Connect with us

ព័ត៌មានជាតិ

​កាកាវដាំដុះ​​ក្នុង​ខេត្ត​មណ្ឌល​គិរី​ អាច​នាំ​​ចេញ​ទៅ​​ទី​ផ្សារ​ប្រទេស​អឺរ៉ុប ៣ ប្រទេស

បានផុស

នៅ

បើ​តាម​លោក​ ស៊ន សារុន អភិបាល​រង​ខេត្ត​មណ្ឌល​គិរី​ ក្នុង​សន្និសីទ​នា​ព្រឹក​មិញ​នេះបាន​ឱ្យ​ដឹង​ថា ដំណាំ​កាកាវ​ ដែល​បាន​ដាំដុះ​នៅ​ក្នុង​ខេត្ត​ បើ​តាម​ក្រុមហ៊ុន​ដែល​ចូល​មក​វិនិយោគ​ កាកាវ​ដែល​ផលិត​បាន ត្រូវ​បាន​នាំ​ចេញ​ទៅ​កាន់​ទី​ផ្សារ​ក្រៅ​ប្រទេស​ចំនួន ៣​ដូច​ជា​ បារាំង​ ហ្វាំងឡង់ និង​អាល្លឺម៉ង់​ជា​ដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ន សារុន បាន​លើក​ឡើង​ថា នៅ​ក្នុង​ខេត្ត​មណ្ឌល​គិរី មាន​ក្រុមហ៊ុន​មួយ​ឈ្មោះ​ថា ក្រុមហ៊ុន​ កាំកាវ ដែល​ចូល​មក​វិនិយោគ ហើយ​បាន​ប្រមូល​ផ្តុំ​ចង​ក្រង​ជា​បណ្តុំ​កសិករ​​ ដោយ​បាន​ផ្តល់​នៅ​គ្រាប់​ពូជ​សម្រាប់​កសិករ​ដាំដុះ​ដំណាំ​កាកាវ ព្រម​ទាំង​ប្រមូល​ទិញ​ទៅ​យក​វិញ នៅ​ពេល​រដូវ​ប្រមូល​ផល​កាកាវ​បាន​មក​ដល់​។

បើ​គិត​មក​ដល់​ពេល​​បច្ចុប្បន្ន​នេះ ផ្ទៃ​ដី​ដាំដុះ​ដំណាំ​កាកាវ​ ​នៅ​ក្នុង​ខេត្ត​មណ្ឌល​គិរី ទោះ​បី​ជា​ផ្ទៃ​ដី​ដាំដុះ មាន​ចំនួន​ច្រើន​ក៏​ពិត​មែន ប៉ុន្តែ​ការ​ប្រមូល​ផល​កាកាវ នៅ​មាន​ចំនួន​តិច​តួច​នៅ​ឡើយ ហើយ​ចំពោះការ​ផ្គត់ផ្គង់ទៅ​កាន់​ទី​ផ្សារ​ក៏នៅ​មិន​ទាន់​បាន​គ្រប់​គ្រាន់​។

លោកអភិបាល​រង​ខេត្ត​បន្ថែម​ទៀត​ថា ​«សម្រាប់​ការ​នាំ​ចេញ ក៏​ដូច​ជា​ការ​ប្រមូល​ទិញ​ផល​កាកាវ​នេះ ក្រុម​ហ៊ុន​ដែល​បាន​ទិញយក​កាកាវ ពួកគេនឹង​ធ្វើ​ការ​កែច្នៃ វេច ខ្ចប់ ឱ្បបានស្អាតចេញ​ ជា​ផលិត​ផល​សម្រេចជាមុនសិន ​ទើបធ្វើ​ការ​​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ក្រៅ​ប្រទេស​ចំនួន​ ៣​ដូចជា បារាំង ហ្វាំងឡង់ និង​អាល្លឺម៉ង់​ ផង​ដែរ និង​អាច​នៅ​មាន​ប្រទេស​មួយ​ចំនួន​ទៀត»។

លោក​ សុខ ឃាង ប្រធាន​មន្ទីរ​កសិកម្ម​ រុក្ខា​ប្រមាញ់ និង​នេសាទ បាន​លម្អិត​បន្ថែម​ថា ពាក់​ព័ន្ធ​ទៅ​ហ្នឹង​ដំណាំ​កាកាវ ​នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី បច្ចុប្បន្នមាន​ផ្ទៃ​ដី​ដាំដុះ​ប្រមាណ​តែ ៧២​ហិតា ប៉ុណ្ណោះ​។ ដោយ​ឡែក ចំពោះ​បរិមាណ​ផល​​ដែល​ប្រមូល​បាន​នៅ​មាន​ចំនួន​តិច​តួច​ ដូច្នេះ​ការ​នាំ​ចេញ​ទៅ​ទី​ផ្សារ​ក្រៅ​ប្រទេស បន្ទាប់​ពី​ប្រទេស​ទាំង​ ៣​ខាង​លើ​ បារាំង​ ហ្វាំងឡង់ និង​អាល្លឺម៉ង់ នោះ ទិន្នផល​កាកាវ ក៏​មាន​ការ​នាំ​ចេញ​បន្តិច​បន្តួច​ទៅ​កាន់​ប្រទេស ជប៉ុន​ និង​ម៉ាឡេស៊ី​ តិច​តួច​បន្ថែម​ទៀត​ផង​ដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម