ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាលណែនាំដល់អាជ្ញាធរត្រូវចុះពិនិត្យទីតាំងបិទស្រាសឲ្យបានហ្មត់ចត់នៅបុណ្យចូលឆ្នាំខាងមុខនេះ
លោកសាស្ត្រាចារ្យ ម៉ម ប៊ុន ហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានណែនាំដល់អាជ្ញាធរត្រូវចាត់តាំងកម្លាំងចុះត្រួតពិនិត្យទីតាំងបិទស្រាស ឬ ផលិតស្រាស នៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានច្បាស់លាស់ដើម្បីចៀសវាងការពុលស្រាសនាំឱ្យគ្រោះថ្នាក់ដល់អាយុជីវិតនៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។

នៅក្នុងសេចក្ដីណែនាំក្រើនរំលឹក ស្ដីពីការការពារការចម្លងជំងឺកូវីដ១៩, ជំងឺផ្ដាសាយបក្សី និងការបង្ការការពុលចំណីអាហារ ឬពុលស្រាស ដែលរៀបចំមិនត្រឹមត្រូវ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរចុះថ្ងៃទី៨មេសានេះ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា នៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះអាជ្ញាធរខេត្តស្រុកក្រុងខណ្ឌរដ្ឋបាលឃុំសង្កាត់ត្រូវចាត់តាំងកម្លាំងគ្រប់គ្រងឃ្លាំមើលនិងធ្វើការណែនាំវិធានការ៣ការពារនិង៣កុំនិងសុវត្ថិភាពចំណីអាហារពិសេសនៅមូលដ្ឋានរបស់ខ្លួនត្រូវចាត់ចែងការត្រួតពិនិត្យទីតាំងបិទស្រាស ឬ ផលិតស្រាសហើយអ្នករៀបចំឬអ្នកផលិតស្រាសត្រូវធានានូវការអនុវត្តតាមក្បួនបច្ចេកទេសត្រឹមត្រូវដោយមិនយកសារធាតុមេតាណុលមកលាយធ្វើជាស្រាសផ្តេសផ្តាសឡើយ។

លោករដ្ឋមន្ត្រីបានបន្តថា ហាមដាច់ខាតមិនត្រូវទិញ ឬ ផលិតឬបរិភោគស្រាសដែលមិនមានប្រភពផលិតច្បាស់លាស់ហើយមិនគោរពតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវឬយកសារធាតុមេតាណុលមកលាយធ្វើជាស្រាសដែលបង្កឱ្យមានការពុលរហូតដល់ស្លាប់បាត់បង់ជីវិតនិងត្រូវចៀសវាងការយកស្រាសឬស្រាផ្សេងទៅលាយជាមួយស្រាផ្សេងៗទៀតឬជាមួយភេសជ្ជៈណាមួយទៀតដែលយើងមិនអាចដឹងពីប្រតិកម្មរបស់វាដែលបង្កឲ្យពុលនឹងអាចមានគ្រោះថ្នាក់ដល់អាយុជីវិតផងដែរ។

លោករដ្ឋមន្ត្រីបានណែនាំទៀតថា លើសពីនេះទៀតត្រូវជៀសវាងការប្រើប្រាស់គ្រឿងស្រវឹងនៅពេលបើកបរនិងចូលរួមរក្សាសុវត្ថិភាពចរាចរណ៍ចៀសវាងគ្រោះថ្នាក់ចរាចរណ៍ដោយកុំបើកលឿនពេកត្រូវពាក់ខ្សែក្រវាត់ ឬ ពាក់មួកសុវត្ថិភាពនិងគោរពច្បាប់ចរាចរណ៍និងជៀសវាងការប្រើប្រាស់គ្រឿងញៀនបំផ្លាញសុខភាពនិងអនាគតរបស់ខ្លួន។
គួរបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅឆ្នាំនេះនឹងប្រព្រឹត្តិទៅរយៈពេល៣ថ្ងៃគឺចាប់ពីថ្ងៃទី១៤-១៥និង១៦ខែមេសា ឆ្នាំ២០២៣ខាងមុខនេះ៕
ដោយ ៖ សំអឿន


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ