Connect with us

ព័ត៌មានជាតិ

មិន​ថ្លៃ​ទេ! សម្តេច​អំពាវនាវ​សប្បុរសជន​ជួយ​​ទិញ​វង់​ភ្លេងពិណពាទ្យ​ដាក់​តាម​វត្ត

បានផុស

នៅ

ថ្លែង​នៅ​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ អាចារ្យ អាចារិនី​ជាង​ ១ ពាន់នាក់​នៅ​មជ្ឈមណ្ឌល​កោះពេជ្រ សម្តេច​តេជោ ហ៊ុន សែន បាន​អំពាវ​នាវ​ដល់​សប្បុរសជន​ចូលរួម​ចំណែក ជួយ​ទិញ​វង់​ភ្លេង​ពិណពាទ្យ​ដាក់​តាម​វត្ត​ដើម្បី​ថែរក្សាមរត៌ក​​វប្បធម៌​ឲ្យនៅ​គង់វង់។

ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយអាចារ្យអាចារិនីប្រមាណ ១៥០០ នាក់ នៅ​ព្រឹកនេះ​ សម្តេច​តេជោ​ ហ៊ុន សែន បាន​ឲ្យ​ដឹងថា ទី​អារាម​ជា​កន្លែង​ថែ​រក្សា​វប្បធម៌​ជាតិតាំង​ពី​បុរាណមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​តេជោ​​បាន​រំលឹកដែល​​ធ្លាប់​ណែនាំ​​ឲ្យ​តាម​ទី​អារាម​នានា រៀបចំ​​ឲ្យ​មានក្រុម​​ភ្លេង​ពិណពាទ្យ​គ្រប់​វត្ត។ ​​សម្តេច​​រំពឹង​ទុកតាម​រយៈ​​អំពាវនាវ​ដល់​​សប្បុរស​ជួយ​​ទិញ​វង់​ភ្លេង​ពិណពាទ្យ​ដាក់​តាម​ទីអារាម ជា​ចំណែក​មួយ​​ចូលរួម​ថែរក្សាវប្បធម៌​ជាតិ។

«តម្លៃ​មិន​ថ្លៃ​ទេ។ បាន​​ត្រឹម​តែ​ ៤០០០ វត្ត​ក៏​មាន​ ៤ ០០០ វង់​ភ្លេង​ពិណពាទ្យ​ដែរ ខណៈ​ទូទាំង​ប្រទេស​​មាន​ជាង ៥០០០។ អីចឹង​ទេ ​​​ប៉ុន្មាន​នាក់ទៅ? នៅ​ក្នុង​មួ​យ​វង់​ភ្លេង​ពិណពាទ្យមួយ​​យ៉ាង​ហោច​ណាស់​ក៏​មានមនុស្ស ៦ នាក់។ នេះហើយ​ជា​អ្នក​ជួយ​រក្សា​ការពារ​​មរតក៌​ដូនតា​​ ដែល​ថ្ងៃ​ក្រោយ​អាចបន្ត​វេន​​ត​កូន​តចៅ​​ទៅ​មុខ​ទៀត»​។

សម្តេច​បន្ត​ទៀត​ថា ទី​អារាម​ជា​កន្លែង​ថែរក្សា​សម្បត្តិ​ជាតិ​​ សូម្បី​ដែល​ទូក​ងដែល​​ប្រណាំងហើយ​ក៏​​គេមិន​យក​ដាក់នៅ​ផ្ទះ ​​គេ​​ដាក់​នៅ​តាម​វត្ត។ ចំណុច​អស់​នេះ​ដែល​យើង​ត្រូវមើល​​ឃើញ​​តួនាទី​របស់​ទី​វត្ត​អារាម​ ដែល​បាន​ជួយ​ថែរក្សា​វប្បធម៌​ជាតិ​តាំង​ពី​បុរាណ​មកដល់​បច្ចុប្បន្ន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៣ នាទី មុន

អាជ្ញាធរខេត្ត​ព្រះសីហនុ បង្ហាញ​វត្ថុតាង​គ្រឿងញៀន​ជិត​២​តោន ដែល​សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​រឹបអូស មុននឹង​យកទៅ​ដុត​កម្ទេចចោល

ព័ត៌មានជាតិ១ ម៉ោង មុន

អាជ្ញាធរខេត្ត​កំពង់ចាម រួម​នឹង​មន្ត្រី​ជំនាញ ពិនិត្យ​ដោយផ្ទាល់​ទីតាំង​ស្រែ​ស្រូវ​របស់​បងប្អូន​ប្រជាកសិករ ដែល​ទទួលរង​ការយាយី​ដោយ​សត្វ​ដង្កូវ​

សេចក្ដីជូនដំណឹង១ ម៉ោង មុន

សិន​ជូ​រី ផ្លា​ហ្សា​ ៖ មជ្ឈមណ្ឌល​ផ្សារ​ទំនើប​លក់ដុំ និង​រាយ​ភ្នំពេញ​ ទីតាំង​សម្គាល់​ថ្មី​នៃ​ឧត្តមភាព​សហគមន៍

ព័ត៌មានជាតិ២ ម៉ោង មុន

ស្រុក២ នៃខេត្តកំពង់ចាម ផ្ទុះករណីហ្វូងសត្វដង្កូវបំផ្លាញដំណាំស្រូវ និងដំឡូងមី សរុបជិត២រយហិកតា

កីឡា៣ ម៉ោង មុន

U20បាល់ទះ​កម្ពុជា មិនអាច​ឡើងវគ្គចែកពូលជើងឯកអាស៊ីបានឡើយ បន្ទាប់ពីចាញ់វៀតណាម

Sokha Hotels

ព័ត៌មានពេញនិយម