Connect with us

ព័ត៌មានជាតិ

ខឹងមេភូមិទៅឃាត់រឿងឈ្លោះគ្នាជាមួយប្រពន្ធ ទាញពូថៅកាប់រងរបួសធ្ងន់​

បានផុស

នៅ

កម្លាំង​នគរបាល និង​កម្លាំង​អាវុធហត្ថ ស្រុក​ស្វាយជ្រុំ សហ​ការ​គ្នាចុះ​អន្តរាគមន៍​ និង​ឃាត់ខ្លួនជន​សង្ស័យ​ម្នាក់ដែលប្រើហិង្សាលើលោ​កមេភូមិប​ណ្ដា​លឲ្យរងរបួស និង​ដុតបំផ្លាញទ្រព្រសម្បត្តិ​ក្នុង​ផ្ទះ។ ​

ករណីនេះបានកើតឡើងកាលពីរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ស្ថិតក្នុងភូមិត្របែកហោង ឃុំ​តាសួស ស្រុក​ស្វាយជ្រុំ​ ខេត្ត​ស្វាយរៀង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ ពិន​ អាន​​ អ​ធិការនគរបាល​ស្រុក​បាន​ឲ្យដឹងថា ជនសង្ស័យមានឈ្មោះ កែវ ធូ ភេទប្រុសអាយុ ២៨ឆ្នាំ មុខ​របរមិនពិតប្រាកដ។ ចំណែក​លោក​មេភូមិ​ដែល​រងគ្រោះ​មានឈ្មោះ សួស សារី ភេទ​ប្រុស​អាយុ​៧០​ឆ្នាំ មុខរបរ​មេភូមិ​ត្របែក​ប្រហោង រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ត្រូវ​ជនសង្ស័យ​យក​ពូថៅ​កាប់​ត្រូវ​៦​កន្លែង ​ដឹក​ទៅកាន់​មន្ទីរពេទ្យបង្អែក​ស្រុក​ស្វាយជ្រំ​។​

លោ​កអ​ធិការ​ស្រុក​បាន​បញ្ជាក់​ថា មុន​ពេល​កើតហេតុ ជ​ន​សង្ស័យទើប​ត្រឡប់​មក​ពីភ្នំពេញ ម​កជួប​ប្រពន្ធ​នៅ​ស្រុកកំណើត​ ហើយ​ក៏មា​នការទាស់ពាក្យសម្ដី​គ្នា​យ៉ាង​ខ្លាំង​ ដោ​យបុរស​ជា​ប្តី​បាន​គំរាម​រក​អារ​.​ក​ សម្លាប់​ប្រពន្ធ​ ធ្វើ​ឲ្យ​ប្រពន្ធ​ភ័យ​រ​ត់​ទៅ​ប្តឹ​មេភូមិ​។ ពេល​លោកមេភូមិ​មក​សួរនាំ ​ស្រាប់តែជន​សង្ស័យ​កាប់​លោក​មេភូមិ​​បណ្ដាលឲ្យ​រងរបួស រួច​ដុត​ម៉ូតូ​និង​ដុត​ផ្ទះ​ខ្លួនឯង បង្ក​ការភ្ញាក់ផ្អើល​ដល់​អ្នកភូមិ​និង​សមត្ថកិច្ច​មក​ធ្វើ​អន្តរាគមន៍ ​ជួយ​បាញ់​ទឹក​ពន្លត់ និង​ឡោមព័ទ្ធចាប់​ជនសង្ស័យ​តែម្ដង​។​

​​ប្រភព​បន្តថា សម្ភារ​ខូចខាត​រួមមាន ម៉ូតូ​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៣ ឆេះ​អស់ទាំង​ស្រុង​និង​សម្ភារ​ផ្សេងៗ​មួយចំនួនទៀត​។​

​​សម្ថ​កិ​ច្ចបា​នប​ញ្ជាក់បន្ថែមថា ក្រោ​យ​ពីតេស្ដ​រក​សារធាតុញៀនលើជនសង្ស័យ គឺមា​នផ្ទុកសារ​ធាតុ​ញៀន និង​បាន​បញ្ជូន​ទៅអធិការនគរបា​លស្រុក ដើ​ម្បីកសាងសំ​ណុំរៀង​ចាត់​ការតាមផ្លូវច្បាប់៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម៥ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៥ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៦ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម