Connect with us

ព័ត៌មានជាតិ

សាលា​ជាតិ​រដ្ឋបាល​មូលដ្ឋាន​ជា​យន្ត​ការ​​បណ្តុះ​បណ្តាល​​មន្ត្រី​ថ្នាក់​ក្រោម​ជាតិ

បានផុស

នៅ

ក្រោមការគ្រប់គ្រងរបស់ក្រសួងមហាផ្ទៃ សាលាជាតិរដ្ឋបាលមូលដ្ឋាន ត្រូវបានបង្កើតឡើងដើម្បីពង្រឹងសមត្ថភាពរបស់ មន្រ្តីរាជការ ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ។ ទន្ទឹមនេះ សាលាជាតិរដ្ឋបាលមូលដ្ឋានមានតួនាទីចូលរួមអភិវឌ្ឍសមត្ថភាពអ្នកពាក់ព័ន្ធដទៃទៀត ព្រមទាំងសិក្សាស្រាវជ្រាវអំពីអភិបាលកិច្ច ការអភិវឌ្ឍមូលដ្ឋាន លើកកម្ពស់ស្វ័យភាពមូលដ្ឋាន និងការគ្រប់គ្រងនៅថ្នាក់ក្រោមជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សាលា​ជាតិ​រដ្ឋបាល​មូលដ្ឋានប្រៀបបាន​ដូច​ជាសាលា​ភូមិន្ទ​រដ្ឋបាល​សម្រាប់​មន្ត្រី​ថ្នាក់​ក្រោម​ជាតិ​ ពោល​គឺ​ជា​យន្ត​ការ​​នៃ​ការ​បណ្តុះ​បណ្តាល​ដល់​មន្ត្រី​ថ្នាក់​ក្រោម​ជាតិ​ក្នុង​ក្រប​ខណ្ឌ «ក» «ខ» «គ» ដោយចាប់​ពី​មន្ត្រី​ថ្មី​រហូត​ដល់​ថ្នាក់​អគ្គនាយក​ និង​អភិបាល​រាជធានី​-ខេត្ត​។ សាលា​ជាតិមួយនេះ បានចូលរួមលើក​កម្ពស់​វិជ្ជា​ជីវៈ​របស់​មន្ត្រី​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ និង​ជា​វិទ្យា​ស្ថាន​ទាន់​សម័យ​ដែល​អាច​ផ្តល់​ការ​បណ្តុះ​បណ្តាល​ប្រកបដោយ​គុណភាព។

បើតាមអនុក្រឹត្យស្ដីពីការបង្កើតសាលាជាតិរដ្ឋបាលមូលដ្ឋាន បានកំណត់នូវតួនាទី-ភារកិច្ចមួយចំនួនរបស់សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ ដែលរួមមាន៖ ការរៀបចំ និងបង្កើតកម្មវិធីសិក្សា ផ្តល់វគ្គបណ្ដុះបណ្ដាលរយៈពេលខ្លី-មធ្យម សិក្សាស្រាវជ្រាវ និងផ្ដល់យោបល់លើការរៀបចំតាក់តែង ព្រមទាំងការអនុវត្តគោលនយោបាយនានាពាក់ព័ន្ធនឹងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។

សាលា​ជាតិ​រដ្ឋបាល​មូលដ្ឋាន​ បានបែងចែកកម្មវិធី​សិក្សា​ជា៤ គឺ១) វគ្គ​សិក្សាបឋមសម្រាប់​មន្ត្រី​ថ្មី ២) វគ្គ​អាជីព​ការងារសម្រាប់​មន្ត្រី​ឡើង​ឋាន​ន្តរ​ស័ក្តិ ៣) វគ្គ​វិក្រឹត្យ​ការសម្រាប់​បំប៉ន​សមត្ថភាព​ប្រចាំ​ឆ្នាំ​ និង​៤) វគ្គ​ជំនាញសម្រាប់​មន្ត្រី​ជំនាញ​នៅ​តាម​អង្គភាព​។ ក្នុងនោះ វគ្គ​បឋម​ និង​វគ្គ​អាជីព​ការងារ​ ជា​វគ្គ​មធ្យម​អាច​មាន​​រយៈ​ពេល​បណ្ដុះបណ្ដាល​៣​ខែ​ ខណៈវគ្គ​វិក្រឹត្យការ និង​វគ្គ​ជំនាញ​មាន​រយៈពេល​ខ្លី​ជាង៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានជាតិ២២ ម៉ោង មុន

សម្ដេចតេជោ បន់ស្រន់ឱ្យស្ថានការណ៍នៅកូរ៉េប្រក្រតីឡើងវិញ និងថា«មិត្តកម្ពុជាមិនចង់ឃើញមិត្តកូរ៉េមានវិបត្តិ»

Sokha Hotels

ព័ត៌មានពេញនិយម