Connect with us

ព័ត៌មានជាតិ

លោកជំទាវ ម៉ែន សំអន បួងសួងដល់ទេវតាឆ្នាំថ្មី ជួយថែរក្សាថ្នាក់ដឹកនាំប្រទេស ក៏ដូចពលរដ្ឋទាំងអស់ ទទួលបានសេចក្ដីសុខ នាឱកាសបុណ្យចូលឆ្នាំថ្មីនេះ

បានផុស

នៅ

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បានធ្វើការ​បួងសួង​ដល់​ទេវតា​ឆ្នាំ​ថ្មី​ជួយ​ថែរក្សា​ថ្នាក់ដឹកនាំ​ប្រទេស មន្ត្រីរាជការ​កងកម្លាំង​ប្រដាប់អាវុធ ក៏​ដូច​ពលរដ្ឋ​ទាំងអស់​ទទួលបាន​សេចក្តីសុខ​នា​ឱកាស​បុណ្យចូលឆ្នាំថ្មី​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បួងសួង​បែបនេះ ខណៈ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សូត្រ​មន្ត ប្រោះព្រំ​លើករាសី ទទួល​អំណរ​សាទរ​ទេវតា​ឆ្នាំ​ថ្មី ឆ្នាំថោះ ដែល​នឹង​ឈាន​មកដល់ នៅ​ថ្ងៃ​សុក្រ ៩ រោច ខែចេត្រ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង​ថ្ងៃ​ទី ១៤ ខែ​មេសា ឆ្នាំ ២០២៣ នា​ពេល​ខាងមុខនេះ នា​ស្នាក់ការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា (​វិមាន​៧​មករា​) កាលពី​រសៀល ថ្ងៃសុក្រ ១ រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង​ថ្ងៃ​ទី ៧ ខែ​មេសា ឆ្នាំ ២០២៣។

ពិធី​នេះ​ផង​ដែរ​បាន​រៀបចំ​ឡើង​តាម​បែប​ប្រពៃណី​ព្រះពុទ្ធសាសនា គឺ​ក្នុង​គោលបំណង​សុំ​ពរជ័យ សិរី​សួស្ដី​គ្រប់ប្រការ​ពី​ទេវតា​ឆ្នាំ​ថ្មី និង សុំ​ជួយ​ដល់ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា អស់លោក លោកស្រី ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​ប្រទេស ជួប​តែ​សេចក្តីសុខ​ចម្រើន ទទួល​បាន​ជោគជ័យ​បន្ថែម​ទៀត​គ្រប់​ភារកិច្ច​របស់​ខ្លួន៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម