ព័ត៌មានជាតិ
មេដឹកនាំនៃប្រទេសមេគង្គ ទទួលស្គាល់នូវសារៈសំខាន់នៃការរួមចំណែករបស់អាងទន្លេមេគង្គ
ប្រមុខរដ្ឋាភិបាល នៃប្រទេសមេគង្គ និងតំណាងជាន់ខ្ពស់ នៃប្រទេសដៃគូអភិវឌ្ឍន៍ កាលពីព្រឹកថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០២៣នេះ បានជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី ៤ នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ ដើម្បីពិភាក្សាក្រោមមូលបទ នវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការ សម្រាប់អាងទន្លេមេគង្គ-ដែលមានសន្តិសុខទឹក ប្រកបដោយចីរភាព។ នៅមុនពិធីបើកកិច្ចប្រជុំកំពូលផ្លូវការ មេដឹកនាំនៃប្រទេសមេគង្គ បានអញ្ជើញកិច្ចប្រជុំចង្អៀត។

នៅក្នុងកិច្ចប្រជុំកំពូលនេះ មេដឹកនាំទាំងអស់បានរំលឹកឡើងវិញ នូវការចុះហត្ថលេខាលើកិច្ចព្រមព្រៀងឆ្នាំ ១៩៩៥ ស្ដីពី កិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍដោយចីរភាព នៃអាងទន្លេមេគង្គ និងការបង្កើតឡើងគណៈកម្មការទន្លេមេគង្គ (MRC) ដោយតំណាងរដ្ឋាភិបាល នៃបណ្ដាប្រទេសក្នុងអាងទន្លេមេគង្គក្រោម ដោយផ្អែកលើទស្សនៈវិស័យ សម្រាប់ អាងទន្លេទាំងមូល និងដោយឈរលើប្រវត្តិដ៏យូរអង្វែង នៃកិច្ចសហប្រតិបត្តិការមេគង្គ ចាប់តាំងពីឆ្នាំ ១៩៥៧មក ដែលពេលនោះ បានបង្កើតឡើងនូវគណៈកម្មាធិការ សម្រាប់សម្របសម្រួលការស្រាវជ្រាវ ក្នុងអាងទន្លេមេគង្គក្រោម។

មេដឹកនាំទាំងអស់ បានកត់សម្គាល់នូវសកម្មភាពជាអាទិភាព និងការប្តេជ្ញាចិត្តដែលបានកំណត់ និងធ្វើមុនកិច្ចប្រជុំកំពូល MRC និងភាពប្រទាក់ក្រឡាគ្នាជាបន្ត ជាមួយនឹងប្រទេសជាសមាជិក MRC រួមមាន៖ ចាប់តាំងពីកិច្ចប្រជុំកំពូលលើកទី ១ ក្នុងឆ្នាំ ២០១០ នៅទីក្រុងហួហ៊ីន ប្រទេសថៃ ក្រោមមូលបទ “ការបំពេញតាមតម្រូវការ ដោយរក្សាបាននូវតុល្យភាព៖ ឆ្ពោះទៅការអភិវឌ្ឍប្រកបដោយចីរភាព” កិច្ចប្រជុំកំពូលលើកទី ២ ក្នុងឆ្នាំ ២០១៤ នៅទីក្រុងហូជីមិញ ប្រទេស វៀតណាម ក្រោមមូលបទ “សន្តិសុខទឹក ស្បៀងអាហារ និងថាមពល ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ” និងកិច្ចប្រជុំកំពូលលើកទី ៣ ក្នុងឆ្នាំ ២០១៨ នៅទីក្រុងសៀមរាប ប្រទេសកម្ពុជា ក្រោមមូលបទ “ការលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរួមគ្នា និងភាពជាដៃគូ ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គ“។

មេដឹកនាំនៃប្រទេសមេគង្គ បានទទួលស្គាល់នូវសារៈសំខាន់នៃការរួមចំណែក របស់អាងទន្លេមេគង្គ ចំពោះផ្នែកពាក់ព័ន្ធនឹងទឹកនៃរបៀបវារៈសហប្រជាជាតិ សម្រាប់ការអភិវឌ្ឍដោយចីរភាពឆ្នាំ ២០៣០, កិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពី ការប្រែប្រួលអាកាសធាតុ, ក្របខណ្ឌសេនដៃ សម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយសម្រាប់ឆ្នាំ ២០១៥- ២០៣០, របៀបវារៈអាស៊ាន ស្ដីពី សមាហរណកម្មតំបន់ ការតភ្ជាប់ និងការបិទគម្លាតអភិវឌ្ឍន៍ក្នុងសហគមន៍អាស៊ាន និងតម្រូវការសម្រាប់ការងើបឡើងវិញដ៏រឹងមាំពីជំងឺឆ្លងកូវីដ-១៩ ក្នុងស្ថានភាពមានការវិវត្តប្រែប្រួល និងបញ្ហាប្រឈមក្នុងតំបន់ និងអន្តរជាតិ មានលក្ខណៈស្មុគ្រស្មាញ ដែលក្នុងបរិបទនេះ មេដឹកនាំទាំងអស់បានអះអាងសារជាថ្មី នូវគុណតម្លៃនៃកិច្ចសហប្រតិបត្តិការពហុភាគី។

មេដឹកនាំនៃប្រទេសមេគង្គ បានទទួលស្គាល់នូវភាពបន្ទាន់ចាំបាច់ជុំវិញបញ្ហាប្រឈមហានិភ័យ និងកាលានុវត្តិភាពសំខាន់ៗ ដែលបណ្តាប្រទេសក្នុងអាងទន្លេមេគង្គក្រោម កំពុងជួបប្រទះនាពេលបច្ចុប្បន្ននិងអនាគត ដែលកើតឡើងដោយអន្តរកម្ម នៃការអភិវឌ្ឍ និងការប្រែប្រួលអាកាសធាតុ នោះគឺការគ្រប់គ្រងទឹកឲ្យប្រសើរបំផុត ដើម្បីសម្រេចឲ្យបាននូវសន្តិសុខ ទឹកក្នុងអាងទន្លេមេគង្គ គឺមានសារៈសំខាន់សម្រាប់និរន្តរភាពបរិស្ថាន និងទ្រទ្រង់សុខុមាលភាពសេដ្ឋកិច្ច និងសង្គម របស់សហគមន៍ក្នុងអាងទន្លេមេគង្គ។

ក៏ប៉ុន្តែទន្ទឹមនឹងនោះ ក៏ត្រូវស្វះស្វែងរកនូវគំនិតថ្មីៗ និងវិធីសាស្ត្រធ្វើការរួមគ្នាប្រកបដោយនវានុវត្តន៍ ដើម្បីដោះស្រាយឲ្យបានគ្រប់គ្រាន់ ឆ្លើយតបនឹងហានិភ័យដែលចេះតែកើនឡើង និងផលចំណេញខាតពាក់ព័ន្ធនឹងការគ្រប់គ្រង និងអភិវឌ្ឍន៍ អាងទន្លេ។ មេដឹកនាំ MRC បានទទួលស្គាល់ នូវការលើកកម្ពស់កាលានុវត្តភាពសម្រាប់សន្តិសុខទឹក ស្បៀងអាហារ និងថាមពលដែលមាន សម្រាប់ប្រទេសក្នុងអាងទន្លេមេគង្គទាំងអស់ អាចកើតមានបានតាមរយៈកិច្ចសហប្រតិបត្តិការតំបន់ និងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ប្រសិនបើប្រទេសទាំងអស់ធ្វើការរួមគ្នា។

មេដឹកនាំទាំងអស់ បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃអង្គការអាងទន្លេ ដែលផ្អែកលើសន្ធិសញ្ញាដ៏រឹងមាំ និងមានចីរភាពផ្នែកហិរញ្ញវត្ថុ ក្នុងស្ថានភាពដែលមានការវិវត្តផ្នែកស្ថាប័ន សម្រាប់ការគ្រប់គ្រងទឹក និងធនធានពាក់ព័ន្ធ ក្នុងអាងទន្លេមេគង្គ និងបានស្វាគមន៍ចំពោះការចូលរួមកាន់តែកើនឡើងពីប្រទេសតាមដងទន្លេទាំងអស់ ក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងអាង ដោយឈរស្មារតី នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការ ពិសេសទទួលស្គាល់នូវការចូលរួម និងកិច្ចសហប្រតិបត្តិការរបស់ដៃគូសន្ទនា ដៃគូអភិវឌ្ឍន៍ និងដៃគូផ្សេងទៀតរបស់ MRC និងការប្ដេជ្ញាចិត្តរបស់ពួកគេ ដើម្បីបន្តកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសជាសមាជិករបស់ MRC៕

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?