ព័ត៌មានជាតិ
អ្នកទេសចរបង្ហាញការគាំទ្រនូវព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដគម្រប់ខួប១០ឆ្នាំ
សៀមរាប ៖ ខណៈដែលក្រុមការងារអង្គរសង្ក្រាន្ដ បាននឹងកំពុងមមាញឹកក្នុងតុបតែងលម្អរនូវសំណង់ កម្មវិធីអង្គរសង្ក្រាន្ដ នីមួយៗ អ្នកទេសចរមួយចំនួន បានសម្ដែងការរីករាយនិងគាំទ្រយ៉ាងខ្លាំង ដោយត្រៀមចូលរួមកំសាន្ដនូវព្រឹត្ដិការណ៍នេះ។ ពួកគាត់លើកឡើងថា មហាព្រឹត្ដិការណ៍នេះ នឹងទាក់ទាញអ្នកទេសចរព្រមទាំងបានលើកកម្ពស់នូវវប្បធម៌ អរិយធម៌របស់ខ្មែរ កាន់តែខ្ពស់នៅលើពិភពលោក។

អ្នកទេសចរមកពីខេត្ដបន្ទាយមានជ័យលោក តាំង ភីងភីង បានលើកឡើងថា ព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដឆ្នាំ២០២៣នេះ គឺជាមោទនភាពជាតិមួយ ដែលភ្ញៀវទេសចរជាតិ និងអន្ដរជាតិបានស្វែងយល់នូវវប្បធម៌និងអរិយធម៌កាន់តែច្បាស់ ព្រោះព្រឹត្ដិការណ៍បានបង្ហាញនូវស្នាដៃដ៏អស្ចារ្យរបស់ខ្មែរ ស្របពេលដែលតំបន់អង្គរក៏មានការរៀបចំស្រស់ស្អាតទាំងបរិស្ថាន អនាម័យ និងសណ្ដាប់ធ្នាប់។

លោកបន្ដថា ប្រពៃណី វប្បធម៌ខ្មែរនឹងបានល្បីល្បាញទៅលើឆាកអន្ដរជាតិផងដែរ។ ជាមួយគ្នានោះ ការបង្កើតនូវព្រឹត្ដិការណ៍នេះនឹងនាំមកនូវសេដ្ឋកិច្ចដល់ប្រជាពលរដ្ឋនៅមូលដ្ឋានផងដែរ។

ដោយឡែកអ្នកទេសចរពីររូបទៀតមកពីខេត្ដកំពត និងខេត្ដបន្ទាយមានជ័យ ក៏បានឱ្យដឹងស្រដៀងគ្នាដែរថា ទោះបីពួកគាត់មិនទាន់កំណត់ថា ចូលរួមកំសាន្ដសប្បាយក្នុងព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដក្ដី ក៏ប៉ុន្ដែមើលការរៀបចំតុងតែងក៏មានចិត្ដរំភើប និងសប្បាយដែរ ព្រោះថាទីតាំងកម្មវិធីនៃព្រឹត្ដិការណ៍នេះ បង្ហាញនូវកេរតំណែលដូចតាខ្មែរ។

ពួកគាត់បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលដែលបានបង្កើតកម្មវិធីព្រឹត្ដិការណ៍អង្គរសង្ដ្រាន្ដដើម្បីអបអរសាទរពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលបង្ហាញថា កម្ពុជាកំពុងមានការអភិវឌ្ឍជឿនលឿនពីមួយឆ្នាំទៅមួយឆ្នាំ។

សូមជម្រាបថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តគម្រប់ខួប១០ឆ្នាំនេះ នឹងចាប់ផ្ដើមចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៦ខែមេសា ដែលធ្វើឡើងក្រោមប្រធានបទ “ក្តីស្រមៃ និងក្តីសង្ឃឹម” ដោយមានកម្មវិធីកំសាន្ដជាច្រើន រួមមមាន កម្មវិធីភូមិបេតិកភណ្ឌវប្បធម៌ កម្មវិធីភូមិវិចិត្រករឯក កម្មវិធីសួនញញឹមអង្គរ កម្មវិធីរបាំបុរាណ ប្រពៃណី និងល្បែងប្រជាប្រិយ កម្មវិធីប្រកួតអុកចត្រង្គ កម្មវិធីគោមបណ្ដែតទឹក កម្មវិធីគុនល្បុកតោ កម្មវិធីអាហារនៃក្ដីស្រលាញ់ កម្មវិធីពិព័រណ៍សង្ក្រាន្ដ កម្មវិធីភូមិខ្ញុំ កម្មវិធីផ្ទះស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម កម្មវិធី “នេះមិនមែនជាសុបិន”កម្មវិធី”សួនមុនីហទ័យជាដើម។ព្រឹត្ដិការណ៍នេះ មានគោលបំណងបង្កើនភាពសប្បាយរីករាយដល់មហាគ្រួសារខ្មែរ ដោយមិនប្រកាន់និន្នាការនយោបាយ ឬសាសនា ពណ៌សម្បុរ អ្វីទាំងអស់។
ជាមួយគ្នានេះ ព្រឹត្តិការណ៍នេះ ក៏បានគាស់រំលើងនូវល្បែងល្បាំប្រជាប្រិយខ្មែរនានាដែលធ្លាប់មានពីមុនមកឲ្យយុវជនជំនាន់ក្រោយបានស្គាល់។ ក្រៅពីនេះ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តក៏នឹងនាំចំណូលជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាបផងដែរ៕
ដោយ ៖ គឿនវេត




-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង