ព័ត៌មានជាតិ
មេដឹកនាំនៃប្រទេសមេគង្គ អនុម័តលើសេចក្តីថ្លែងការណ៍ក្រុងវៀងចន្ទន៍ចំនួន ១៦ចំណុច
មេដឹកនាំនៃប្រទេសមេគង្គ កាលពីព្រឹកថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០២៣ បានបន្តចូលរួមកិច្ចប្រជុំកំពូលពេញអង្គរបស់គណៈកម្មការទន្លេមេគង្គលើកទី ៤។ កិច្ចប្រជុំកំពូលនេះ មានការអញ្ជើញចូលរួមពីប្រមុខរដ្ឋាភិបាល នៃប្រទេសកម្ពុជា ឡាវ វៀតណាម និងប្រតិភូតំណាងជាន់ខ្ពស់មកពីប្រទេសថៃ មីយ៉ាន់ម៉ា ចិន រួមទាំងតំណាងដៃគូ នៃប្រទេសអភិវឌ្ឍន៍របស់គណៈកម្មការទន្លេមេគង្គ។
បន្ទាប់ពីការអញ្ជើញថ្លែងសុន្ទរកថាបើក ដោយលោកនាយករដ្ឋមន្រ្តីឡាវ Sonexay Siphandone រួចមក សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹៈ ក្រោមមូលបទ “នវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការសម្រាប់អាងទន្លេមេគង្គ-ដែលមានសន្តិសុខទឹក ប្រកបដោយចីរភាព”។
នៅក្នុងកិច្ចប្រជុំកំពូលរបស់គណៈកម្មការទន្លេមេគង្គលើកទី ៤នេះដែរ មេដឹកនាំនៃប្រទេស MRC បានឈានទៅចេញការអនុម័ត លើសេចក្តីថ្លែងការណ៍ក្រុងវៀងចន្ទន៍លើចំណុចសំខាន់ៗចំនួន ១៦ចំណុចរួមមាន៖ ១. ទទួលស្គាល់ នូវសមិទ្ធផល និងការវិវត្តសំខាន់ៗ របស់ MRC ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រួមទាំងការរួមចំណែកជាបន្តបន្ទាប់ ដល់កិច្ចសហប្រតិបត្តិការប្រកបដោយសន្តិភាព និងផ្ដល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់មេគង្គ តាមរយៈកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសជាសមាជិក និងជាមួយដៃគូនានារបស់យើង និងជាពិសេស ៖ ការបង្កើត និងការចែករំលែកចំណេះដឹង ត្រូវបានពង្រឹង ដែលនេះបានជួយគាំទ្រធ្វើឲ្យការរៀបចំផែនការ និងការសម្រេចចិត្តមានលក្ខណៈកាន់តែប្រសើរឡើង ដូចដែលបានឆ្លុះបញ្ចាំងនៅក្នុងរបាយ ការណ៍ស្តីពីស្ថានភាពអាងទន្លេឆ្នាំ ២០១៨ និងការសិក្សាស្រាវជ្រាវ ព្រមទាំងការវាយតម្លៃផ្នែក បច្ចេកទេសផ្សេងៗ ដែលរួមទាំងការស្រាវជ្រាវរួមគ្នា ជាមួយប្រទេសចិនមីយ៉ាន់ម៉ា វិទ្យាស្ថានគ្រប់គ្រង ទឹកអន្តរជាតិ អង្គការសហប្រជាជាតិ និងដៃគូដទៃទៀត។
២. វាយតម្លៃខ្ពស់ចំពោះការបន្តការគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស ពីដៃគូអភិវឌ្ឍន៍ អង្គការអន្តរជាតិ វិស័យឯកជន និងដៃគូពាក់ព័ន្ធផ្សេងទៀត ដែលបានផ្តល់ជូនដល់ MRC និងប្រទេសជាសមាជិក និងកិច្ចសហប្រតិបត្តិការរបស់ដៃគូសន្ទនា MRC និងភាគីពាក់ព័ន្ធទាំងអស់ នាំឲ្យសម្រេចបាននូវសមិទ្ធផលទាំងនេះ និងសមិទ្ធផលផ្សេងទៀត។
៣. ទទួលស្គាល់ថា សមិទ្ធផលទាំងនេះ បានបង្កើតជាមូលដ្ឋានគ្រឹះថ្មី និងប្រសើរជាងមុន ដើម្បីឲ្យ MARC សម្រេចបានយ៉ាងពេញលេញនូវអាណត្តិ និងមុខងារស្នូលរបស់ខ្លួន ក្នុងនាមជាអង្គការអាងទន្លេ តាមរយៈ ៖ (ក) ការគាំទ្រការអភិវឌ្ឍប្រកបដោយចីរភាព និងប្រសើរបំផុត ដោយទន្ទឹមនោះបង្កើននូវសន្តិសុខទឹក ក្នុងតំបន់ និងបង្កើតភាពធន់នឹងអាកាសធាតុ (ខ) ការបំពេញបន្ថែមចំពោះការរៀបចំផែនការថ្នាក់ជាតិ ជាមួយនឹងការធ្វើផែនការសម្រាប់អាងទាំងមូល និងបើចាំបាច់ ត្រូវមានកិច្ចសម្របសម្រួលលើប្រតិបត្តិការ អាង (គ) ការផ្ដល់ព័ត៌មានជាបន្ត និងប្រកបដោយតម្លាភាព អំពីស្ថានភាពបច្ចុប្បន្ន និងនាពេលអនាគត ដើម្បីធ្វើឲ្យប្រសើរឡើងនូវការជូនដំណឹងជាមុន (ឃ) ការបង្កើនភាពជាម្ចាស់ និងសមត្ថភាពរបស់ ប្រទេសជាសមាជិក សម្រាប់ការអនុវត្តមុខងារស្នូលក្នុងការគ្រប់គ្រងអាងទន្លេ និង (ង) ការអភិវឌ្ឍស្ថាប័ន MRC ជាបន្ថែមទៀត សម្រាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់ឲ្យកាន់តែមានកម្រិតខ្ពស់ជាងមុន ដែលនេះជាការចាំបាច់ ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងអាង។
៤. ទទួលស្គាល់ អំពីកាលានុវត្តភាពជាច្រើនសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព លើគ្រប់វិស័យទាំងអស់ ដែលពាក់ព័ន្ធនឹងទឹក រួមទាំងផ្នែក វារីអគ្គិសនី ធារាសាស្ត្រ នាវាចរណ៍ និងផ្នែកផ្សេងទៀត និងថា ការផ្តល់សន្តិសុខទឹក ដើម្បីការពារសង្គម ពីហានីភ័យទឹកជាពិសេសគ្រោះទឹកជំនន់ និងភាពរាំងស្ងួត គឺមានសារៈ សំខាន់ខ្លាំងណាស់ដែលជាផ្នែករួមមួយ នៃការវិនិយោគតាមវិស័យផ្សេងទៀត និងក៏ជាឱកាសសម្រាប់ការអភិវឌ្ឍន៍ផងដែរ។
៥. ទទួលស្គាល់ថា ទន្ទឹមនឹងការអភិវឌ្ឍ និងការប្រើប្រាស់ទឹកទន្លេមេគង្គ នឹងរួមចំណែកយ៉ាងសំខាន់ដល់ កំណើនសេដ្ឋកិច្ច តែវាក៏អាចមានផលប៉ះពាល់ធ្ងន់ធ្ងររួមទាំងផលប៉ះពាល់ឆ្លងដែនដែលតម្រូវឲ្យមានការ ដោះស្រាយរួមគ្នាលើផ្នែកបរិស្ថាន និងសហគមន៍ដែលងាយរងគ្រោះក្នុងអាង ផងដែរ ជាពិសេសនៅពេល ដែលមានបច្ច័យបន្ថែមកើតចេញពីការប្រែប្រួលអាកាសធាតុ មានដូចជា គ្រោះទឹកជំនន់និងភាពរាំងស្ងួតធ្ងន់ធ្ងរ, ការហូរច្រោះនិងកំណកកករល្បាប់, ផលប៉ះពាល់នៃការប្រែប្រួលយ៉ាងរហ័សនៃកម្រិតកម្ពស់និង រំហូរទឹកទន្លេនៅក្នុងផ្នែកខ្លះនៃអា និងការធ្លាក់ចុះនៃធនធានបរិស្ថាននិងជលផល ដោយរួមទាំង ដោយសារការបាត់បង់នៃការតភា្ជប់គ្នា។
៦. រំលឹកឡើងវិញថា ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងអាង ដែលមានលក្ខណៈកាន់តែស្មុគ្រស្មាញជាងមុននោះយើង ត្រូវការទាំងជម្រើសនៃការអភិវឌ្ឍ និងការគ្រប់គ្រង ដើម្បី ធានាបាននូវចីរភាពនៃមូលដ្ឋាន ធនធានបរិស្ថាន, កំណត់នូវជម្រើសដំណោះស្រាយវិនិយោគនិងពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយអំពី ទំនាក់ទំនងគ្នារវាងវិស័យផ្សេងៗ, គិតគូរលើសពីការធ្វើផែនការធនធានទឹកដោយដាក់បញ្ចូលនូវការ គ្រប់គ្រងកិច្ចប្រតិបត្តិការដោយរួមទាំងតាមរយៈឱកាសសម្រាប់កិច្ចសម្របសម្រួលឆ្លងដែនជាពិសេសលើ ការចែករំលែកឲ្យបានទាន់ពេលនិងទៀងទាត់នូវទិន្នន័យនៃការប្រតិបត្តិការទំនប់និងហេដ្ឋារចនាសម្ព័ន្ធ ទឹកផ្សេងទៀត, និងដើម្បីកំណត់គម្រោងវិនិយោគរួមគ្នាដែលរួមចំណែកដល់សន្តិសុខទឹក ស្បៀងអាហារ និងថាមពល។
៧. ការកំណត់តាមរយៈការរៀបចំផែនការតំបន់បែបបុរេសកម្ម ដែលនាំឲ្យបង្កើតបាននូវផែនការបណ្ដុំអាង ទន្លេ គម្រោងវិនិយោគរួមថ្មីៗនិងថ្នាក់ជាតិដែលមានសារៈសំខាន់សម្រាប់អាងទាំងមូល និងសកម្មភាព ពាក់ព័ន្ធដែលអាចបង្កើនភាពស៊ីសង្វាក់គ្នា និងកាត់បន្ថយភាពងាយរងគ្រោះនៅកម្រិតអាង និងនៅថ្នាក់ ជាតិ ហើយដែលផ្តល់នូវការឆ្លើយតបដ៏ទូលំទូលាយទៅនឹងការប្រែប្រួលអាកាសធាតុ ដោយរួមទាំងតាមរយៈហេដ្ឋារចនាសម្ព័ន្ធ និងជម្រើសអាងស្តុកទឹកតាមបែបធម្មជាតិ ដែនកំណត់បរិស្ថាននិងការធ្វើឲ្យ ប្រសើរការគ្រប់គ្រងកំណកកករល្បាប់ ហើយដែលគាំទ្រដល់ការអនុវត្តផែនការតាមវិស័យថ្នាក់តំបន់រួមគ្ន ដែលលើសពីផ្នែកដែលទាក់ទងនឹងទឹក ដូចជាការផលិតថាមពលកកើតឡើងវិញនិងដែលមិនពាក់ព័ន្ធនឹងទឹក, ការតភ្ជាប់និងការធ្វើឲ្យប្រសើរនូវបណ្តាញខ្សែបញ្ជូនថាមពលក្នុងតំបន់, ការអភិវឌ្ឍទីផ្សារនិង ពាណិជ្ជកម្មថាមពល និងមជ្ឈមណ្ឌលដឹកជញ្ជូនពហុផ្នែក។
៨. ផ្ដល់លទ្ធភាពឲ្យបណ្តាប្រទេសតាមអាងទន្លេ ជួយសហគមន៍ដើម្បីអាចសម្របខ្លួនទៅនឹងស្ថានភាពទន្ល ដែលការប្រែប្រួល ដោយត្រូវធានានូវប្រព័ន្ធទំនាក់ទំនង និងការជូនដំណឹងឲ្យបានទាន់ពេលវេលា និង ដែលមានប្រសិទ្ធភាពជាងមុន សម្រាប់រំហូរទឹកដែលខុសពីធម្មតាបញ្ហាគុណភាពទឹក ទឹកជំនន់និងភាព រាំងស្ងួត និងគ្រោះអាសន្នដែលពាក់ព័ន្ធនឹងទឹកផ្សេងទៀត ទាំងក្នុងចំណោមប្រទេសមេគង្គនិងសហគមន៍ តាមអាងទន្លេ និងដោយត្រូវរួមគ្នាបង្កើនការចែករំលែកទិន្នន័យប្រតិបត្តិការពីហេដ្ឋារចនាសម្ព័ន្ធទឹកឲ្យបាន ទាន់ពេលវេលានិងជាប្រចាំ សម្រាប់ការត្រៀមបង្ការនិងការឆ្លើយតប ឲ្យបានកាន់តែប្រសើរជាងមុន។
៩. គាំទ្រដល់ការសេចក្តីសម្រេចលើការអភិវឌ្ឍ និងកិច្ចប្រតិបត្តិការ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាកាន់តែ ប្រសើរ ដោយរួមទាំងការលើកកម្ពស់ការគាំទ្រការធ្វើសេចក្តីសម្រេចចិត្ត ដើម្បីអនុវត្តគ្រប់មុខងារគ្រប់គ្រង អាងទន្លេ មានជាអាទិ៍ ផ្នែកការពិនិត្យតាមដានពាក់ព័ន្ធនឹងទឹកនិងការគ្រប់គ្រងប្រតិបត្តិការអាង រហូតដល់ ផ្នែកការវាយតម្លៃ និងការធ្វើផែនការយុទ្ធសាស្ត្ររយៈពេលវែង។
១០. ធានាថា ការពិគ្រោះយោបល់ ត្រូវបានធ្វើឡើងក្នុងលក្ខណៈកាន់តែមានប្រសិទ្ធភាពជាងមុន ដើម្បីសម្រេច បាននូវគោលបំណងរួមតាមរយៈការអនុវត្ត៖ ក្នុងភាពជាដៃគូជាមួយដៃគូសន្ទនា MRC, វេទិកាអ្នកពាក់ព័ន្ធ ចម្រុះសម្រាប់អាងទាំងមូល ការបង្កើនសកម្មភាពរួមគ្នានិងប្រកបដោយនវានុវត្តន៍ជាមួយវេទិកាសហ ប្រតិបត្តិការតំបន់ផ្សេងទៀត ដៃគូអភិវឌ្ឍន៍ សហគមន៍ អង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជន និងភាគី ពាក់ព័ន្ធដទៃទៀត។
១១. ការពង្រឹងការគ្រប់គ្រងអាងទន្លេទាំងមូល ស្របតាមអាណត្តិរបស់ MRC តាមរយៈនវានុវត្តភាពក្នុងគោល នយោបាយ បច្ចេកវិទ្យា និងយន្តការ សម្រាប់កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ជាមួយក្របខណ្ឌកិច្ច សហប្រតិបត្តិការតំបន់ដែលពាក់ព័ន្ធមេគង្គ ផ្សេងទៀត។ ១២. ការរក្សា និងស្វែងរកហិរញ្ញប្បទានប្រកបដោយនវានុវត្តភាព ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងខាងលើ ដោយរួមទាំងតាមរយៈប្រភពសាធារណៈនិងឯកជនថ្មីៗ និងយន្តការផ្ដល់មូលនីធិសកល។
១៣. ធានាថា MRC គឺស្ថិតក្នុងអន្តរការដោយចីរភាព ឆ្ពោះទៅស្វ័យភាពផ្នែកហិរញ្ញវត្ថុដោយខ្លួនឯងនៅត្រឹមឆ្នាំ ២០៣០ ដោយរួមទាំងតាមរយៈ ការអភិវឌ្ឍស្ថាប័នជាបន្តដែលពង្រឹងសមត្ថភាពរបស់ MRC) និងស្ថាប័ន ជាតិដើម្បីអនុវត្តមុខងារស្នូលក្នុងការគ្រប់គ្រងអាងទន្លេ រួមទាំងការទទួលបាននូវទិន្នន័យពាក់ព័ន្ធនឹងទឹក និងការពិនិត្យតាមដានដែលគាំទ្រដោយក្រុមជំនាញអាងទន្លេរួម បណ្តាញពិនិត្យតាមដានទន្លេប្រកប ដោយប្រសិទ្ធភាព, ការពង្រឹងការអនុវត្តនីតិវិធីរបស់ MRC និងយន្តការពាក់ព័ន្ធ, ទម្រង់ការងារ និងការទទួលយកទៅប្រើប្រាស់នូវយុទ្ធសាស្ត្រ និងគោលការណ៍ណែនាំថ្នាក់តំបន់។
១៤. យើងសូមអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់យើង ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីពង្រឹងបន្ថែមទៀតនូវតួនាទីរបស់ MRC ក្នុងការជួយធានាឲ្យអាងទន្លេមេគង្គ មានសន្តិសុខទឹក ស្បៀងអាហារ និងថាមពល និងប្រកបដោយចីរភាពផ្នែកសេដ្ឋកិច្ច សង្គម និងបរិស្ថាន។ ១៥. ស្វាគមន៍ចំពោះការផ្លាស់ប្តូរយុទ្ធសាស្ត្រ ឆ្ពោះទៅរកការធ្វើផែនការថ្នាក់តំបន់បែបបុរេសកម្ម និងការគ្រប់គ្រងកិច្ចប្រតិបត្តិការដោយមានការសម្របសម្រួល និងសូមអំពាវនាវឲ្យបណ្តាប្រទេសតាមដងទន្លេ ដៃគូនិងភាគីពាក់ព័ន្ធទាំងអស់ បន្តធ្វើការជាមួយ MRC ដើម្បីគាំទ្រដល់កិច្ចព្រមព្រៀងមេគង្គឆ្នាំ ១៩៩៥ និងនីតិវិធីនានា ព្រមទាំងដើម្បីគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍អាង សម្រាប់ឆ្នាំ ២០២១-២០៣០ ស្របតាមសេចក្ដីថ្លែងការណ៍នេះ និងទន្លេមេគង្គតែមួយ ស្មារតីតែមួយ និង ១៦. ប្រគល់ភារកិច្ចឲ្យ MRC ត្រូវសម្របសម្រួល និងពិនិត្យតាមដានការអនុវត្តសេចក្ដីថ្លែងការណ៍នេះ។
បន្ទាប់ពីបានបញ្ចប់កិច្ចប្រជុំកំពូលមេគង្គលើកទី ៤ ប្រកបដោយលទ្ធផលដ៏ត្រចះត្រចង់រួចមក នៅរសៀលថ្ងៃដដែលនោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃម្ពុជា បានអញ្ជើញធ្វើដំណើរចាកចេញពីរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ ក្នុងដំណើរនិវត្តន៍មកកាន់រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ នៅអាកាសយានដ្ឋានអន្តរជាតិវត្តី វត្តមាននៃការអញ្ជើញជូនដំណើរសម្តេចតេជោ និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជារួមមាន៖ លោក-លោកស្រី ជាឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាលឡាវ ថ្នាក់ដឹកនាំរដ្ឋធានីវៀងចន្ទន៍ និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសឡាវ ជាច្រើនរូប៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍១ ថ្ងៃ ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ