ព័ត៌មានជាតិ
៩កន្លែង ក្នុងខេត្តទាំង៣ សក្តិសមបំផុត សម្រាប់ដំណើរកម្សាន្តខែចូលឆ្នាំខ្មែរ
ក្នុងអំឡុងពេលប្រហែលជា ១ខែនៃខែចេត្រ ដែលតាមចំណាំគឺក្តៅខ្លាំង ពិសេសពេលវេលានៃឱកាសពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរតែម្តង។ ជាទូទៅ ឱ្យតែដល់វេលាឈប់សម្រាកក្នុងឱកាសនេះ ពលរដ្ឋខ្មែរតែងនិយមទៅកម្សាន្ត នៅតាម រមណីយដ្ឋាននានា ពិសេសអ្នករស់នៅក្រុងភ្នំពេញ។

បើនិយាយពីជម្រើសនៃកន្លែងកម្សាន្ត ក្នុងអំឡុងខែដែលអាកាសធាតុក្តៅខ្លាំងបែបនេះ ទាំងទេសចរជាតិ និងអន្តរជាតិ និយមទៅកម្សាន្តខ្លាំងបំផុតនៅតាមតំបន់រមណីយដ្ឋានដែលមានធម្មជាតិត្រជាក់កាយា ដូចជាតំបន់ទឹកធ្លាក់ បឹង ស្ទឹង ព្រោះមានដើមឈើធំនៅគ្របជាម្លប់។ ឯតំបន់សមុទ្រ បើទោះក្តៅ ប៉ុន្តែជារៀងរាល់រដូវ មិនថាប្រាំង ឬវស្សា គឺមានមនុស្សអ៊ូអរជានិច្ច។
កម្សាន្តរមណីយដ្ឋានធម្មជាតិខេត្តកំពត
១. ទំនប់ប្រទក្សក្រឡា
ទំនប់ប្រទក្សក្រឡា ជារមណីយដ្ឋានធម្មជាតិ ដែលហ៊ុមព័ទ្ធដោយទេសភាពដ៏ស្រស់ត្រកាលនៃភ្នំព័ទ្ធជុំវិញ និងផ្ទៃទឹកប្រមាណ ៣០០០ហិកតា មានខួបប្រាំងខួបវស្សា មិនចេះរីងស្ងួតឡើយ។ ទំនប់ប្រទក្សក្រឡា គឺមានទីតាំងស្ថិតនៅភូមិបុស្សញេញ ឃុំកូនសត្វ ស្រុកទឹកឈូ មិនឆ្ងាយប៉ុន្មានពីឆ្នេរសមុទ្រកែបឡើយ ហើយចម្ងាយ ប្រហែលជា ២០គីឡូម៉ែត្រប៉ុនណោះពីក្រុងកំពត។


២. ទឹកធ្លាក់ជ្រោះឱម៉ាល់
ទឹកធ្លាក់ដែលកំពុងលាក់ខ្លួនក្នុងជ្រលងភ្នំនៃជួរភ្នំបូកគោមួយនេះ ជារមណីយដ្ឋានធម្មជាតិមួយ ដែលមានទីតាំងស្ថិតនៅ ភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត ហើយមានចម្ងាយប្រហែល ១១ គីឡូម៉ែត្រ ពីរង្វង់មូលផ្លែទុរេន។ដោយសារស្ថានភាពផ្លូវនៅទីនេះ រថយន្តមិនចូលទៅដល់បាន គឺតម្រូវឱ្យទេសចរធ្វើដំណើរដោយម៉ូតូ កង់ ឬដោយថ្មើរជើងតែម្តង ប្រហែលជា ៤គីឡូម៉ែត្រ ដើម្បីទៅកាន់តំបន់ទឹកធ្លាក់។
ចំពោះការកម្សាន្តទីនេះ ក្រៅពីហែលទឹក កម្សាន្តលេងបានហើយ ថែមទាំអាចដើរទស្សនាចំការដំណាំហូបផ្លែតាមដងផ្លូវ ជាពិសេសចំការទុរេន ហើយក៏អាចពិកនិច ឡើងភ្នំ ឬបោះតង់ ជាដើម។

៣. រមណីយដ្ឋានទឹកឈូ
មិនហត់ឡើងភ្នំ មិនពិបាកស្វែងរក រមណីយដ្ឋានដ៏ពេញនិយមមួយនេះ គឺមានទីតាំងតាមបណ្តោយផ្លូវជាតិ ក្នុងទឹកដីនៃស្រុក ខេត្តកំពតតែម្តង។ នៅខែនេះ អំណោយផលនឹងការងូតលេងកម្សាន្តជាទីបំផុត ដោយសារទឹកមិនហូរខ្លាំងដូចនៅរដូវវស្សា។ ក្រៅពីនោះ នៅមានកញ្ចុះក្បែរប្របមាត់ទឹក គ្របដោយម្លប់ឈឺត្រឈឹងត្រឈៃ។

៤. ទឹកធ្លាក់អន្លង់ធំ
ទឹកធ្លាក់អន្លង់ធំ គឺជារមណីយដ្ឋានដែលទាក់ចិត្តទេសចរបំផុត ព្រោះតែសម្រស់ទឹកធ្លាក់ពីលើភ្នំបូកគោ ដែលហូរធ្លាក់ទៅកាន់តំបន់សមុទ្រដ៏ស្រស់ស្អាត ដុះស្រោបដោយព្រៃឈើច្រើនច្រូងច្រាង ចាំងឆ្លុះទឹកថ្លាឈ្វេង ស្អាតអស្ចារ្យក្រៃ។ ទីនេះ ទេសចរល្អណាស់ សម្រាប់អ្នកនិយមចូលចិត្តហែរទឹកកម្សាន្តនៅទីភ្នំបែបធម្មជាតិ។ រមណីយដ្ឋាននេះ មានទីតាំងស្ថិតនៅក្នុងភូមិព្រែកក្រែង ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត។

កម្សាន្តរមណីយដ្ឋានធម្មជាតិខេត្តតាកែវ
១. ទឹកធ្លាក់អន្លង់ភ្ញៀវ
ជាទូទៅអ្នកដែលទៅកម្សាន្តលេងនៅរមណីយដ្ឋានកែច្នៃ រមណីយដ្ឋានកំពូលពេជ្រ ក្រៅពីការសម្រាកទទួលទានអាហារ គយគន់សួនផ្កាចម្រុះ ជិះទូកទា ស្នាក់នៅ នឹងមិនរំលងទឹកធ្លាក់អន្លង់ភ្ញៀវនេះឡើយ ដោយសារតែរមណីយដ្ឋាននេះ គឺចូលតាមច្រករមណីយដ្ឋានកំពូលពេជ្រ (អន្លង់ភ្ញៀវ) តែម្តង។ នៅទីនេះ គឺមានរៀបចំជាកញ្ចុះ អាចឱ្យទេសចរយកអាហារមកទទួលទាន និងអាចដើរកម្សាន្តលើភ្នំ ដែលគេមានរៀបជាស្ពានឬស្សីឱ្យដើរឆ្លង។

២. រមណីយដ្ឋានទឹកធ្លាក់ផ្អោក
រមណីយដ្ឋានទឹកធ្លាក់ផ្អាក មានទីតាំងស្ថិតនៅស្រុកគីរីវង់ ខេត្តតាកែវ ដែលមានទឹកធ្លាក់ប្រវែងប្រមាណជា ១០០០ម៉ែត្រ និងទទឹង ២ម៉ែត្រ ហូរពីលើភ្នំកាត់ថ្មដាតូចៗ បង្កើតជាផ្ទាំងទស្សនីយភាពល្អប្លែក។ បើតាមវេបសាយក្រសួងព្រះបរមរាជវាំង ពីមុនទីតាំងតំបន់នេះជាកន្លែងដែលគេរកត្បូងថ្មទន្ទឹម ប៉ុន្តែបច្ចុប្បន្នខ្សត់ខ្សោយណាស់។ មកកម្សាន្តតំបន់នេះ ទេសចរក៏អាចរកជាវត្បូងបានផងដែរ។

កម្សាន្តរមណីយដ្ឋានធម្មជាតិខេត្តកំពង់ស្ពឺ
១. ទឹកធ្លាក់ជ្រាវ
ទឹកធ្លាក់ជ្រាវ មាន៧ដំណាក់ និងមានព្រៃព្រឹក្សាបៃតងខៀវខ្ចី អាចងូតទឹកលេងកម្សាន្តផង ដើរភ្នំលេងផង និងអាចទទួលទានអាហារនៅកញ្ចុះខាងក្រោមបានទៀតផង។ ទឹកធ្លាក់នេះ មានទីតាំងស្ថិតនៅ ឃុំអមលាំង ស្រុកថ្ពង មានចម្ងាយប្រហែល ៧១គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ស្ពឺ។

២. ទឹកធ្លាក់ចំការក្រូច
រមណីយដ្ឋានទឹកធ្លាក់នេះ គឺនៅផ្លូវតែមួយជាមួយទឹកធ្លាក់ជ្រាវតែម្តង។ បើនិយាយពីទេសភាពនៅទីនេះ មិនចាញ់នៅ ទឹកធ្លាក់ជ្រាវប៉ុន្មាននោះទេ ហើយក៏មានអ្នកមកលេងកម្សាន្តច្រើនមិនចាញ់គ្នានោះដែរ។ បើពណ៌នាពីបរិយាកាសនៅរមណីយដ្ឋានទឹកធ្លាក់នេះវិញ គឺគួរឱ្យចង់មកកម្សាន្តមិនចង់ឃ្លាតឆ្ងាយ។ ម៉្យាងវិញទៀត ទេសចរអាចលេងទឹកកម្សាន្ត លើផ្ទាំងថ្មធំរាបស្មើមានរៀងដូចគេច្នៃឡើងបានទៀតផង។


-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា