ព័ត៌មានជាតិ
នគរបាលខេត្តកំពង់ចាមបង្ក្រាបករណីជួញដូរគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យ១២នាក់
ជនសង្ស័យ១២នាក់ពាក់ព័ន្ធបទល្មើសគ្រឿងញៀន ត្រូវបាននគរបាលខេត្តកំពង់ចាម បង្ក្រាបដោយប្រើវិធានញុះញុង ចាប់យកវត្ថុតាងមួយចំនួន ។
សមត្ថកិច្ចខេត្តកំពង់ចាមប្រាប់ថា ដោយមានការអនុញ្ញាតពីលោក សាន សុភៈ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ចាម កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ជាមួយជំនាញអធិការរដ្ឋាននគរបាលស្រុកចំការលើ និងប៉ុស្តិ៍នគរបាលរដ្ឋបាលបុសខ្នុរ ដឹកនាំដោយលោកឧបត្តមសេនីយ៍ត្រី ជីវ សេងរស់ ស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន បង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយប្រើវិធានញុះញុង ឃាត់ខ្លួនជនសង្ស័យ១២នាក់ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០១ វេលាម៉ោង១៤ និង១០នាទី នៅចំណុចចំការកៅស៊ូ ស្ថិតក្នុងភូមិ១០មករា ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ។

សម្ភារដកហូតរួមមាន ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន១០កញ្ចប់ ទូរស័ព្ទដៃចំនួន០៨គ្រឿង ជញ្ជីងអេឡិចត្រូនិចចំនួន ០១គ្រឿង កាំភ្លើងកែឆ្នៃចំនួន ០១ដើម និង ដាវ០១ដើម។
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាង ជំនាញបាននាំទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីចងក្រងសំណុំរឿងចាត់ការតាមនីតិវិធី ៕
អត្ថបទរ៉ាវុទ្ធ


-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា