Connect with us

ព័ត៌មានជាតិ

អភិបាល​ខេត្ត​តាកែវ បញ្ជា​ឲ្យ​​អាជ្ញាធរ​ចុះស្រាវជ្រាវ ករណី​ជួល​ដី​ធ្វើ​ស្រែ​តាម​ព្រំដែន​

បានផុស

នៅ

តាកែវ៖ សេចក្តីរាយការណ៍​ថា មានជនជាតិវៀតណាមចូលមកជួលដី​ពលរដ្ឋ​ខ្មែរ​ធ្វើស្រែ​ប្រាំងលើទឹកដីក្នុងស្រុកបូរីជលសារ និង​ស្រុកកោះអណ្តែត ខេត្ត​តាកែវ។

ប្រភពបានបង្ហើបឲ្យដឹងថា ពិតជា​មាន​ជនជាតិវៀតណាមចូលមកធ្វើស្រែនារដូវប្រាំង លើទឹកដីក្នុងស្រុកបូរីជលសារ និង​ស្រុកកោះអណ្តែតមែន ស្របពេលដែលប្រជាជននៃប្រទេសទាំងពីរ ផ្ទុះជំងឺកូវីត ១៩ មិនទាន់ស្ងាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ អ៊ូច​ ភា​ អភិបាលនៃគណ:អភិបាលខត្តតាកែវ​ នៅរសៀលថ្ងៃទី១៦មករា​បានឲ្យដឹងថា​ លោកបានឲ្យខាងស្រុកចុះពិនិត្យនិងធ្វេីការស្រាវជ្រាវរួច​ហើយ។

កម្ពុជា​ថ្មី​បានទំនាក់ទំនង​ទៅ​លោក ទុយ សុភ័ក្រ អភិបាលស្រុកបូរីជលសារមិនអាចទាក់ទងសុំការបំភ្លឺបានទេ ដោយហៅទូរសព្ទចូលមិនមានអ្នកទទួល។

លោក ផាន ផល អធិការនគរបាលស្រុកបូរីជលសារឆ្លើយតប​ថា រឿងនេះលោកមិនដឹងច្បាស់នោះទេ លោកក៏មិនជាប់ពាក់ព័ន្ធក្នុងរឿងជួលដីឲ្យវៀតណាម ធ្វើស្រែប្រាំងនោះដែរ។​

ពាក់ព័ន្ធនិងការជួលដីទៅឲ្យជនបរទេសជិតខាងចូលមកបង្កបង្កើនផល កាលពីថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០១៥ រាជរដ្ឋាភិបាលកម្ពុជាបានចេញសារាចរ ហាមជួល លក់ដីស្រែចំការឬលំនៅដ្ឋាននៅតាមតំបន់ព្រំដែន ឲ្យទៅឲ្យប្រជាពលរដ្ឋនៃប្រទេសជិតខាង រួមទាំងតំបន់មិនទាន់បានកំណត់ខណ្ឌសីមានិងបោះបង្គោលព្រំដែនផ្លូវការរួចជាស្ថាពរ។ រាជរដ្ឋាភិបាលបញ្ជាក់ក្នុងសារាចរនោះថា ការជួលដីជាប់ព្រំដែនឲ្យទៅប្រទេសជិតខាងគឺបានបង្កភាពស្មុគស្មាញដល់កិច្ចការរបស់គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនក្នុងការអនុវត្តការងាររបស់ខ្លួន៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម