Connect with us

ព័ត៌មានជាតិ

ទីភ្នាក់ងារជាតិមុខរបរ រៀបចំសម្ភាសន៍ផ្ដល់ការងារដល់យុវជន ១៤៤ កន្លែង ថ្ងៃស្អែក

បានផុស

នៅ

ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំកិច្ចសម្ភាសការងាររយៈពេល១ថ្ងៃនៅថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២៣ ដោយមានក្រុមហ៊ុនធំៗចំនួន ៤ ចូលរួមផ្តល់ឱកាសការងារសរុបចំនួន ១៤៤ កន្លែង សម្រាប់ផ្តល់​ជូនយុវជន សិស្ស និស្សិត និងអ្នកស្វែងរកការងារ ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ៥:០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុនធំៗទាំង៤ ដែលចូលរួមនោះមាន៖ ផ្សារទំនើបម៉ាក្រូ ក្រុមហ៊ុន IDD ក្រុមហ៊ុនទូរស័ព្ទចល័ត CELLCARD និង ក្រុមហ៊ុន JACCS ផងដែរ។ សម្រាប់ សិស្ស-និស្សិត សាធារណៈជនទូទៅដែលមានបំណងចង់ស្វែងរកការងារ ឬផ្លាស់ប្តូរការងារកុំភ្លេចចូលរួមដាក់ពាក្យសម្ភាសជាមួយតំណាងក្រុមហ៊ុនដោយផ្ទាល់ និងកុំភ្លេច រៀបចំខ្លួនឲ្យបានសមរម្យ មុននឹងចូលសម្ភាស ដោយភ្ជាប់ជាមួយនឹងប្រវត្តិរូបរបស់ខ្លួនផងដែរ។

កិច្ចសម្ភាសការងារនេះ ក៏នឹងត្រូវបានអនុវត្តយ៉ាងម៉ត់ចត់នូវ វិធានការណ៍បង្ការអនាម័យ ស្របតាមការណែនាំរបស់ ក្រសួងសុខាភិបាល ៣ការពារ ៣កុំ ដើម្បីទប់ស្កាត់ការឆ្លង និងរីករាលនៃជំងឺកូវីដ-១៩ ដើម្បីអាចធានាបាននូវសុវត្ថិភាព និងទំនុកចិត្តក្នុងការជ្រើសរើសកម្លាំងពលកម្ម និងទទួលបានឱកាសការងារ សម្រាប់ភាគីនិយោជក និងអ្នកស្វែងរកការងារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

អាជ្ញាធរសង្កាត់ភ្លើងឆេះរទេះ ដាក់គ្រឿងចក្រឈូសឆាយរៀបចំស្ថាបនាផ្លូវបេតុងថ្មី

ព័ត៌មានជាតិ១៩ នាទីutes មុន

រដ្ឋមន្ត្រីមហាផ្ទៃឱ្យបញ្ឈប់ការផ្សាយមាតិកានៅលើបណ្ដាញសង្គមពាក់ព័ន្ធនឹងល្បែងស៊ីសងខុសច្បាប់  

ព័ត៌មានជាតិ២១ នាទីutes មុន

លោក វង្សី វិស្សុត៖ ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ជាផ្នែកមួយនៃការលើកកម្ពស់ជនមានពិការភាព

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

ទឹកជំនន់ភាគខាងត្បូងថៃ អាច​ប៉ះពាល់ដល់ផលិតកម្ម​កៅស៊ូរហូតដល់​ ៧ ភាគរយ​

កីឡា៣៧ នាទីutes មុន

តើ​កម្ពុជា​ ស្គាល់​រស​ជាតិ​ពាន​អន្តរជាតិ​ដំបូង​ទេ ពេលប៉ះ​ឥណ្ឌូណេស៊ី ថ្ងៃស្អែក?

Sokha Hotels

ព័ត៌មានពេញនិយម