Connect with us

ព័ត៌មានជាតិ

បើកបរល្បឿនលឿន​បុកខឿនទ្រូងផ្លូវ​របួសមនុស្សចំនួនពីរនាក់​

បានផុស

នៅ

យ៉ាងហោចណាស់ ​មានមនុស្សប្រុស ស្រី ចំនួន ២នាក់​ ​បានរងរបួសធ្ងន់ ក្នុងហេតុការណ៍ក្រឡាប់រថយន្ត កាលពីព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង៩និង ៤០នាទី លើកំណាត់ផ្លូវជាតិលេខ៥ ដែលកំពុង​ស្ថាបនា ត្រង់ចំណុចក្រុមទី០១ ភូមិត្រស់ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នៅមុនពេលកើតហេតុ គឺរថយន្តម៉ាកសាំយ៉ុង ពណ៌ ស ១ គ្រឿង ស៊េរី១៩៩៦ ពាក់ស្លាកលេខ​ភ្នំពេញ​2Y-9520 បើកពីជើងទៅត្បូង ក្នុងល្បឿនលឿន លុះដល់ចំណុចកើតហេតុ បានបុកខឿនទ្រូង​ផ្លូវ​និង​រនាំង​ដែក​ទ្រូងផ្លូវ បណ្តាលឱ្យអ្នកបើកបររថយន្ត និងអ្នករួមដំណើររងរបួសធ្ងន់។
 
សមត្ថកិច្ចឱ្យដឹងថា អ្នកបើករថយន្ត​មានឈ្មោះ ដួង សុភ័ណ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិអូរ ឃុំ​ពេជ្រ​ចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង និងអ្នករួមដំណើរឈ្មោះ ញ៉ែម ផាត ភេទស្រី អាយុ៤៤ ឆ្នាំ រស់​នៅភូមិ ឃុំជាមួយគ្នា។
 
ជនរងគ្រោះទាំងពីរនាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត ចំណែករថយន្ត ត្រូវបានកម្លាំង​ជំនាញ​យក​ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកថ្មគោល ​ដើម្បី​ដោះស្រាយ តាមក្រោយ៕

អត្ថបទ ៖ សោ​និយមរ័ត្ន


 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម