ព័ត៌មានជាតិ
មកដឹងគ្រឿងរណ្តាប់ទទួលទេវតាឆ្នាំថ្មី ឆ្នាំថោះ
ចូលឆ្នាំខ្មែរ ជាបុណ្យប្រពៃណីជាតិខ្មែរដ៏ធំ ដែលប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ និងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ដោយថ្ងៃទី១ គឺជាថ្ងៃមហាសង្ក្រាន្ត, ថ្ងៃទី២ ជាថ្ងៃ វនបត និងថ្ងៃទី៣ ជាថ្ងៃឡើងស័ក។ នៅមុនថ្ងៃបុណ្យចូលឆ្នាំខ្មែរ តាមផ្ទះនីមួយៗ គឺមានរៀបរណ្តាប់ទទួលទេវតារៀងៗខ្លួន។ បើតាមទំនៀមទម្លាប់ពីបុរាណរៀងរហូតមក ចំពោះរណ្តាប់ទទួលទេវតា គឺត្រូវរៀបរានមួយនៅខាងមុខផ្ទះ សម្រាប់តាំងគ្រឿងពលីការផ្សេងៗ។

បើតាមសៀវភៅមហាសង្ក្រាន្ត ដែលស្រាវជ្រាវនិងចងក្រងដោយ លោក អ៉ឹម បុរិន្ទ បានឱ្យដឹងថា ការរៀបចំរណ្តាប់ទទួល ទេវតា គឺត្រូវក្រាលសំពត់ពណ៌ស ហើយរៀបចំនូវគ្រឿងសក្ការបូជាទេវតាដូចជាបាយសី៩ថ្នាក់ ១គូ; បាយសី៧ថ្នាក់ ១គូ
; បាយសី៥ថ្នាក់ ១គូ; បាយសី៣ថ្នាក់ ១គូ; បាយសីប៉ាធាម ១គូ; ស្លាធម៌ ១គូ; ទឹកអប់ ១គូ; ទៀន៥; ធូប៥; លាច៥; ផ្កា៥ ដាក់លើជើងពាន ១គូ; ចេកនួន ចេកណាំវ៉ា ដាក់លើជើងពាន ១គូ; ផ្លែឈើ ១១មុខ រៀបដាក់ជើងពាន ១១គូ
ដូងឡៅ ១គូ និងទឹកស្អាត ២កែវ។

ក្នុងនោះ ក៏មានបញ្ជាក់ដែរថា ចំពោះបាយសី ៩ថ្នាក់ ឬ ៧ថ្នាក់ គឺមានកត់ត្រានៅក្នុងសៀវភៅព្រះរាជពិធីទ្វារទសមាស និងមានអនុវត្តនៅព្រះបរមរាជវាំង ប៉ុន្តែចំពោះរាស្ត្រសាមញ្ញ គួរធ្វើត្រឹម ៥ថ្នាក់ចុះមក ឬរៀបត្រឹមគ្រឿងសក្ការបូជា ឱ្យបានត្រឹម ៣-៥មុខ ក៏ជាការប្រសើរ ធ្វើតាមលទ្ធភាពបស់ខ្លួន។ អ្វីដែលគួរកត់ចំណាំ នៅគ្រប់ដង្វាយទាំងអស់ គឺត្រូវដាក់ផ្កាម្លិះភួងពីលើគ្រប់ដង្វាយ នៅលើជើងពាននិងបាយសី ហើយត្រូវដោតទៀនព្រមទាំងដុតបំភ្លឺ។
គួរបញ្ជាក់ថា ចំណែកឯការកំណត់ខែ ថ្ងៃ និងម៉ោងពេល ដែលឆ្នាំចាស់ត្រូវផុតកំណត់ ហើយទេវតាឆ្នាំថ្មី ត្រូវចុះមកទទួលតំណែងពីទេព្តាឆ្នាំចាស់នោះ គឺគេអាចដឹងបាន ដោយប្រើក្បួនហោរាសាស្ត្របុរាណ គឺក្បួនមហាសសង្ក្រាន្ត៕

-
សន្តិសុខសង្គម៤ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍៦ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម៦ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក