Connect with us

ព័ត៌មានជាតិ

លោក មួង ធី ត្រូវបានប្រមុខរាជរដ្ឋាភិបាលតែងតាំងជាអភិបាលស្រុកសាមគ្គីមុនីជ័យ

បានផុស

នៅ

លោក មួង ធី ត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចេញអនុក្រឹត្យតែងតាំងជាអភិបាលស្រុកសាមគ្គីមុនីជ័យ ដែលជាស្រុកបំបែកថ្មី។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២២កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យ ស្ដីពី ការបំបែកស្រុកឧដុង្គ នៃខេត្តកំពង់ស្ពឺ។ តាមអនុក្រឹត្យនេះ គឺត្រូវបានបំបែកស្រុកឧដុង្គ ជា ២ គឺក្រុងឧដុង្គម៉ែជ័យ និងស្រុកសាមគ្គីមុនីជ័យ នៃខេត្តកំពង់ស្ពឺ ដូចខាងក្រោម៖

១. ក្រុងឧដុង្គម៉ែជ័យ ដោយកាត់យកឃុំចំនួន ៥ គឺឃុំវាំងចាស់ ឃុំវាលពង់ ឃុំត្រាចទង ឃុំព្រះស្រែ និងឃុំក្សេមក្សាន្ដ ពីស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

២. ស្រុកសាមគ្គីមុនីជ័យ ដោយកាត់យកឃុំចំនួន ១០គឺ ឃុំចាន់សែន ឃុំជើងរាស់ ឃុំជំពូព្រឹក្ស ឃុំក្រាំងចេក ឃុំមានជ័យ ឃុំព្រៃក្រសាំង ឃុំយុទ្ធសាមគ្គី ឃុំដំណាក់រាំង ឃុំពាំងល្វា និងឃុំភ្នំតូច ពីស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

នៅថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំងលោក មួង ធី ឋានន្ដរស័ក្តិវរមន្ត្រី ថ្នាក់លេខ ៣ ជាអភិបាល នៃគណៈអភិបាលស្រុកសាមគ្គីមុនីជ័យ។

លោក មួង ធី ធ្លាប់ជាអភិបាលស្រុកឱរ៉ាល់ ហើយនៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២១ លោកត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចេញអនុក្រឹត្យផ្ទេរពីអភិបាលស្រុកឱរ៉ាល់ ឲ្យទៅកាន់មុខតំណែងជាអភិបាលស្រុកឧដុង្គ នៃខេត្តកំពង់ស្ពឺ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម