Connect with us

ព័ត៌មានជាតិ

កូនប្រុសរបស់ម្ចាស់ផលិតកម្មឆ្លងដែន ចេញមុខបញ្ជាក់ថា លោកមិនដែលស្គាល់ឈ្មោះ មុន្នី នោះទេ

បានផុស

នៅ

បន្ទាប់ពីមានបុរសម្នាក់ឈ្មោះ មុន្នី ចេញមុខអះអាងថា ជាកូនទី ៥ ក្នុងចំណោមកូនទាំង ៩នាក់ របស់លោក ធឹង សុន ដែលជាអតីតម្ចាស់ផលិតកម្មឆ្លងដែនមក ភ្លាមៗនោះគេឃើញផលិតករកម្មវិធីកម្សាន្តល្បីឈ្មោះលោក គួច ខេវិន បាន​សម្តែងការហួសចិត្ត និងអស់សំណើច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គេចាំបានថា កាលណោះលោក គួច ខេវិន បានបញ្ជាក់ច្បាស់ៗថា តាមលោកស្គាល់ក្រុមគ្រួសាររបស់លោក ធឹង សុន នោះ គឺលោកមិនដែលដឹងថា លោក មុន្នី នេះជាកូន​ប្រុសរបស់ថៅកែផលិតកម្មឆ្លងដែ នទេ ព្រោះម្ចាស់ផលិតកម្មរូបនេះមានកូនប្រុស ៣នាក់ ​កំពុងរស់នៅឯសហរដ្ឋអាមេរិក​ ហើយពួកគេបានទាក់ទងលោកជាប្រចាំ។

ចំណែកកូនប្រុសច្បងរបស់លោក ធឹង សុន គឺលោក តូនី សុន បានចេញមកបញ្ជាក់ថា លោកមិនដែលស្គាល់បុរសឈ្មោះ មុន្នី នោះទេ ហើយលោកមានបងប្អូនប្រុសតែ ៣នាក់ប៉ុណ្ណោះ។ លោក តូនី សុន បានលើកឡើងថា “ខ្ញុំមិនដែលស្គាល់គាត់ទេ”។

កូនប្រុសរបស់ម្ចាស់ផលិតកម្មឆ្លងដែនរូបនេះ បាននិយាយទៀតថា «ខ្ញុំឈ្មោះ Tony Son ជាម្ចាស់ផលិតកម្មឆ្លងដែនមិនបានដឹងរឿងហ្នឹងទេ ហើយខ្ញុំក៏មិនស្គាល់អូនហ្នឹងជាកូន ឬបងប្អូនខ្ញុំដែរឪពុកខ្ញុំមានកូន ៣ទេ, ១.គឺ ខ្ញុំTony Son ,ទី២ គឺព្រំដែន និងទី៣ គឺប្អូនប្រុសពៅខ្ញុំ គឺឆ្លងដែន។ ប្អូនប្រុសពៅដែលលោកឪពុកខ្ញុំយកឈ្មោះផលិតកម្មឆ្លងដែន»។

កាលពីថ្មីៗនេះ មានបុរសឈ្មោះ មុន្នី បានចេញមកបញ្ជាក់ថា រូបគេជាអ្នក​ស្នង​មរតក​ (ទាយាទ) ដើម្បីបើកផលិតកម្ម ដែលបានបិទទ្វាអស់រយៈពេល ២០ឆ្នាំមកហើយនោះ ដើម្បីឲ្យដំណើរការជាថ្មីឡើងវិញ​។

ពាក់ព័ន្ធនឹងរឿងនេះ លោក គួច ខេវិន ប្រតិកម្មថា ​តាមលោកស្គាល់ក្រុមគ្រួសារលោក ធឹង សុន នោះ គឺលោកមិនដែលដឹងថា លោក មុន្នី នេះជាកូន​ប្រុសរបស់ថៅកែផលិតកម្មឆ្លងដែនទេ។ លោក គួច ខេវិន ក៏បានទាមទារឲ្យបុរសរូបនេះ ចេញមុខសុំទោសមហាជន ផងដែរ៕  

អត្ថបទ៖ ចាន់រ៉ា  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៨ នាទីutes មុន

លោក ម៉ប់ សារិន៖ ផ្លូវថ្មើរជើងទទួលបានការគាំទ្រ​ពីប្រជាពលរដ្ឋ បើទោះបីការបើកសាកល្បងមិនទាន់គ្រប់ជ្រុងជ្រោយ

ព័ត៌មានអន្ដរជាតិ៥៩ នាទីutes មុន

គីមឈីជិត១១តោន​ត្រូវ​បាន​មន្ត្រី​កូរ៉េ​​រឹបអូស​​ពីអ្នកដំណើរ​តាមយន្តហោះ​ក្នុងឆ្នាំ២០២៤

សេដ្ឋកិច្ច១ ម៉ោង មុន

ក្រសួងប្រៃសណីយ៍ ចង់បង្កើតសួនឌីជីថល គាំទ្រដល់ធុរកិច្ចថ្មី និងការកសាងសហគមន៍ឌីជីថល

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ទីរព័ត៌មាន ស្នើឱ្យរាយការណ៍បើជួបអ្នកកាសែតក្លែងក្លាយ ដែលគំរាមកំហែង និងជំរិតទារប្រាក់

កំពង់ផែឥណ្ឌូណេស៊ី
ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ឥណ្ឌូណេស៊ីជំរុញពិពិធកម្មផលិតផល ដើម្បីទប់ទល់ផលប៉ះពាល់ពន្ធអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម