Connect with us

ព័ត៌មានជាតិ

សម្តេច​តេជោ​ក្រើន​រំលឹកជាថ្មី​​​​ ឲ្យ​ថែរក្សា​ទម្រង់​​វប្បធម៌ខ្មែរ កុំ​ឲ្យ​ប្រាសចាកពី​ប្រពៃណី​បុរាណ​

បានផុស

នៅ

សម្តេច​តេជោ ហ៊ុន សែន បាន​ក្រើន​រំលឹក​ជា​ថ្មី​​ឲ្យ​ថែរក្សា​ទម្រង់​សិល្បៈខ្មែរ​មិន​ថាការ​ស្លៀកពាក់ និង​ការ​សាងសង់​រូបសំណាក​ទីសក្ការៈ​ផ្សេងៗ ត្រូវ​ធ្វើ​ឲ្យ​​បាន​ត្រឹមត្រូវ​តាម​ក្បួន​ខ្នាត​កុំ​ឲ្យ​ប្រាសចាក​ពីទម្រង់​ដើម។

​ថ្លែងក្នុង​​ពិធីសំណេះសំណាលជាមួយ អាចារ្យ អាចារិនី ទូទាំងប្រទេសលើកទី ៨ នៅមជ្ឍមណ្ឌលកោះពេជ្រនៅព្រឹកនេះ​ សម្តេច​តេជោ ហ៊ុន សែន បញ្ជាក់ជា​ថ្មី​ឲ្យ​យក​ចិត្ត​ទុក​ដាក់​​រក្សា​ឲ្យបានទម្រង់​ជា​វប្បធម៌ឲ្យបានត្រឹមត្រូវតាមក្បួនខ្នាត​​ បើ​មិន​ចឹង​ទេ​រាប់​រយ​ឆ្នាំ​​អ្វី​ដែល​ខុស​ឆ្គង​នឹង​ប៉ះពាល់​រយៈ​ពេល​យូរ​តទៅ​មុខ​ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​បាន​លើក​ពី​ការ​សាងសង់​រូប​សំណាកព្រះពុទ្ធបដិមា បើ​សាងសង់​ខុស​នាំ​ឲ្យមាន​ការ​ភាន់ច្រឡំនិង​ប៉ះពាល់យូរអង្វែង។

«ឥណ្ឌា​ក៏​មាន​ព្រះ ចិន​ក៏​មាន​ព្រះ ថៃ​ក៏មាន​ព្រះ។ គ្រាន់​តែ​ចិញ្ចើម​ក្រងេះ​តិច​ទៅជា​​ព្រះ​ចិន ​ឈរ​ខុសទម្រង់​​បន្តិច​​ទៅ​ជា​ព្រះ​​ឥណ្ឌា។ ចឹង​ទេ​ត្រូវ​ប្រយ័ត្ន​»។

ជាមួយ​គ្នា​នេះ​សម្តេច​បាន​លើកឡើង​ពី​ការ​ប្រើប្រាស់​ទម្រង់សម្លៀកបំពាក់​ ក៏​​ត្រូវ​ធ្វើ​ឲ្យ​ហ្មត់ចត់​កុំ​ឲ្យ​ប្រាសចាកពី​ប្រពៃណី​ទំនៀមទម្លាប់។

សម្តេច​បាន​បញ្ជាក់ថា អរិយធម៌​សំខាន់​ណាស់ បើ​មិន​រក្សា​ក្បួន​ច្បាប់​ចាស់​ទេ​ស្មើ​ទៅ​ការ​បំផ្លាញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ នាទីutes មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៣៣ នាទីutes មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៤១ នាទីutes មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ១ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម