ព័ត៌មានជាតិ
ត្រីចិញ្ចឹមក្នុងស្រះប្រមាណ២០តោនងាប់ជាបន្តបន្ទាប់ដោយសារអាកាសធាតុក្តៅខ្លាំង
ខេត្តកំពង់ឆ្នាំង៖ រលកកំដៅដែលបានកើតមានជារៀងរាល់ថ្ងៃនេះ បានធ្វើឲ្យត្រីឆ្តោដែលចិញ្ចឹមនៅក្នុងស្រះប្រមាណ ២០តោន បានងាប់រយៈពេល២-៣ ថ្ងៃនេះ ក្នុងភូមិកោះលត ឃុំកោះថ្កូវ ស្រុកជល់គិរី ខេត្តកំពង់ឆ្នាំង។
លោក ឃឹម ឡុង អ្នកចិញ្ចឹមត្រី និងជាមន្ត្រីជលផល នៅរសៀលថ្ងៃទី ៨ ខែ មេសានេះ បានឱ្យ ដឹងថា ស្រះចិញ្ចឹមត្រីរបស់លោកមាន ១២ស្រះតូចធំ ដែលមានទំហំ ១ហិកតា ៤០អារ។ លោកបានចិញ្ចឹមត្រីឆ្តោ ត្រីប្រា ត្រីពោ ត្រីឆ្ពិន និងត្រីព្រួល នៅតាមស្រះនេះរយៈពេលជាច្រើនឆ្នាំមកហើយ ។
លោក ឃឹម ឡុង បានបន្តថា ដោយសារអាកាសធាតុក្តៅខ្លាំង ត្រីនៅក្នុងស្រះដែលត្រីមួយក្បាលៗមានទម្ងន់ពី៧ទៅ ៨ ខាំ បានងាប់អស់ប្រមាណ ២០ តោនហើយ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី ៨ ខែមេសានេះ ដោយលោកបារម្ភថា បើរលកកំដៅនៅតែក្តៅខ្លាំងនោះ ត្រីអាចនឹងងាប់ជាបន្តទៀត៕
អត្ថបទ៖ ឈៀង ថារិទ្ធ
-
វប្បធម៌ ជំនឿ៧ ថ្ងៃ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ កើតចេញពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ចរាចរណ៍៣ ថ្ងៃ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់