Connect with us

ព័ត៌មានជាតិ

​សួនច្បារ​ថ្មី​ នៅ​មាត់បឹង​តាកែវ នឹងបញ្ចប់នៅមុនពិធីបុណ្យចូលឆ្នាំ

បានផុស

នៅ

​សួនច្បារ​ថ្មី​មួយទៀត​នៅ​ទី​រួម​ខេត្តតាកែវ​ ដែល​សាងសង់​សម្រេច​បាន​ជាង​៨០​ភាគរយ​ហើយ​ នៅ​ដើមឆ្នាំ​២០២១ និង​ត្រូវ​រួចរាល់​នៅមុន​ចូល​ឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​ខាងមុខ​នេះ​ហើយ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជាមួយ​ការ​កែ​លម្អ​ពង្រីក​សួនច្បារ​មាត់បឹង​តាកែវ​ ឲ្យ​កាន់​តែ​មាន​សភាព​ធំ​ទូលាយ និង​មាន​សោភ័ណភាព​ស្រស់​ស្អាត​ឡើង​ថែម​មួយ​កម្រិត​ធំ​ទៀត ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ ក៏ដូចជា​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅក្នុង​ខេត្ត បាន​មកលេង​កម្សាន្ត ធ្វើ​លំ​ហាត់ប្រាណ ស្រូបយក​ខ្យល់អាកាស​បរិសុទ្ធ បែប​បរិយាកាស​ធម្មជាតិ​មាត់បឹង​តាកែវ​ផង​នោះ រដ្ឋបាលខេត្ត​តាកែវ​បាន​ជំរុញ​និង​ពន្លឿន​ការសាងសង់​ឲ្យ​បាន​ឆាប់រហ័ស។​

​ជាមួយនិង​ការ​ប្រែ​មុខមាត់​ថ្មី​លើ​ការអភិវឌ្ឍន៍​ នៅ​ក្នុង​ខេត្ត​តាកែវ​នេះ លោក អ៊ូច ភា អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​តាកែវ បាន​ឲ្យ​ដឹង​ថា ពិតណាស់​ក្នុង​ខេត្ត​តាកែវ បាន​នឹង​កំពុង​ឈាន​ទៅរក​ចំណុច​អភិវឌ្ឍន៍​ទៅ​មុខជា​បន្តបន្ទាប់ មិន​ថា​តែ​សួនច្បារ​ធំៗ​ទាំងនេះ​នោះទេ គឺមាន​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​កៅស៊ូ និង​ថ្នល់​បេតុង​ជាច្រើន​ខ្សែ ដែល​កំពុង​ផ្តល់​ភាពងាយស្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងការ​ធ្វើចរាចរ​លើ​ដងផ្លូវ ដឹកទំនិញ​កសិផល​ម​ក​លក់​នៅ​តាម​ទីផ្សារ​នានា​ ផងដែរ​។ លើស​ពី​នោះ​ទៀត​ ការស្តារ​នៅ​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់​និង​ប្រព័ន្ធ​លូ​បង្ហូរទឹក​មិន​ឲ្យ​លិច ក៏បាន​ធ្វើ​ឲ្យ​ហាងឆេង​ដី​របស់​ប្រជាពលរដ្ឋ នៅ​ក្នុង​ខេត្ត​មានការ​កើន​ឡើង​មួយ​កម្រិត​ថែមទៀត​ ផង​ដែរ។​

​លោក​អភិបាលខេត្ត​បន្តថា នៅ​ដើម​ឆ្នាំ​២០២១​នេះ គឺ​យើង​បានសម្រេច​នៅ​ការកែលម្អ​ពង្រីក​សួនច្បារ​ថ្មី​នេះ​ គឺ​សម្រេច​បាន​៨៥​ភាគរយ​ហើយ និង​គ្រោង​បញ្ចប់​គម្រោង​នេះ​ នៅមុន​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ខាងមុខ​។ មិនតែប៉ុណ្ណោះ​ខេត្ត​ក៏បាន​ពង្រីក​ប្រព័ន្ធ​សរសៃឈាម​សេដ្ឋកិច្ច ដែល​អាច​និយាយបានថា ជា​ការ​ជួសជុល ចាក់​ពង្រីក​ថ្នល់​កៅស៊ូ​ប្រភេទ DBST ជាច្រើន​ខ្សែ​ថែមទៀត​នៅតាម​តំបន់​ជាយក្រុង​ដូន​កែវ ត​ភ្ជាប់​ជាមួយ​បណ្តារ​ស្រុក​ផ្សេងៗ​នៅជាប់​គ្នា ដើម្បី​សម្រួល​ដល់​ការងារ​ដឹកជញ្ជូន​ផលិតផល កសិផល ស្រូវ ដំណាំ បន្លែបង្ការ ផ្សេង យកមកចែក​ចាយ​លក់​នៅតាម​ទីផ្សារ​ធំ ​នៅ​ក្នុង​ចំណុច​កណ្តាល​នៃ​បេះដូង​ខេត្ត​តាកែវ​តែម្តង​។​

​ទន្ទឹម​និង​ការទទួលបាន​នូវ​សមិទ្ធផល​ថ្មីៗ​នេះ​ដែរ លោក អ៊ូច ភា អភិបាល​ខេត្ត​តាកែវ ក៏បាន​ធ្វើការ​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់គ្នា មេត្តា​ចូលរួម​ថែរក្សា​ឲ្យ​បាន​ចំពោះ​ការសម្អាត​បរិស្ថាន​ល្អ​ស្អាត​នេះ​សម្រាប់​សួនច្បារ ដោយឡែក​សម្រាប់​ផ្លូវថ្នល់ សូម​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​លើ​ដង​ផ្លូវ មេត្តា​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក ទាំងអស់គ្នា​ឲ្យ​បាន​ខ្ជាប់ខ្ជួន រួមគ្នា​ជាមួយនិង​រាជរដ្ឋាភិបាល​ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍ ​នៅ​ក្នុង​ប្រទេស​ឲ្យ​ធ្លាក់​មក​នូវ​កម្រិត​ទាប​បំផុត​៕

អត្ថបទ៖ វីរៈ​

សូមចុចអាន៖ ​អភិបាល​ខេត្ត​តាកែវ បញ្ជា​ឲ្យ​​អាជ្ញាធរ​ចុះស្រាវជ្រាវ ករណី​ជួល​ដី​ធ្វើ​ស្រែ​តាម​ព្រំដែន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

សន្តិសុខសង្គម២ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម