Connect with us

ព័ត៌មានជាតិ

ភ្ញៀវទេសចរខ្មែរស្លាប់៣ របួស១១ ក្នុងហេតុការណ៍​គ្រោះថ្នាក់ចរាចរនៅថៃ

បានផុស

នៅ

ភ្ញៀវទេសចរចំនួន៣នាក់ និងតៃកុងឡាន១នាក់ សរុបទាំងអស់ ៤នាក់ បានស្លាប់ភ្លាមៗ នៅក្នុងចំណោម​អ្នករបួស​ទាំង១៥នាក់ បន្ទាប់ពីមានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តតូច និងរថយន្តសណ្តោងធុនធ្ងន់ នៅក្នុងខេត្ត ឈុនបុរី  ប្រទេសថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការផ្សាយរបស់ទូរទស្សន៍ប៉ុស្តិ៍លេខ ៧ បានបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅវេលាទៀបភ្លឺថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ លើកំណាត់ផ្លូវធំមួយកន្លែង ត្រង់ចំណុងគីឡូម៉ែត្រលេខ ៨២+៥០០ ស្ថិតក្នុងឃុំ ណងឆាងខក ស្រុកមឿង ខេត្តឈុនបុរី ។

នៅកន្លែងកើតហេតុគេសង្កេតឃើញរថយន្តសាំយ៉ុង ព៌ណស ពាក់ស្លាកលេខ បាងកក ៣៤-២៤៧៨ ទៅបុកពីក្រោយ​រថយន្តសណ្តោងកង់១៨ ដឹកកុងតឺន័រ ពាក់ស្លាកលេខ បាងកក ៧៩-១៧៧២ ដោយសភាពក្បាលរថយន្តសាំយ៉ុង រួញកៀបជាប់អ្នកបើកបរ ស្លាប់ក្នុងរថយន្តចំណែកនៅក្នុងរថយន្តមានភ្ញៀវទេសចរខ្មែរស្លាប់៣នាក់បន្ថែមទៀត ដែលក្នុងចំណោមភ្ញៀវដែលស្លាប់នោះ មានស្ត្រីម្នាក់មានផ្ទៃពោះជិត៥ខែផង និងរងរបួសធ្ងន់ ស្រាល ១១នាក់ ។

នៅក្នុងហេតុការណ៍នេះ សមត្ថកិច្ចក៏បានបញ្ជូនអ្នករបួសទៅកាន់មន្ទីរពេទ្យខេត្តឈុនបុរី និងបានអះអាងថា មូលហេតុ​គឺបណ្តាលមកពីអ្នកបើកបរងងុយដេក ។ ដោយប្រភពពីខាងកម្ពុជាបាននិយាយថា ភ្ញៀវទេសចរទាំងអស់នេះ ទើបនឹង​ឆ្លងចូលទៅថៃតាមច្រកឡែម ក្នុងស្រុកកំរៀងថ្មីៗនេះ៕ 

អត្ថបទ÷ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

សន្តិសុខសង្គម៩ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានជាតិ៦ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ហេតុការណ៍បំផ្ទុះ​គ្រាប់បែក​អត្តឃាត​​កក្រើក​ឡើង​ជាថ្មី​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​

ព័ត៌មានជាតិ១១ ម៉ោង មុន

ហ្វូងសត្វជ្រឹងរាប់ពាន់ក្បាលនៅវត្តបាយដំរាំ កំពុងទាក់ទាញទេសចរអន្តរជាតិបានយ៉ាងប្រសើរ

Sokha Hotels

ព័ត៌មានពេញនិយម