Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ឃួ​ង ស្រេង និង​ឯកឧត្ដម ម៉ប់ សារិន ផ្ញើ​សារ​អបអរសាទរ និង​គោរព​ជូនពរ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ដែល​ត្រូវបាន​ព្រះមហាក្សត្រ ប្រទាន​គោរមងារ​ជា «​សម្ដេច​កិត្តិ​សង្គហ​បណ្ឌិត​»

បានផុស

នៅ

​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោកជំទាវ ព្រមទាំង​មន្ត្រីរាជការ​ក្រោម​ឱវាទ​ទាំងអស់​, ឯកឧត្ដម ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង លោកជំទាវ សូម​ផ្ញើ​សារ​អបអរសាទរ និង​ជូនពរ​ជូន​ចំពោះ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច ក្នុងឱកាស​ដែល​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ​ប្រោស​ព្រះរាជទាន​គោរមងា «​សម្ដេច​កិត្តិ​សង្គហ​បណ្ឌិត​»​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ឱកាស​ដ៏​វិសេស​ថ្លៃថ្លា​នេះ យើងខ្ញុំ​មាន​សេចក្តីរំភើប​រីករាយ​ដ៏​ជ្រាលជ្រៅ សូម​ចូលរួម​អបអរសាទរ​ចំពោះ «​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត​» ដែល​បានទទួល​ព្រះរាជទាន​គោរមងារ​ដ៏​ឧត្តុង្គឧត្តម​អំពី ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ជា «​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត​» តាមរយៈ​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០២៣​នេះ​។​

សម្ដេច​កិត្តិ​សង្គហ​បណ្ឌិត ស័ក្តិសម​យ៉ាង​ប្រត្យក្ស ដោយ​ទទួលបាន​នូវ​គោរមងារ​ដ៏​វិសេសវិសាល​ខាងលើនេះ ដែលជា​និច្ចកាល សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ជា​ឥស្សរ​ជនជាតិ​ដ៏​គត់មត់ បាន​ចូលរួម​ដឹកនាំ​ប្រជាជាតិ​កម្ពុជា ស្ថិតក្រោម​បាវចនា ជាតិ សាសនា ព្រះមហាក្សត្រ សង្គមជាតិ​បានទទួល​នូវ​សុខសន្តិភាព និង​ការអភិវឌ្ឍ​ជាតិ​លើ​គ្រប់​វិស័យ​។​

ជាថ្មី​ម្ដងទៀត យើងខ្ញុំ​សូម​ជូនពរជ័យ សិរី​សួស្តី វិបុល​សុខ​គ្រប់ប្រការ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ គ​.​ស​.២០២៣​ខាងមុខនេះ ជូន សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ព្រមទាំង​ក្រុមគ្រួសារ សូម​បាន​ប្រកប​តែ​នឹង​ព្រះ​ពុទ្ធពរ អាយុ វណ្ណៈ សុខ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ខេត្តបន្ទាយមានជ័យ​ និង​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន សន្យា​សហការ​គ្នា​បំបែក​ទី​តាំង​ឧក្រិដ្ឋកម្ម និង​អំពើ​ឆបោក​ឱ្យ​អស់

សន្តិសុខសង្គម៧ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ ៖ សមភាព​រវាងបុរស និងស្ត្រី ជាកិច្ចការ​ស្នូល​គោល​នយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន “អត់ធ្មត់ អត់ធ្មត់ និងអត់ធ្មត់ នេះ​ជា​មេរៀន​របស់ខ្ញុំ ក្នុងវ័យ៣៧ ឆ្នាំ”

ជីវិតកម្សាន្ដ៩ ម៉ោង មុន

បុណ្យសពលោក ប៉ែន ច័ន្ទសិទ្ធ រៀបចំធ្វើនៅ វត្តតាំងក្រសាំងខាងជើង រាជធានីភ្នំពេញ

សន្តិសុខសង្គម៧ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

ចរាចរណ៍១៣ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

សហគ្រាសចិន
សន្តិសុខសង្គម១៩ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម