Connect with us

ព័ត៌មានជាតិ

បណ្ឌិត​ ហ៊ុន ម៉ាណែត​៖ ការ​បន្ត​ទំនើប​កម្មវិស័យអប់រំ និង​សាលារៀន គឺ​ជា​កត្តាអាទិភាពចម្បង

បានផុស

នៅ

ឯកឧត្តម​បណ្ឌិត ហ៊ុន​ ម៉ាណែត​​ ប្រធាន​គណៈកម្មាធិការអាហារូបករណ៍ សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​បាន​​លើក​ឡើង​ថា​​ ការ​ធ្វើ​ទំនើប​កម្ម​វិស័យ​អប់រំ​ និង​សាលា​រៀន​​​គឺ​ជា​កត្តា​អាទិភាព​ និង​​ចម្បង​បំផុត​​។ ​ការ​ថ្លែង​បែប​នេះ​​ត្រូវ​បាន​​ធ្វើ​​ឡើង​ក្នុង​​ឱកាស​សំណេះ​សំ​ណាល និង​ពិសា​អាហារសាមគ្គី ជាមួយ​សមាជិក-សមាជិកា​សមាគម​គ្រឹះ​ស្ថានឧត្តមសិក្សាកម្ពុជា ​កាល​​ពី​ថ្ងៃទី៧ ខែ​មេសា ឆ្នាំ២០២៣​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ​​បាន​ថ្លែង​អំណរ​​គុណ និង​កោតសរសើរ​ចំពោះ​កិច្ច​ខិត​ខំប្រឹង​ប្រែង​របស់​ថ្នាក់​ដឹកនាំ សមាជិក-សមាជិកាទាំងអស់នៃសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដែល​បាន​រួប​រួម​គ្នា​ចូលរួមយ៉ាងសកម្មក្នុងកិច្ចការអប់រំ និងបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា​ជា​ប្រយោជន៍​សម្រាប់​អនាគតរបស់សិស្ស-និស្សិត ដោយសម្រេចបាននូវសមិទ្ធផលជាច្រើន ចាប់​តាំង​ពី​ការ​បង្កើត​សមាគមនេះ នាឆ្នាំ២០០៤ ដើម្បី​ចូល​រួម​អនុវត្ត​គោល​នយោបាយ​ក្នុង​វិស័យ​អប់​រំ​របស់​រាជរដ្ឋាភិបាល​។​

ឯកឧត្តម​បណ្ឌិត​បាន​​បន្ថែម​​ថា​ សន្តិភាព និងស្ថិរភាព គឺជាបរិស្ថាន​អំណោយ​ផល​ដ៏ធំបំផុត​សម្រាប់​សង្គម​កម្ពុជា​ទាំង​មូល។ ដូចនេះ ភារកិច្ចចម្បងរបស់ប្រជាពលរដ្ឋគ្រប់រូបៗ គឺការ​បន្ត​រួប​រួម​គ្នា​ថែរក្សា​កេរដំណែល​ដ៏​មាន​តម្លៃមហាសាលនេះ ឱ្យបានគង់វង្សសម្រាប់ជាតិ និងប្រជាជនគ្រប់ជំនាន់តទៅ តាម​រយៈ​ការ​អនុវត្តនូវគោលនយោបាយដ៏ត្រឹមត្រូវ និង​ឥត​ងាក​រេ​របស់​រាជរដ្ឋាភិបាល​ដែល​ដឹក​នាំ​ដោយគណបក្សប្រជាជនកម្ពុជា សំដៅជំរុញការអភិវឌ្ឍជាតិមាតុភូមិ និងធ្វើយ៉ាងឱ្យ​ប្រជាជន​ទទួល​បាន​នូវ​ផល​សម្រាប់ខ្លួន និងគ្រួសារ ហើយ​អាច​នឹង​ផ្តល់​ផល​ត្រលប់​មក​សង្គម​ជាតិ​ទាំង​មូល​វិញ​ផង​ដែរ​។

ឯកឧត្តម​បណ្ឌិត​បាន​​គូស​បញ្ជាក់​ថា​ ក្នុងបរិបទនៃចរន្តសាកលភាវូបនីយកម្ម កម្ពុជាមាន​តែខិតខំប្រឹ​ង​ប្រែងក្នុងការពង្រឹងខ្លួនដើម្បីចូលរួមប្រកួតប្រជែងដោយសេរីនៅលើទីផ្សារក្នុងពិភពលោក។ ក្នុង​ន័យ​នេះ ការធ្វើទំនើបកម្មវិស័យមូលធនមនុស្ស គឺចាំបាច់ត្រូវបន្តអនុវត្តជាប់ជាប្រចាំ ដែលក្នុងនេះ ការ​បន្ត​ទំនើបកម្មវិស័យអប់រំ និងសាលារៀន គឺជាកត្តាអាទិភាពចម្បង ដោយត្រូវពិនិត្យ​មើល​គ្រប់​កត្តា​ពាក់​ព័ន្ធ រួមមាន ជាអាទិ៍៖ មេរៀន, កម្មវិធីសិក្សា, វិធីសាស្ត្របង្រៀន, ឧបករណ៍ និងសម្ភារឧបទេស និងគ្រូបង្រៀន។ លើសពីនេះ ការបង្កើតឱ្យមានផ្នែកស្រាវជ្រាវ និងអភិវឌ្ឍនៅតាម​គ្រឹះស្ថាន​ឧត្ដម​សិក្សា គឺជាកត្តាចាំបាច់ សម្រាប់បម្រើដល់តម្រូវការផ្ទាល់ក្នុងការបង្រៀន និង​សម្រាប់​បម្រើដល់​នវានុវត្តន៍​របស់​ប្រទេសជាតិទាំងមូល ក្នុងការបោះជំហានទៅអនាគតប្រកបដោយភាពច្នៃប្រឌិត ជាក់លាក់ និងសម្បូណ៌បែប។

ជា​ចុង​ក្រោយ​ឯកឧត្ដម​បាន​​ឱ្យ​ដឹង​ទៀត​ថា​ សម្តេចតេជោ និងថ្នាក់ដឹកនាំ សមាជិក-សមាជិកា​របស់​គណបក្ស​​ប្រជាជន​កម្ពុជាគ្រប់ជាន់ថ្នាក់ បាន​ខិតខំប្រឹងប្រែងកសាងនូវសមិទ្ធផលដ៏ច្រើនលើសលប់ ជាពិសេសរក្សាបាននូវសុខសន្តិភាព, ការបង្រួបបង្រួមជាតិ, ការអភិវឌ្ឍជាតិ និងការលើក​ស្ទួយ​ជីវភាព​របស់ប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។ ក្នុងន័យនេះ មន្ត្រីបក្សគ្រប់ជំនាន់​ត្រូវបេ្តជ្ញា​ប្រកាន់ខ្ជាប់​នូវ​មាគ៌ាគោលនយោបាយដ៏ត្រឹមត្រូវរបស់គណបក្ស ជាពិសេសលើវិស័យអប់រំ ដើម្បីបន្តបម្រើ និង​លើក​កម្ពស់កម្រិតមូលធនមនុស្សកម្ពុជា ឱ្យធានាបាននូវការប្រកួតប្រជែងស្មើមុខ​ស្មើមាត់ទាំងនៅ​កម្រិត​​តំបន់ និង​សាកលលោក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកនាំពាក្យទទូចដល់អ្នកប្រើបណ្តាញសង្គមបញ្ឈប់ចែកចាយជាបន្ទាន់ និងលុបចេញរាល់មាតិកាដែលពាក់ព័ន្ធឃាតកម្មឃោរឃៅ

សន្តិសុខសង្គម១៧ ម៉ោង មុន

ជនល្មើស ស្រី ស៊ីណា ជាប់សំណុំរឿង២ អាចជាប់ពន្ធនាគារ ពី ២០ ទៅ ៣០ ឆ្នាំ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ការវាយប្រហារភេរវកម្មបណ្តាក់គ្នាដ៏រន្ធត់នៅរុស្ស៊ី ផ្តាច់ជីវិតមនុស្សរាប់សិបនាក់

សន្តិសុខសង្គម៣ ម៉ោង មុន

អ្នកឧកញ៉ា ជា រតនា គាំទ្រការរិះគន់លើបុគ្គលជាឧកញ៉ាប្រព្រឹត្តខុសច្បាប់តែស្នើកុំរិះគន់ទៅលើគោរមងារ

សេដ្ឋកិច្ច១៩ ម៉ោង មុន

មន្ត្រីគយ នគរបាល ចុះផ្សព្វផ្សាយ ភាពខុសគ្នារវាងទំនិញមានពន្ធ និងទំនិញគេចពន្ធ

Sokha Hotels

ព័ត៌មានពេញនិយម