ព័ត៌មានជាតិ
បាត់ប្ដីយូរពេក ប្រពន្ធទៅរកស្រាប់តែអ្វីៗហួសពេលអស់
បុរសម្នាក់ក្រោយពីផឹកស៊ីជុំគ្នាស្រវឹង ក៏ទាញសំណាញ់ទៅរកត្រីម្នាក់ឯង ដោយប្រាប់ប្រពន្ធថា ទៅបង់ត្រីបន្តិចគ្រាន់បានធ្វើម្ហូប តែពេលបាត់ប្ដីយូរពេក ប្រពន្ធក៏តាមទៅរក ស្រាប់តែប្រទះឃើញលង់ទឹកស្រះស្លាប់បាត់ទៅហើយ។

សមត្ថកិច្ចបន្តថា ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ត្រង់ចំណុចស្រះទឹកខាងកើតភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។
សាក្សីនិយាយថា មុនកើតហេតុជនរងគ្រោះបានជួបជុំគ្នាផឹកស្រាក្នុងសភាពស្រវឹងជោគជាំ ក៏នឹកឃើញទៅបង់ត្រីនៅស្រះ កន្លែងកើតហេតុខាងលើ គ្រាន់បានធ្វើម្ហូប លុះរហូតបាត់ជាច្រើនម៉ោងមិនឃើញត្រឡប់មកវិញ ក៏ក្រុមគ្រួសារសង្ស័យក៏នាំគ្នាទៅតាមមើលទើបដឹងថា ជនរងគ្រោះបានលង់ទឹកនៅក្នុងស្រះបាត់ទៅហើយ។

សមត្ថកិច្ចបន្តថា ជនរងគ្រោះមានឈ្មោះវឿន ធឿក ភេទប្រុសអាយុ៣៥ឆ្នាំ រស់នៅក្នុងក្រុមទី៥ភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។ ក្រោយកើតហេតុសមត្ថកិច្ចផ្នែកបច្ចេកទេសវិទ្យាសាស្ត្រស្រុក បានចុះទៅពិនិត្យសាកសព និងសន្និដ្ឋានថា ជនរងគ្រោះពិតជាលង់ទឹកស្លាប់យ៉ាងពិតប្រាកដមែន៕
អត្ថបទ ៖ សៅ សារិទ្ធ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី