Connect with us

ព័ត៌មានជាតិ

ស្ត្រី​មុខ​សញ្ញា​គ្រឿង​ញៀន​យ៉ាង​ស​កម្ម​ក្នុង​ស្រុក​គីរីវង់​ត្រូវ​សមត្ថកិច្ច​ចា​ប់ខ្លួនបាន​

បានផុស

នៅ

​ស្ត្រី​ម្នាក់​ជា​មុខសញ្ញា​ជួញដូរ​ថ្នាំញៀន ដែល​សមត្ថកិច្ច​ស្រុក​គីរីវង់​អះ​អាងថា ជា​មុខសញ្ញា​ប្រព្រឹត្ត​បទ​ល្មើស​យ៉ាងសកម្ម​ក្នុង​មូលដ្ឋាន ត្រូវ​បាន​ចាប់ខ្លួន​ហើ​យ​ក្រោយ​មាន​ដីកា​ពី​តុលាការ​ខេត្តតា​កែវ​។

ដោយមាន​ការ​ចង្អុលបង្ហាញ​ពី​សំណាក់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ​ កាលពី​រសៀល​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០២១ លោក​វរសេនីយ៍ឯក យុគ សារ៉ាត់ អធិការ​នគរបាល​ស្រុក​គីរីវង់ ​បាន​ដឹកនាំ​កម្លាំង​ជំនាញ​ប្រ​យុទ្ធប្រឆាំង​គ្រឿងញៀន​ស្រុក ចុះ​នាំ​ខ្លួន​ជន​សង្ស័យ​ពាក់ព័ន្ធ​ករណី​ជួញដូរ​ថ្នាំញៀន​ខុសច្បាប់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ត្រី​សង្ស័យ​ជាប់ចោទ​ពីប​ទ​ជួញដូរ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ប្រព្រឹត្តទៅ​នា​ថ្ងៃ​ទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០២០ តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​៥០៣ ដោយ​ចៅក្រម​ស៊ើបសួរ ជ័យ មាលា ចុះ​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០២០​។

បច្ចុប្បន្ន​ស្ត្រី​សង្ស័យ​ខាង​លើត្រូវបាន​កម្លាំង​ជំនាញ​នៃ​អធិការនគរបាល​ស្រុក​គីរីវង់​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​តាកែវ​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

អត្ថបទ ៖​ វីរៈ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម