ព័ត៌មានជាតិ
ខេត្តបាត់ដំបង មានសាលារៀន២ប៉ុណ្ណោះ ដែលបើកឲ្យសិស្សចូលរៀនវិញ
លោក យី ស៊ុងគី ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តបាត់ដំបង បានឱ្យដឹងថា ចាប់តាំងពីបើកបវេសនកាល កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ មានសាលាចំនួន១៨មិនទាន់អនុញ្ញាតឲ្យចូលរៀនបាននៅឡើយទេ ព្រោះសាលាជាប់ធ្វើជាមណ្ឌលចត្តាឡីស័ក សម្រាប់ពលករទើបមកពីប្រទេសថៃ ។
លោកបន្តថា រហូតមកដល់ពេលនេះ បន្ទាប់ពីពលករបានបញ្ចប់ការធ្វើចត្តាឡីស័ក មានសាលាចំនួន២ត្រូវបានអាជ្ញាធររៀបចំសំអាតអនាម័យ និងអនុញ្ញាតឲ្យសិស្សចូលរៀនវិញជាបណ្តើរៗហើយ។
លោកបានបន្តថា សាលាដែលពលករបានបញ្ចប់ការធ្វើចត្តាឡីស័ក និងបានសំអាតបាញ់ថ្នាំសម្រាប់បើកឲ្យសិស្សចូលរៀនវិញរួមមាន សាលាវិទ្យាល័យព្រះមុនីវង្ស ស្ថិតក្នុងក្រុងបាត់ដំបង និងសាលាវិទ្យាល័យ ជ្រៃស្ថិតក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង ខណៈសាលាជាប់ធ្វើមណ្ឌលចត្តាឡីស័កមួយចំនួនទៀត នឹងត្រូវបើកឲ្យសិស្សចូលរៀនវិញជាបន្តបន្ទាប់ដែរ នៅបំណាច់ខែមករា ឆ្នាំ២០២១នេះ។ ដោយឡែកសាលារៀន ចំនួន៧ទៀតស្ថិតក្នុងស្រុកជាប់ព្រំដែន មានស្រុកកំរៀង ស្រុកភ្នំព្រឹក និងស្រុកសំពៅលូន មិនទាន់អនុញ្ញាតបើកនៅឡើយនោះទេ ព្រោះនៅជាប់ធ្វើមណ្ឌលចត្តាឡីស័កចំពោះពលករ។
លោក អេង ភារុណ នាយកវិទ្យាល័យព្រះមុនីវង្ស បានឲ្យដឹងដែរថា រាល់ឆ្នាំវិទ្យាល័យព្រះមុនីវង្ស មានសិស្សចូលរៀន ក្នុងរង្វង់៤០០០នាក់ ហើយឆ្នាំសិក្សាថ្មី ក្នុងវិបត្តិកូវីដ-១៩នេះ មានសិស្សប្រមាណ៣៩០០នាក់ បានចុះឈ្មោះចូលរៀន និងបន្តមានសិស្សកំពុងផ្ទេរមករៀនថែមទៀតផងដែរ ខណៈឆ្នាំនេះរំពឹងថា សិស្សមានចំនួនដូចរាល់ឆ្នាំដែរ ខណៈសាលាបានតម្រូវឲ្យពួកគេអនុវត្តនូវវិធានការទប់ស្កាត់ជំងឺកូវីដ-១៩តាមការណែនាំរបស់ក្រសួងសុខាភិបាល ។
លោកបន្ថែមថា សាលាបានបំបែកសិស្សដែលបន្ទប់មានច្រើនគ្នា ឲ្យសិក្សាតាមវេន ខណៈសាលាក៏បានរៀបចំសិស្សរៀនតាមអនឡាញ មានគ្រូបង្រៀនពួកគេតាមផ្ទះ និងការយកឯកសារពីសាលាទៅរៀនផងដែរ។
គួរបញ្ជាក់ដែរថា ចាប់តាំងពីមានការផ្ទុះជំងឺកូវីដ-១៩ ក្នុងសហគមន៍នៅខេត្តសាមុទសាខន ប្រទេសថៃ គិតត្រឹមថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ មានពលករចូលតាមច្រកព្រំដែនខេត្តបាត់ដំបង មានជាង២៨០០នាក់ និងបានបញ្ចប់ចត្តាឡីស័ក និងអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះចំនួន១៣៤៧នាក់។ ក្នុងនោះបានធ្វើសំណាក២៨២២នាក់ លទ្ធផលអវិជ្ជាមាន២៨០២នាក់ ខណៈបច្ចុប្បន្នមានអ្នកជំងឺកូវីដ-១៩ កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យខេត្តមានចំនួន១១នាក់។
មណ្ឌលចត្តាឡីស័កក្នុងខេត្តបាត់ដំបង សរុបចំនួន១១ទីតាំង សម្រាប់ទទួលពលករចូលតាមច្រកព្រំដែនខេត្តបាត់ដំបង មានដូចជា នៅស្រុកកំរៀង,សំពៅលូន,ភ្នំព្រឹក,បវេល សំឡូត,ឯកភ្នំ,បាណន់,មន្ទីរពេទ្យបង្អែកខេត្ត និងមោងឫស្សី ដោយក្នុងនោះ ក៏បានទទួលពលករចូលតាមច្រកព្រំដែនខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ មកធ្វើចត្តាឡីស័ក នៅសាលាវិទ្យាល័យអន្លង់វិល ស្ថិតក្នុងស្រុកសង្កែ ខេត្តបាត់ដំបង ផងដែរ៕
អត្ថបទ ៖ សៅ សារិទ្ធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល