Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម ហ៊ុន ម៉ាណែត ៖ ស្នាដៃ និង​សមិទ្ធផល​ការងារ​ដែល​សម្រេច​បាន គឺ​ពិតជា​បាន​ឆ្លុះបញ្ចាំង​ឱ្យឃើញ​អំពី​ឆន្ទៈ​មនសិការ និង​ការប្តេជ្ញាចិត្ត​ខ្ពស់​របស់​ថ្នាក់ដឹកនាំ

បានផុស

នៅ

​ថ្លែង​ក្នុង​ពិធី​ប្រកាស​មុខតំណែង​ជូន​នាយ​ទាហាន​ជាន់ខ្ពស់ និង​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ត្រីមាស​ទី​១ និង​ទិសដៅ​ត្រីមាស​ទី​២ ឆ្នាំ​២០២៣ របស់​កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ ​នាថ្ងៃទី​០៦ ខែមេសា ឆ្នាំ​២០២៣ នេះ នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​មាន​ប្រសាសន៍​ថា ស្នាដៃ និង​សមិទ្ធផល​ការងារ​ដែល​សម្រេចបាន​មកនេះ គឺ​ពិតជា​បាន​ឆ្លុះបញ្ចាំង​ឱ្យឃើញ​អំពី​ឆន្ទៈ មនសិការ និង​ការប្តេជ្ញាចិត្ត​ខ្ពស់​របស់​ថ្នាក់ដឹកនាំ និង​យោធិន​យើង ក្នុង​ការតស៊ូ​ប្រឹងប្រែង​បំពេញ​តួនាទី​-​ភារកិច្ច​បម្រើ​ជាតិ​មាតុភូមិ និង​ប្រជាជន ស្របតាម​រដ្ឋធម្មនុញ្ញ ច្បាប់ នយោបាយ​ការពារជាតិ និង​បទបញ្ជា​របស់​រាជរដ្ឋាភិបាល ដោយ​មិន​គិតពី​ការនឿយហត់ និង​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ រួមផ្សំ​នឹង​គំនិត​ច្នៃប្រឌិត​ទៅតាម​សភាពការណ៍​ជាក់ស្តែង​ចំពោះមុខ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយឧ​ត្ត​ម​សេនីយ៍ ហ៊ុន ម៉ា​ណែ​ត បាន​សម្តែង​ការអបអរសាទរ​ជូន​ចំពោះ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ានិត និង ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុយ ហៀ​ង ដែល​ត្រូវបាន​រាជរដ្ឋាភិបាល​សម្រេច​តែងតាំង​មុខតំណែង​ជា មេបញ្ជាការរង បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក ព្រមទាំង​លោក​វរសេនីយ៍ឯក ង៉ែត​សុវណ្ណ អរុណ​ដេ​ត សម្រាប់​ការតែងតាំង​មុខតំណែង​ជា នាយការិយាល័យ​ទី​៣ បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក​។

ការសម្រេច​តែងតាំង​មុខតំណែង​នេះ គឺ​ស័ក្តិសម​ទៅនឹង​សមត្ថភាព និង​គុណបំណាច់​របស់​នាយទាហាន​សាមី ក្នុងការ​ខិតខំ​បំពេញភារកិច្ច​បម្រើ​ជាតិ​មាតុភូមិ និង​ប្រជាជន ក្នុង​រយៈកាល​កន្លងមក ក៏ដូចជា​ដើម្បី​ឆ្លើយតប​នឹង​សំណូមពរ​ភារកិច្ច​ចាំបាច់​ចំពោះមុខ​របស់​កងទ័ព​ជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ​។

ឯក​ឧត្ដម​បាន​ថ្លែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ មេបញ្ជាការ មេបញ្ជាការរង​គ្រប់លំដាប់​ថ្នាក់ នាយទាហាន នាយទាហានរង និង​ពលទាហាន​ទូទាំង​កងទ័ពជើងគោក ដែល​ក្នុង​រយៈកាល​ត្រីមាស​ដើមឆ្នាំ​២០២៣​នេះ បាន​ខិតខំ​ប្រឹងប្រែង​រួមគ្នា​បំពេញ​តួនាទី​-​ភារកិច្ច ទទួលបាន​លទ្ធផល​ល្អប្រសើរ ស្របតាម​ផែនការ​ដែល​បានដាក់​ចេញ ក៏ដូចជា​ការឆ្លើយតប​បាន​ទាន់ពេលវេលា និង​ប្រកបដោយ​ប្រសិទ្ធភាព​ចំពោះ​ស្ថានការណ៍​ជាយថាហេតុ​ផ្សេងៗ​។

ឯកឧត្ដម​ហ៊ុន ម៉ាណែត បាន​បន្ត​ទៀត​ថា ជា​ទិសដៅ​ការងារ​បន្ត​សម្រាប់​ត្រីមាស​ទី​២ ឆ្នាំ​២០២៣ នេះ​សូម​បណ្តា​ស្ថាប័ន​-​កងឯកភាព​ចំណុះ​កងទ័ពជើងគោក​ទាំងអស់ បន្ត​យកចិត្តទុកដាក់ និង​ត្រៀមលក្ខណៈ​អនុវត្ត​គ្រប់​ភារកិច្ច​ទាំង​កិច្ចការងារ​ស្នូល ភារកិច្ច​ជំនាញ និង​បេសកកម្ម​នានា​តាម​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​, ក្រសួងការពារជាតិ និង​អគ្គបញ្ជាការដ្ឋាន ជាអាទិ៍​ ៖ ការត្រៀម​បម្រុង​កម្លាំង មធ្យោបាយ និង​សម្ភារ សម្រាប់​ប្រតិបត្តិការ​ជួយសង្គ្រោះ​គ្រោះមហន្តរាយ​ជាយថាហេតុ​ផ្សេងៗ ព្រមទាំង​ការសហការ​ចូលរួម​កា​រពារ​សន្តិសុខ ស្ថិរភាព សណ្តាប់ធ្នាប់​សាធារណៈ ជាពិសេស​ខណៈដែល​នៅក្នុង​ខែឧសភា និង​មិថុនា ឆ្នាំ​២០២៣ ខាងមុខនេះ កម្ពុជា​នឹងត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំ​២០២៣ ក៏ដូចជា​ការរៀប​ចំកា​របោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ សម្រាប់​នីតិកាល​ទី​៧ នៃ​រដ្ឋសភា នៅក្នុង​ខែកក្កដា ដើម្បី​ធានាថា ព្រឹត្តិការណ៍​ជា​លក្ខណៈ​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​ទាំងអស់នេះ អាច​ប្រព្រឹត្តទៅបាន​ក្នុង​បរិយាកាស​សន្តិភាព ស្ថិរភាព និង​សន្តិសុខ​ពេញលេញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម