ព័ត៌មានជាតិ
ដឹងប្រវត្តិសមាគមឧកញ៉ាកម្ពុជាស្ថាប័នឯកជនតែមួយគត់ តំណាងឧកញ៉ាទាំងអស់នៅកម្ពុជា
សមាគមឧកញ៉ាកម្ពុជា ដែលប្រមូលផ្តុំដោយក្រុមអ្នកជំនួញធំៗដ៏មានឥទ្ធិពលនៅក្នុងប្រទេស ត្រូវបានប្រកាសទទួលស្គាល់ជាស្ថាប័នឯកជនតែមួយគត់ ដែលតំណាងឲ្យអ្នកមានគោរមងារឧកញ៉ាទាំងអស់នៅកម្ពុជា។
សមាគមឧកញ៉ាកម្ពុជាដែលមានអក្សរកាត់ «ស.ឧ.ក » មានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានកិត្តិយស និងអ្នកឧកញ៉ា លី យ៉ុងផាត់ ជាប្រធានសមាគម។

តើសមាគមដ៏មានឥទ្ធិពលនេះមានប្រវត្តិ និងដំណើរការការងារយ៉ាងដូចម្ដេច?
សមាគមឧកញ៉ាកម្ពុជា បង្កើតឡើងជាផ្លូវការនិងចុះបញ្ជីជាសមាគមស្របច្បាប់ ដោយក្រសួងមហាផ្ទៃ តាមរយៈលិខិតលេខ ៥៧៥៩ ប្រ.ក. ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២។ បច្ចុប្បន្ន ស.ឧ.ក ដឹកនាំនិងតម្រង់ទិសដោយសមាជិកក្រុមប្រឹក្សាភិបាលចំនួន ៣២ រូប ដែលមានអាណត្តិ ៥ ឆ្នាំ ហើយការងារប្រចាំថ្ងៃត្រូវបានអនុវត្តដោយអគ្គលេខាធិការដ្ឋាន ក្រោមការដឹកនាំរបស់អគ្គលេខាធិការ ១ រូប។


ស.ឧ.ក មានគណៈកម្មការជំនាញចំនួន ៤ រួមមាន៖
១. គណៈកម្មការសមាជិកភាព វិន័យ និងក្រមសីលធម៌
២. គណៈកម្មការកិច្ចការច្បាប់
៣. គណៈកម្មការរដ្ឋបាល និងហិរញ្ញវត្ថុ
៤. គណៈកម្មការទំនាក់ទំនងសាធារណៈ និងអន្តរជាតិ។
សមាជិករបស់ ស.ឧ.ក មាន ៣ ប្រភេទ គឺ៖
១. សមាជិកស្ថាបនិក
២. សមាជិកសកម្ម
៣. សមាជិកទ្រទ្រង់
អ្នកទទួលបានគោរមងារឧកញ៉ា ឫអ្នកឧកញ៉ា តាមរយៈព្រះរាជក្រឹត្យដែលប្រោសប្រទានដោយព្រះមហាក្សត្រនៃអាចដាក់ពាក្យសុំចូលជាសមាជិក ស.ឧ.ក បានដោយបំពេញនូវលក្ខខណ្ឌដែលមានចែងក្នុងលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់ ស.ឧ.ក។
ទស្សនៈវិស័យរបស់ ស.ឧ.ក គឺរក្សានិងលើកកម្ពស់ឧត្តមភាពនៃគោរមងារឧកញ៉ាក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជាអោយកាន់តែរីកចម្រើនថែមទៀត។ បេសកកម្មចំបងៗរបស់ ស.ឧ.ក. រួមមាន៖
១. តំណាងឲ្យសម្លេងរួម សកម្មភាពមនុស្សធម៌រួម និងការរក្សាការពារឧត្តមភាពនៃគោរមងារឧកញ៉ា។
២. រួមគ្នាចូលរួមចំណែកក្នុងសកម្មភាពសង្គម និងសប្បុរសធម៌នានា ដើម្បីបង្កើនកិត្យានុភាព ឧត្តមភាព និងគុណធម៌របស់ឧកញ៉ាឱ្យកាន់តែខ្ពង់ខ្ពស់ថែមទៀត។
៣. លើកកម្ពស់ការគោរពច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានារបស់ព្រះរាជាណាចក្រកម្ពុជា។
៤. បង្កើតវេទិកា សិក្ខាសាលា និងកម្មវិធីផ្សេងៗដើម្បីលើកកម្ពស់ភាពជាដៃគូរនៅក្នុងសកម្មភាពពាណិជ្ជកម្ម និងការរវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
តាមរយៈលិខិតលេខ៣៤៩ សជណ និងលិខិតលេខ៣៥០ សជណ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ស.ឧ.ក បានទទួលការគាំទ្របន្ថែមទៀតពីរាជរដ្ឋាភិបាលដូចខាងក្រោម៖
– សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្របានយល់ព្រមធ្វើជាប្រធានកិត្តិយសរបស់សមាគមតាមការគោរពអញ្ជើញរបស់ អ្នកឧកញ៉ា ប្រធានសមាគម
– ទទួលស្គាល់ ស.ឧ.ក ជាស្ថាប័នឯកជនតែមួយគត់ដែលតំណាងឲ្យអ្នកមានគោរមងារឧកញ៉ាទាំងអស់នៅកម្ពុជា។
– ស្ថិតនៅក្រោមអភិបាលកិច្ចផ្នែកបច្ចេកទេសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងទទួលស្គាល់ ស.ឧ.ក ជាដៃគូររបស់រាជរដ្ឋាភិបាលក្នុងការជំរុញលើកកំពស់ពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា
– អនុញ្ញាតឲ្យចូលរួមជាមួយសម្តេចតេជោ ក្នុងបេសកកម្មមួយចំនួនទាំងក្នុង និងក្រៅប្រទេសដែលជំរុញលើកកំពស់ការធ្វើពាណិជ្ជកម្ម និងវិនិយោគកម្ពុជា។

លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទវឌ្ឍនភាពរបស់ក្រសួងមហាផ្ទៃកាលពីពេលកន្លងទៅថា តាមតួលេខពីក្រសួងព្រះបរមរាជវាំង ឧកញ៉ាបច្ចុប្បន្នមានជាង ៧០០ នាក់។
លោកបន្តថា រាជរដ្ឋាភិបាលកំពុងរៀបចំលិខិតបទដ្ឋានគតិយុត្តិសម្រាប់គ្រប់គ្រងឧកញ៉ា ក្នុងគោលដៅធានាតម្លៃនៃគោរមងារដែលព្រះរាជប្រទានដោយព្រះមហាក្សត្រ។ យ៉ាងណាបើតាមលោកខៀវ សុភ័គ ច្បាប់នេះមិនទាន់ដឹងថានឹងអាចបញ្ចប់នៅពេលណានោះទេ ដោយសារស្ថិតនៅក្នុងដំណាក់កាលរៀបចំនៅឡើយ។
តាមអនុក្រឹត្យថ្មីរបស់រដ្ឋាភិបាលកាលពីឆ្នាំ២០១៧ បុគ្គលដែលទទួលបានគោរមងារឧកញ៉ា ត្រូវចូលរួមអភិវឌ្ឍសង្គម ដោយផ្តល់ជាប្រាក់ឬសម្ភារៈដែលមានតម្លៃលើសពី ៥០ ម៉ឺនដុល្លារ៕

-
សន្តិសុខសង្គម១៥ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?