Connect with us

ព័ត៌មានជាតិ

សម្តេច​តេជោ រំលឹក​​មូលហេតុ​​នាំ​ឲ្យ​បើក​វគ្គ​បណ្តុះបណ្តាល​​អាចារ្យ អាចារិនី​ទូទាំង​ប្រទេស

បានផុស

នៅ

ថ្លែង​នៅ​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ អាចារ្យ អាចារិនី ទូទាំងប្រទេសលើកទី៨ នៅ​មជ្ឍមណ្ឌលកោះពេជ្រ​នៅ​ព្រឹក​នេះ សម្តេច​តេជោ​ហ៊ុន សែន បាន​រំលឹកមូលហេតុ​ដែល​​​នាំ​ឲ្យ​មាន​ការ​បើក​វគ្គ​បណ្ដុះបណ្ដាល​អាចារ្យ អាចារិនី​ទូទាំង​ប្រទេស។

សម្តេច​តេជោ​ ហ៊ុន សែន បាន​បញ្ជាក់​ថា ដើម​ដំបូង​កើត​ចេញ​ពេល​ដែល​​សម្តេច​ចូលរួម​ក្នុង​​កម្មវិធី​មង្គលការកូន​​របស់​មន្រ្តី​ជាន់ខ្ពស់​គឺ​លោក យឹម ឆៃលី ពេល​នោះ​​សម្ដេច​ឃើញ​​អាចារ្យ​បាន​​អនុវត្ត​ពិធី​ខុស​ឆ្គងមួយ​ចំនួន​​ ហើយ​ដែល​សម្តេច​យល់​ឃើញ​ថា​ ជាវិបត្តិអាចារ្យ​ហើយ​​ដល់​ពេល​ត្រូវ​បើកការ​​​បណ្ដុះបណ្ដាល​ដល់​អាចារ្យអាចារិនី​ឲ្យ​បាន​ត្រឹមត្រូវ ចៀសវាង​​ការ​អនុវត្ត​ខុស​​​ក្បួន​ច្បាប់​ពី​​បុរាណ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

«ក្នុង​មង្គល​ការ​កូន​លោក យឹម ឆៃលី ខ្ញុំ​បាន​ចូល​រួម​ឃើញ​អាចារ្យ​តាំង​ពី​ផ្តើម​ពិធី​ដល់​ចប់​ពិធីភ្លេច​វាយ​ឃ្មោះ​នាំ​ឲ្យ​លើក​ជា​ចម្ងល់ ដោយសារ​អាចារ្យ​នោះ​ភ្លេច​​ឬ​​យ៉ាងណា​»។

សម្តេច​បន្ត​ថា ក្នុង​ពិធី​មង្គលការ​ផ្សេងៗ ក៏​ឃើញ​មាន​ការ​អនុវត្ត​ផ្ទុយ​គ្នា​មួយ​ចំនួនដូចជា​ការ​ផ្ទឹម​កូន​កម្លោះ​នៅ​ខាង​ឆ្វេង​​ឬ​នៅ​ខាង​ស្តាំ ក៏​អនុវត្ត​មិន​ស្រប​គ្នា​ដែរ។ អាចារ្យ​ខ្លះ​តែងតែ​ទម្លាប់​ដាក់កូន​​ប្រុស​នៅ​ខាង​ស្តាំ ខណៈ​អាចារ្យ​ខ្លះ​ដាក់​កូនប្រុស​នៅ​ខាងឆ្វេង​​។

សម្តេច​បន្ត​ថា នៅ​មាន​ពិធី​បុណ្យ​ផ្សេង​ទៀត ដូច្នេះ​ការ​រៀបចំ​បណ្តុះបណ្តាល​ដល់​អាចារ្យ អាចារិនី​គឺ​ដើម្បីតម្រង់ទិស​បន្ថែម​ដល់អាចារ្យ-អាចារិនីឱ្យកាន់តែមានចំណេះដឹងទូលំទូលាយ លើ​ការ​​អនុវត្តស្របទៅនឹងក្បួនច្បាប់​ដែលបានកំណត់ទុក​ពី​បុរាណ។

លោក ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនាបាន​ឲ្យ​ដឹង​ថា បច្ចុប្បន្នក្រសួងបានបើកវគ្គបណ្ដុះបណ្ដាលស្ដីពីតួនាទី ភារកិច្ច និងក្រមសីល​ធម៌​អាចារ្យខ្មែរ​បានចំនួន ៤០ វគ្គ រួចមកហើយ និងមានសិក្ខាកាមជាអាចារ្យ-អា​ចា​រិ​នី​ ចូល​មក​សិក្សាចំនួន ១១,៥៧៣រូប ក្នុងនោះព្រះសង្ឃ ៧៤៦អង្គ ស្រ្តី ១៦៣ ​រូប។

បើតាមលោក ឈិត សុខុន សិក្ខាកាមដែល​បាន​ចូលរួម​ទទួលបានអត្ថប្រយោជន៍និង​បានដោះស្រាយនូវចម្ងល់ដែលមានលក្ខណៈផ្សេងៗគ្នាតាមតំបន់នីមួយៗ ពង្រឹងការប្រណិប័តន៍ឱ្យបានត្រឹមត្រូវតាមតួនាទី ភារកិច្ច រួម​ទាំង​ទទួល​បាន​ចំណេះដឹង បទពិសោធ​ល្អៗពីឧទ្ទេសាចារ្យ ឯកសារក្បួនច្បាប់ច្បាស់លាស់ត្រឹមត្រូវ សម្រាប់យកទៅប្រតិបត្តិនិងផ្សព្វផ្សាយបន្តលើការ​ដឹកនាំពុទ្ធសាសនពិធីនានា និង​ពិធីមង្គលផ្សេងៗ។

លោករដ្ឋមន្ត្រីបន្តថា ក្រោយពីបានបើកវគ្គបណ្ដុះបណ្ដាលស្ដីពីតួនាទី ភារកិច្ច និង​ក្រមសីលធម៌អាចារ្យខ្មែរ និងការផ្សព្វផ្សាយយ៉ាងទូលំទូលាយ​នូវកម្រង​ឯកសារ​នានា​ទាក់ទងនឹងប្រពៃណី ទំនៀមទម្លាប់របស់ជាតិ សង្កេតឃើញថា រាល់ការ​ប្រា​រព្ធ​​ពិធីកម្មសាសនា និងពិធីមង្គលផ្សេងៗ មានការកែលម្អពីសំណាក់អាចារ្យ អាចា​រិនី និងពុទ្ធបរិស័ទទូទាំងប្រទេស​បានយ៉ាងល្អប្រសើរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ១ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ២ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ២ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម