ព័ត៌មានជាតិ
ផ្លូវទៅតំបន់កន្ទុយនាគប្រសព្វ ៣ ប្រទេស កម្ពុជា-ឡាវ-វៀតណាម គ្រោងសាងសង់នៅឆ្នាំ ២០២៨
រដ្ឋាភិបាលគ្រោងនឹងសាងសង់ផ្លូវទៅតំបន់មុំ ៣ កន្ទុយនាគដែលប្រសព្វគ្នារវាងប្រទេស ៣ គឺកម្ពុជា-ឡាវ-វៀតណាមនៅឆ្នាំ ២០២៨។
ថ្លែងប្រាប់បណ្ដាញព័ត៌មានក្នុងសន្និសីទកាលពីម្សិលមិញនេះ លោក សាយ សាមាន ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តរតនគិរីបានឲ្យដឹងថា ក្នុងសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងសាធារណការនិងដឹកជញ្ជូន ជួសមុខឲ្យថ្នាក់ដឹកនាំខេត្ត លោកបានធ្វើបទអន្តរាគមន៍ស្នើសុំការសាងសង់ផ្លូវចំនួនពីរខ្សែក្នុងខេត្តរតនគិរី។

ផ្លូវទាំងពីរខ្សែដែលលោកលើកសំណើយ៉ាងទទូចនោះគឺទីមួយផ្លូវទៅវ៉ឺនសៃ និងមួយខ្សែទៀតគឺផ្លូវទៅតំបន់មុំ ៣ កន្ទុយនាគប្រសព្វគ្នារវាងកម្ពុជា-ឡាវ-វៀតណាម។
ជាការឆ្លើយតបរដ្ឋមន្ត្រីក្រសួងសាធារណការបានសន្យានឹងរៀបចំឆាប់ៗ។ បើតាមលោក សាយ សាមាន ផ្លូវទៅតំបន់កន្ទុយនាគ នឹងរៀបចំបញ្ចូលជាប្រព័ន្ធផ្លូវជាតិមានឈ្មោះផ្លូវជាតិលេខ ៧៨-៥។
ផ្លូវនេះសរុបមានប្រវែង ១៩១ គ.ម ចែកចេញជា ៣ កំណាត់។ គឺទីមួយពីក្រុងបានលុងទៅភូមិតងណងលិប្រភេទជា DBST មានប្រវែង ២១.៩៥ គ.ម កំណាត់ទីពីរពីភូមិតងណងលិទៅដល់ស្រុកតាវែងជាផ្លូវល្បាយថ្មដែលមានប្រវែង ២៥.៩ គ.ម និងកំណាត់ទី ៣ ពីស្រុកតាវែងរហូតទៅដល់តំបន់កន្ទុយនាគមានប្រវែង ១៤៣.៩៦ គ.ម។
លោកបន្តថា ផ្លូវទៅតំបន់កន្ទុយនាគបច្ចុប្បន្នអាចធ្វើដំណើរបានត្រឹមស្រុកតាវែង បើចង់ធ្វើដំណើរបន្តដល់តំបន់មុំ ៣ កន្ទុយនាគត្រូវឆ្លងចូលប្រទេសវៀតណាម។

រូបឯកសារ
ដោយឡែកផ្លូវទៅវ៉ឺនសៃ លោក សាយ សាមាន ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តរតនគិរីបានបញ្ជាក់ថា ចែកចេញជាពីរកំណាត់ គឺចេញពីអូរជុំទៅវ៉ឺនសៃជាផ្លូវក្រាលគ្រួសក្រហមមានប្រវែង ២៨.៥២ គ.ម និងមួយកំណាត់ទៀតជាផ្លូវដីពីវ៉ឺនសៃបន្តរហូតដល់ត្រពាំងក្រៀលព្រំប្រទល់កម្ពុជាឡាវមានប្រវែង ១០៤,៤៥ គ.ម។ សរុបផ្លូវមានប្រវែង ១៣២,៩៧ គ.ម។
លោកសាយ សាមាន អះអាងថា ផ្លូវទៅវ៉ឺនសៃជាគម្រោងផ្លូវជាតិ ដែលគ្រោងចាប់ផ្តើមអនុវត្តការសាងសង់នៅឆ្នាំ ២០២៧។ ដោយឡែកផ្លូវទៅតំបន់មុំ ៣ កន្ទុយនាគប្រសព្វរវាងកម្ពុជា-ឡាវ-វៀតណាម គ្រោងចាប់ផ្ដើមអនុវត្តការសាងសង់នៅឆ្នាំ ២០២៨ ប៉ុន្តែអាចលឿនជាការគ្រោងទុកដោយផ្អែកតាមស្ថានភាពជាក់ស្ដែង៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ