ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី រំពឹងថា នឹងមានភ្ញៀវទេសចរជាតិ និងអន្តរជាតិច្រើនទៅកម្សាន្តនៅ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត
សៀមរាប៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រំពឹងថា នឹងមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកចូលរួមទស្សនាយ៉ាងច្រើនកុះករ នៅខួប១០ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣ នៅក្នុងសន្និសីទសារពត៌មាន នាថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ ក្នុងបរិវេណភូមិខ្ញុំ ដែលស្ថិតនៅខាងជើងប្រាសាទបាយ័ន។

ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា សណ្ឋាគារធំៗមួយចំនួនបានបើកទ្វារហើយនឹងមានការទទួលការកក់បន្ទប់បាន៩០ ភាគរយ និងផ្ទះសំណាក់នៅក្នុងក្រុងនៅប្រមាណ ៨០ភាគរយ បានកក់ផងដែរ។ ឯកឧត្តមបានបន្តថា ខួប១០នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក៏រួមចំណែកមួយផ្នែកជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក្នុងការអបអរសាទរក្នុងដំណាក់ការដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ផងដែរ។ ការរៀបចំខួប១០នៃអង្គរសង្ក្រាន្តនេះដែរ ក៏បានដាក់តាំងនូវកំណត់ត្រាជាប្រវត្តិសាស្ត្រ ដែលបានទទួលស្គាល់ពីអន្តរជាតិ ដូចជា៖ អន្សមយក្ស មួកយក្ស ការរាំចង្វាក់ម៉ានីហ្សូន ក្រម៉ាដែលវែងជាងគេ និងចាប៉ីដងវែង។

ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងទៀតថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០១៣ , ២០១៨ និងឆ្នាំ២០២៣នេះ គឺដើម្បីលើកស្ទួយវប្បធម៌ប្រពៃណី និងរចនាបថខ្មែរ ក្នុងនោះដែរ នៅទីតាំងនីមួយៗ បានសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលគ្រប់រចនាបទទាំអស់ ក្រុមការងារតែងតែគិតគូរពីសម័យកាល សម្លៀកបំពាក់បែបណា ដំបូងរបៀបណា ហើយមុននឹងសាងសង់ក៏បានពិគ្រោះយោបល់ ជាមួយអ្នកគ្រូលោកគ្រូនៅសាលាវិចិត្រសិល្បៈ ឲ្យបានស្របទៅនឹងដំណាក់កាល ដោយសារជាព្រឹត្តិការណ៍មួយ ដែលលើកពីរបៀបរបបប្រពៃណីជាតិខ្មែរ ដូច្នេះហើយ រចនាបទស្ទើតែទាំងស្រុងនៅក្នុងក្របខណ្ឌយកគំរូតាមទៅនឹងអ្វីដែលជារចនាបទខ្មែរ ប៉ុន្តែនៅកន្លែងខ្លះក៏មានការកែច្នៃប្រឌិតបន្តិចបន្តួចផងដែរ។
ឯកឧត្តមបានបញ្ជាក់ថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣នេះ មានឯកត្តកម្មពិភពលោកចំនួន០២ គឺទី១ បត់ក្រដាសបេះដូង និងទី២ ចង្វាក់ម៉ាឌីសុន។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣នេះ កម្មវិធីមាន៤៤ នៅ៦ទីតាំង នៅខាងមុខអង្គរ ទីលានជល់ដំរី អង្គរឃ្យូងយូ នៅតំបន់ដងស្ទឹង សួនច្បារព្រះរាជដំណាក់ និងនៅតំបន់មួយចំនួនទៀត។ ជាមួយគ្នានេះ ក៏មានការបង្ហាញពីផលិតផលរបស់ខ្មែរ ដែលមានរយៈពេល៤ថ្ងៃ ចាប់ពីព្រឹកថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ហើយពិធីបើកព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៣នេះ គឺក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចគតិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផងដែរ៕
អត្ថបទ៖ គឿនវេត

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?