Connect with us

ព័ត៌មានជាតិ

ក្រុម​គ្រូបង្រៀន​វិទ្យាល័យ​សម្ដេចឪ ខេត្ដ​សៀមរាប​រៀបចំ​សង្ក្រាន្ដ​វិទ្យាល័យ ក្រោម​ម្លប់​សន្ដិភាព​

បានផុស

នៅ

សៀម​រា​ប ៖ ក្រុម​គ្រូបង្រៀន​នៅ​វិទ្យាល័យ​សម្ដេចឪ​ខេត្ដ​សៀមរាប បាន​រៀប​ចំ​បង្កើត​សង្ក្រាន្ដ​វិទ្យាល័យ​ក្រោម​ម្លប់​សន្ដិភាព ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ និង​ដើម្បី​ព្រមទាំង​បង្កើត​ការ​ការ​ជួបជុំ​សប្បាយរីករាយ​ដល់​សិស្សានុសិស្ស​និង​ប្រជាពលរដ្ឋ​ផងដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឈិន តៃ​ឈាង នាយក​វិទ្យាល័យ​សម្ដេចឪ បានឱ្យដឹងថា ការរៀបចំ​សង្ក្រាន្ដ​វិទ្យាល័យ​សម្ដេចឪ​ក្រោម​ម្លប់​សន្ដិភាព​នេះ ចង់​បង្ហាញ​ដល់​យុវជន​ឱ្យ​ស្គាល់​ពី​តម្លៃ​សន្ដិភាព ប្រទេសជាតិ​មាន​សន្ដិភាព គឺមាន​ការអភិវឌ្ឍ​មិនថា​តែ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​សាលារៀន​នោះទេ គឺ​ថែម​គឺ​ការរីកចម្រើន​លើ​ភាព​សប្បាយ​រីករាយ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ផង​ដែរ។

ជាមួយគ្នា​នោះ សង្ក្រាន្ដ​វិទ្យាល័យ​ស​ម្ដេ​ចឪ​ក្រោម​ម្លប់​សន្ដិភាព​នេះ ក៏​ធ្វើឡើង​ដើម្បី​អបអរសាទរ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ និង​ដើម្បី​ប្រមូលផ្ដុំ​ប្រពៃណី​វប្បធម៌ និង​អរិយធម៌​ខ្មែរ បង្ហាញ​ដល់​យុវជន​ប្រជាពលរដ្ឋ​ឱ្យបាន​ស្គាល់​កាន់តែច្បាស់​នូវ​វប្បធម៌​របស់ខ្លួន និង​ដើម្បី​អភិរក្ស​និង​ថែរក្សា​ទុកឱ្យ​គង់វង្ស​។

លោក​បាន​បន្ដ​ថា សង្ក្រាន្ដ​វិទ្យាល័យ មាន​បង្ហាញ​នូវ​ល្បែង​ប្រជាប្រិយ​ខ្មែរ​ជាច្រើន​ទម្រង់ ដូចជា​ល្បែង​វាយ​ក្អម ទាញ​ព្រាត់ បោះ​អង្គុយ រាំ​វង្ស រាំក្បាច់ សា​រ៉ា​វាន់ ឡាំ​ឡាវ​ជាដើម ដែល​ជា​ប្រពៃណី​វប្បធម៌​របស់​ខ្មែរ និង​មាន​ពិព័រណ៍​ស្ដង់​ម្ហូប​អារ​ហារ បង្ហែ​ម​ដែល​ជា​របស់​ខ្មែរ ដែល​ធ្វើឡើង​ដោយ​ស្នារ​ដៃ​សិស្សានុសិស្ស​ផងដែរ​។

លោក​បន្ថែម​ថា ការ​បង្កើត​សង្ក្រាន្ដ​វិទ្យាល័យ​ក៏​ជា​ការ​បង្កើត​ការ​ជួបជុំ​អ​តីត​សិស្ស​ប្រជាពលរដ្ឋ ជាពិសេស​ប្រទេសជាតិ​មាន​សុខ​សន្ដិភាព ​គឺ​ត្រូវ​បង្កើត​នូវ​អ្វី​ដែល​ប្រជាជន​និង​សិស្សានុសិស្ស​សប្បាយរីករាយ។

ជា​មួយ​គ្នា​នេះ សិស្សានុសិស្ស​ដែល​បាន​ចូលរួម​សង្ក្រាន្ដ​វិទ្យាល័យ​ក៏​សម្ដែង​ការ​សប្បាយរីករាយ ដោយ​ពួកគាត់​លើកឡើង​ស្រដៀង​គ្នា​ថា ការ​បង្កើត​កម្មវិធី​វិ​សង្ក្រាន្ដ​វិទ្យាល័យ​នេះ ជា​ការ​រក្សា​ប្រពៃណី​វប្បធម៌​ខ្មែរ នា​ពិធីបុណ្យ​ចូល​ឆ្នាំថ្មី ព្រោះ​សង្ក្រាន្ដ​វិទ្យាល័យ​នេះ បាន​ជួបជុំ​ជាមួយ​អតីត​សិស្ស​ដែល​ធ្លាប់​រៀន​នៅ​សាលា​ជាមួយគ្នា​ផងដែរ​។​ ជាពិសេស​បាន​ចូលរួម​គាំទ្រ​នូវ​វប្បធម៌​ប្រពៃណី​ខ្មែរ​ដែលមាន​តាំងពី​ដូនតា​តរៀងមក​។

បើ​តាម​លោកនាយក​វិទ្យាល័យ​សម្ដេចឪ បាន​បញ្ជាក់ថា សង្ក្រាន្ដ​វិទ្យាល័យ​សម្ដេចឪ​នេះ ធ្វើឡើង​មាន​ពីរ​ថ្ងៃ​ចាប់ពី​ថ្ងៃទី​០៦ ដល់​ថ្ងៃទី​០៧ ​ខែមេសា​ ឆ្នាំ​២០២៣​នេះ ដោយមាន​អ្នកចូលរួម​ប្រមាណ​ពី​៣​ពាន់​ទៅ​៤​ពាន់​នាក់៕

ដោយ ៖ គឿន​វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុនRipple Inc ចាប់អារម្មណ៍ក្នុងការផលិតបន្ទះសូឡានៅកម្ពុជា សម្រាប់នាំចេញទៅកាន់សហរដ្ឋអាមេរិក

ព័ត៌មានជាតិ៨ ម៉ោង មុន

រកឃើញហើយជើងខ្លាំងខាងខ្លែងខ្មែរ! ផ្នែកខ្លែងឯក លេខ១បានទៅមន្ទីរវប្បធម៌ខេត្តកណ្តាល លេខ២ បានទៅស្រុកបន្ទាយស្រី

ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាលក្រុងបាវិត ណែនាំឱ្យអាជ្ញាធរត្រូវតែបង្ក្រាបឱ្យបានក្មេងទំនើងដែលអុកឡុកនៅមូលដ្ឋានរំខានដល់ប្រជាពលរដ្ឋ

ព័ត៌មានជាតិ៩ ម៉ោង មុន

ឆ្នាំនេះ អាជ្ញាធរស្រុកស្រែអំបិល កសាងផ្លូវបេតុងចំនួន៨ខ្សែ ស្មើនឹងប្រវែង៦គីឡូម៉ែត្រជូនពលរដ្ឋ

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្រាប់ឆ្លងឆ្នាំសកលនេះ ខេត្តរតនគិរី បានត្រៀមខ្លួនរួចហើយសម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ត

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្រាប់ឆ្លងឆ្នាំសកលនេះ ខេត្តរតនគិរី បានត្រៀមខ្លួនរួចហើយសម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ត

ព័ត៌មានជាតិ១៤ ម៉ោង មុន

ខេត្តមណ្ឌលគិរី៖ សាលាបឋមសិក្សាមួយកន្លែង ដំបូលក៏ធ្លុះធ្លាយ ជញ្ជាំងក៏ពុកផុយ គ្រូ និងសិស្ស ស្នើសុំឱ្យជួយជួសជុល

នយោបាយ១៤ ម៉ោង មុន

សម្តេចតេជោ៖ ជំនឿទុកចិត្តក្នុងការអនុវត្តនយោបាយឈ្នះឈ្នះនៅកម្ពុជា មានតម្លៃជាងកិច្ចព្រមព្រៀងសន្តិភាពនៅប្រទេសខ្លះ

ព័ត៌មានជាតិ១៥ ម៉ោង មុន

អតីតមន្ត្រីបក្សប្រឆាំងទូទាំងប្រទេស អបអរសាទរ«ទិវាសន្តិភាពនៅកម្ពុជា» ខណៈពួកគេស្អប់ខ្ពើមសង្រ្គាម

Sokha Hotels

ព័ត៌មានពេញនិយម