Connect with us

ព័ត៌មានជាតិ

ខេត្តមណ្ឌលគិរី មានសក្ដានុពលដំណាំកសិកម្មច្រើនប្រភេទមានផ្លែប៊ឺ កាហ្វេ

បានផុស

នៅ

ខេត្តមណ្ឌលគិរី មានសក្ដានុពលលើវិស័យកសិកម្មច្រើនប្រភេទ ដោយសារការអំណោយផលអាកាសធាតុលល្អ។

លោក សុខ ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី មានប្រសាសន៍នៅថ្ងៃទី ០៦ ខែមេសានេះថា ខេត្តមណ្ឌលគិរីជាខេត្តមួយស្ថិតនៅតំបន់ភ្នំ មានសក្ដានុពល​ដំណាំបន្លែ ដូចជាស្ពៃក្ដោប​មានរសជាតិឆ្ងាញ់ស្រួយ​ ដោយសារអាកាសធាតុត្រជាក់ល្អ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បច្ចុប្បន្នមានក្រុមហ៊ុន ចំនួន ៦ បញ្ជាទិញ​បន្លែពីខេត្តមណ្ឌលគិរី​សម្រាប់ផ្គត់ផ្គង់មករាជធានីភ្នំពេញ និងតាមបណ្ដាខេត្តផ្សេងៗ ដែលជាមធ្យមខេត្តមណ្ឌលគិរីអាចផ្គត់ផ្គង់បានរង្វង់ ១២ តោន។

ខេត្តមណ្ឌលគិរី មានសក្ដានុពលដំណាំមួយចំនួនទៀត ដូចជាដំណាំកាហ្វេ ដែលមានផ្ទៃដីដាំដុះ ៣៥១ ហិកតា បច្ចុប្បន្នកំពុងបណ្ដុះបណ្ដាលប្រជាជនបន្ថែមទៀត ក្នុងការ​ពង្រីកផ្ទៃដីដាំដុះ និង​ការរៀបចំការថែមទាំឱ្យតាមបច្ចេកទេស។

ក្រៅពីនេះ មានដំណាំសក្ដានុពលជាច្រើនទៀតដូចជា៖

ស្វាយចន្ទីមានផ្ទៃដីដាំដុះ ចំនួន ១ ១១១៥ ហិកតា។

​ដំឡូងមី ១៦ ៨៧៣ ហិកតា។

ដំណាំកកាវផ្ទៃដីដាំដុះប្រមាណ ៣ ពាន់ហិកតា។

ប៊ឺមានផ្ទៃដីដាំដុះ ៣០០ ហិកតា។

ក្រូចវល្លិ៍ មានផ្ទៃដាំដុះប្រមាណ ៤២ ហិកតា។

ដំណាំកៅស៊ូជាង ៤ ម៉ឺន ហិកតា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៥ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៥ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៦ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម