាត់ការបាក់រលំដើមឈើ បង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់នារដូវវស្សា៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម