Connect with us

ព័ត៌មានជាតិ

គណបក្សប្រជាជនកម្ពុជា ឃុំប្រាសាទ ប្រកាសបញ្ចូលសមាជិកថ្មីចំនួន ២៨៦រូប

បានផុស

នៅ

គណបក្សប្រជាជនកម្ពុជា ឃុំប្រាសាទស្រុកសន្ទុក ខេត្តកំពង់ធំ បានប្រកាសបញ្ចូលសមាជិកថ្មីចំនួន ២៨៦រូប ហើយសមាជិកថ្មីទាំងនេះ គឺជាប្រភពកម្លាំងដ៏ធំធេង ដែលធ្វើឱ្យគណបក្សកាន់តែមានលទ្ធភាពគ្រប់គ្រាន់​ក្នុងការបន្តបំពេញភារកិច្ចបម្រើប្រទេសជាតិ និងប្រជាជន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងពិធីបញ្ចូលសមាជិកសមាជិកាថ្មីទាំង ២៨៦រូប នៅក្នុងឃុំប្រាសាទស្រុកសន្ទុកនៅព្រឹកថ្ងៃទី៨ មេសា​ឆ្នាំ២០២៣នេះ លោកស្រីបណ្ឌិត ជា សិរី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកសន្ទុកបានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានសមាជិកសមាជិកាថ្មី ២៨៦រូប ក្នុងឃុំប្រាសាទ ដែលបានស្ម័គ្រចិត្តចូលមករួមរស់ជីវភាពនយោបាយ​ជាមួយគណបក្សប្រជាជន​កម្ពុជា និងបានចាត់ទុកសមាជិកសមាជិកាថ្មីទាំង២៨៦រូបនេះថាជាប្រភពកម្លាំង​ដ៏ធំធេងដែលធ្វើឱ្យគណបក្សកាន់​តែមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបន្តបំពេញភារកិច្ចបម្រើប្រទេសជាតិ និងប្រជាជន។

លោកស្រីបណ្ឌិត ជា សិរី នូវបានចាត់ទុកការចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា​របស់បងប្អូនទាំង២៨៦រូប ថាជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត ព្រោះបច្ចុប្បន្ន មិនមានគណបក្សនយោបាយណាមួយ ដែលមាន គោលនយោបាយច្បាស់លាស់ក្នុងការដឹកនាំប្រទេសជាតិដូចគណបក្សប្រជាជនកម្ពុជាឡើយ។

លោកស្រី បណ្ឌិតបានបញ្ជាក់ទៀតថា« មានតែគណបក្សប្រជាជនកម្ពុជា មួយគត់ដែលមានបទពិសោធន៍ ទូលំទូលាយ និងមានភាពចាស់ទុំផ្នែកនយោបាយ ហើយតែងតែដោះស្រាយរាល់ទុក្ខលំបាកផ្សេងៗជូនប្រជាពលរដ្ឋ ដោយមិនមានពេលណាមួយដែលទុកប្រជាពលរដ្ឋចោលនោះឡើយ ជាពិសេស សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលជាប្រធានគណបក្សតែងតែនៅក្បែរប្រជាពលរដ្ឋ គ្រប់ស្ថានការណ៍ និងគ្រប់ការលំបាក»។

ដើម្បីទទួលបានជ័យជម្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ លោកស្រីបណ្ឌិតបានអំពាវនាវដល់សមាជិក-សមាជិកាទាំងអស់ឲ្យពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងរចនាសម្ព័ន្ធគណបក្ស ជាពិសេសរចនាសម្ព័ន្ធ យុវជនគណបក្សឃុំ ជាមួយនឹងការកំណត់ពីគោលការណ៍ដឹកនាំ និងតួនាទីភារកិច្ចឱ្យបាន ច្បាស់លាស់ និងអនុវត្តតាមគោលនយោបាយរួមរបស់គណបក្សឱ្យមានប្រសិទ្ធភាព ។

នៅក្នុងឱកានោះដែរលោកស្រីបណ្ឌិត ជា សិរី និងសហការីបាននាំយកអំណោយរបស់លោក ជាចាន់តូប្រធាន​ក្រុមការងារចុះជួយខេត្តកំពង់ធំនិងលោកស្រី រួមមានគ្រឿងឧបភោគ បរិភោគនិងថវិកាមួយចំនួន​ទៅប្រគល់ជូនដល់គ្រួសារមានការខ្វះខាតចំនួន៥គ្រួសាររស់នៅឃុំប្រាសាទផងដែរ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម