Connect with us

ព័ត៌មានជាតិ

បាត់ប្ដីយូរពេក ប្រពន្ធទៅរក​ស្រាប់តែអ្វីៗហួសពេលអស់

បានផុស

នៅ

​បុរស​ម្នាក់​ក្រោ​យ​ពី​ផឹក​ស៊ី​ជុំគ្នា​ស្រវឹង​​ ក៏ទា​ញ​សំណាញ់​ទៅ​រក​ត្រី​ម្នា​ក់​ឯង​ ដោយប្រាប់​ប្រពន្ធ​ថា ទៅ​បង់ត្រី​បន្តិច​គ្រា​ន់បាន​ធ្វើម្ហូប តែ​ពេល​បាត់ប្ដីយូរពេក ប្រពន្ធក៏តាមទៅរក​​ ស្រាប់តែប្រទះឃើញលង់ទឹក​ស្រះ​ស្លាប់​បា​ត់ទៅហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​ប​ន្តថា​ ហេតុការណ៍​ខាង​លើនេះ ​បា​នកើត​ឡើង​នៅ​ថ្ងៃ​ទី​១៦​ ខែ​មក​រា ​ឆ្នាំ​២០២១​ត្រង់ចំណុច​ស្រះ​ទឹក​ខាងកើត​ភូមិ​ភ្នំ​សំពៅ​កើត​ ឃុំ​ភ្នំ​សំពៅ​ ស្រុក​បាណន់​ ខេត្តបាត់ដំបង​។​

សាក្សី​និយាយថា​ ​មុន​កើតហេតុ​ជនរងគ្រោះ​បាន​ជួបជុំគ្នា​ផឹ​កស្រា​​ក្នុង​សភាព​ស្រវឹង​ជោគជាំ​ ក៏​នឹក​ឃើញ​ទៅ​បង់​ត្រី​នៅ​ស្រះ កន្លែងកើតហេតុខាងលើ ​គ្រាន់​បា​ន​ធ្វើ​ម្ហូប​ លុះរហូតបាត់​ជាច្រើន​ម៉ោង​មិន​ឃើញ​ត្រឡប់មកវិញ​ ក៏ក្រុមគ្រួសារ​សង្ស័យ​ក៏​នាំគ្នា​ទៅតាម​មើល​ទើប​ដឹង​ថា ​ជនរងគ្រោះ​បាន​លង់ទឹក​នៅក្នុង​ស្រះ​បាត់ទៅហើយ​។​

សមត្ថកិច្ច​ប​ន្តថា​ ជន​រងគ្រោះ​មានឈ្មោះ​​វឿន​ ធឿ​ក​ ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ​ រស់នៅក្នុង​ក្រុម​ទី​៥​ភូមិ​ភ្នំ​សំពៅ​កើត​ ឃុំ​ភ្នំ​សំពៅ​ ស្រុក​បាណ​ន់​ ខេ​ត្ត​បាត់ដំបង​។​ ក្រោយ​កើតហេតុ​សមត្ថកិច្ច​ផ្នែក​បច្ចេកទេស​វិទ្យាសាស្ត្រ​ស្រុក​ បាន​ចុះ​ទៅ​ពិនិត្យ​សាកសព​ និងសន្និដ្ឋាន​ថា​ ជន​រង​គ្រោះ​ពិតជា​​លង់ទឹក​ស្លាប់​យ៉ាង​ពិត​ប្រាកដ​មែន​៕

អត្ថបទ ៖ ​សៅ សារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម