Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ឆ្នាំង​ឱ្យអ្នកចិញ្ចឹមត្រី​ក្នុងបែបម្លាស់ទី​ទៅតំបន់ទឹកជ្រៅបញ្ចៀសត្រីងាប់

បានផុស

នៅ

បន្ទាប់ពីមានករណីត្រីចិញ្ចឹមក្នុងបែងាប់នៅក្រុងកំពង់ឆ្នាំងនាប៉ុន្មានថ្ងៃកន្លងមកនេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានសម្រេចអនុញ្ញាតឱ្យម្ចាស់បែបម្លាស់ទីទៅតំន់ទឹកជ្រៅ។

ត្រីចិញ្ចឹមក្នុងបែបានចាប់ផ្ដើមងាប់ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៤ ខែមេសា ដោយសារអាកាសធាតុក្ដៅ និងមានភ្លៀងធ្លាក់មួយមេធំ ធ្វើឱ្យទឹកទន្លេជូ ដែលនាំឱ្យប៉ះពាល់ដល់ត្រី។ នេះបើតាមការអះអាង របស់លោក ស៊ុន សុវណ្ណរិទ្ធិ អភិបាល នៃគណៈអភិបាល ខេត្តកំពង់ឆ្នាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ុន សុវណ្ណរិទ្ធិប្រាប់ថា៖ «កាលណាទឹកវាក្ដៅខ្លាំងពេក​ ខែ ៤ អញ្ចឹងវាធ្វើឱ្យទឹកជូ​ វាធ្វើឱ្យប៉ះពាល់ដល់ត្រី។ ខែនេះ អ្នកណាបម្លាស់ទីទៅទឹកជ្រៅឱ្យទាន់ទៅ វាមិនអីទេ ខណៈខេត្ត​ឱ្យបម្លាស់ទីទៅទឹកជ្រៅ»។

ប្រភពព័ត៌មានដែលកម្ពុជាថ្មីទទួលបានថា មានត្រីប្រមាណ ៤០០ តោនបានងាប់ដោយសារ អាកាសធាតុក្ដៅ ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៤ ខែមេសា។ ប៉ុន្តែលោកអភិបាលខេត្តកំពង់ឆ្នាំងអះអាង​បញ្ជាក់ថា ​ត្រីតាមបែដែលងាប់មានចំនួនតិចតូចប៉ុណ្ណោះ មិនដល់ខ្ទង់រយតោននោះទេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ១ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងនេប៉ាល់-កម្ពុជា ឱ្យរីកចម្រើនថែមទៀត

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិត សម រង្ស៊ី ជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ

ព័ត៌មានជាតិ២ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម