ព័ត៌មានជាតិ
សង្ក្រាន្តខេត្តស្វាយរៀងរៀបចំដាក់តាំងសម្ភារជាង ៧០ ភាគរយរំពឹងអ្នកចូលរួមជាង ៥០ ម៉ឺននាក់
រដ្ឋបាលខេត្តស្វាយរៀង សហការជាមួយសហសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀងបានរៀបចំដាក់តាំងសម្ភារសម្រាប់ សង្ក្រានស្វាយរៀងប្រមាណ ៧០ ភាគរយ។

សង្ក្រាន្តស្វាយរៀងឆ្នាំនេះ រៀបចំឡើងក្រោមប្រធានបទ «ជួបជុំរីករាយ បញ្ចេញស្នាមញញឹម ក្រោមដំបូលសន្តិភាព» ដែលមានរយៈពេល ៣ ថ្ងៃចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែមេសា។
លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង មានប្រសាសន៍ថា ការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តខេត្តស្វាយរៀង បង្ហាញវប្បធម៌ និងផ្ទាំងទស្សនីយភាពមួយចំនួន ទាំងវប្បធម៌ ប្រពៃណីយបែបសម័យ បុរាណ និងល្បែងប្រជាប្រិយ៍ដែលមិនសូវបានឃើញ យើងធ្វើឱ្យឃើញឡើងវិញទាំងអស់ដើម្បីបញ្ជាក់ពីអ្វីដែលដូនតាខ្មែរមាន។

បើតាមការឱ្យដឹងរបស់រដ្ឋបាលខេត្តស្វាយរៀង ព្រឹត្តិការណ៍នេះ នៅតាមទីតាំងមួយចំនួនក្នុងក្រុងស្វាយរៀងមានកម្មវិធីកម្សាន្តជាច្រើនដូចជា ការលេងល្បែងប្រជាប្រិយ កម្មវិធីប្រគុំតន្ត្រីខ្នាតធំ ការបាញ់ទឹក កម្មវិធីរត់ប្រណាំង ប្រណាំងកង់ និងកម្មវិធីជាច្រើនមួយចំនួនទៀត។ ព្រឹត្តិការណ៍សង្ក្រាន្តខេត្តស្វាយរៀងឆ្នាំនេះ រំពឹងអ្នកចូលរួមជាង ៥០ ម៉ឺននាក់៕



-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង