Connect with us

ព័ត៌មានជាតិ

ស​ង្ក្រា​ន្ត​វិទ្យាល័យ​ព្រះសីហនុ ឆ្នាំនេះ​មាន​មនុស្ស​ចូលរួម​ច្រើន​

បានផុស

នៅ

កំពង់ចាម ​៖ ខេត្តកំពង់ចាម បាន​ត្រៀម​រៀបចំ​ស​ង្ក្រា​ន្ត​នៅតាម​គោលដៅ​ទេសចរ និង​តាម​សាលារៀន​ជា​ច្រើន ដើ​ម្បី​បង្ក​ភាពសប្បាយ​រីករាយ​ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ខាងមុខនេះ ជាក់ស្ដែង វិទ្យាល័យ​ព្រះសីហនុ ក្រុង​កំពង់ចាម បាន​ចាប់​ផ្តើម​លេង​កម្សាន្ត​ហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វិទ្យាល័យ​ព្រះសីហនុ ក្រុង​កំពង់ចាម បាន​គម្រោង​រៀបចំ​តុបតែង កម្មវិធី​សប្បាយៗ​ឲ្យ​បាន​ច្រើន ជាពិសេស​នោះ រក្សា​នូវ ល្បែង​របាំ ប្រជាប្រិយ​ខ្មែរ ដើម្បី​ឲ្យ​សិស្សានុសិស្ស បាន​កម្សាន្ត និង​យល់ដឹង​ពី​ទំនៀម​ទម្លាប់​ប្រពៃណី​ខ្មែរ​ផង​។ លោក ថាវ សុខ​ផល នាយក​វិទ្យាល័យ​ព្រះសីហនុ បាន​ឲ្យ​ដឹង​ដែរ​ថា ឆ្នាំ​២០២៣​នេះ សម្រាប់​ស​ង្ក្រា​ន្ត​វិទ្យាល័យ​ព្រះសីហនុ បាន​គម្រោង​រៀបចំ ឲ្យ​ប្លែក​ជាង​រាល់​ឆ្នាំ និង​អំពាវនាវ​ដល់​ពលរដ្ឋ យុវជន​យុវតី​ចូលរួម​សប្បាយ រាំលេង​កម្សាន្ត​ឲ្យ​បាន​ច្រើ​ន​នៅ​ថ្ងៃទី​៦ ទី​៧ និង​ទី​៨​ខែមេសា​នេះ​។

ក្នុង​នោះ​ដែរ គណៈ​គ្រប់គ្រង​វិទ្យាល័យ​ព្រះសីហនុ ក្រុង​កំពង់ចាម ក៏​បាន​លេងល្បែង​ប្រជាប្រិយ ខ្មែរ ដើ​ម្បី​បង្ក​ការកម្សាន្ត និង​អភិរក្ស​ល្បែង​ប្រជា​ប្រិយ​ខ្មែរ​ផង​ដូចជា ទាញ​ព្រ័ត្រ វាយក្អម ស្តេចចង់ បោះ​អង្គញ់ ចាប់កូនខ្លែង រាំ​លេង​កម្សាន្ត និង​កម្មវិធី​សប្បាយៗ​ជា​ច្រើ​ន​ទៀត ធ្វើ​យ៉ាងណា​ឲ្យ​ប្លែក និង​ល្អ​ជាង​ឆ្នាំមុនៗ មិនតែប៉ុណ្ណោះ អាជ្ញាធរខេត្ត ក៏​ពង្រឹង​ការការពារ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ឲ្យ​បានល្អ​ក្នុងឱកាស​នោះដែរ៕

អត្ថបទ​និង​រូបភាព​ ៖​ ឡេ​ក ចាន់​ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

ការ​វិ​វឌ្ឍ​សំខាន់ៗ​នៅ​ក្នុងកិច្ច​ចរចានុយក្លេអ៊ែរ​អាមេរិក-អ៊ីរ៉ង់

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

របបយោធា​មី​យ៉ាន់​ម៉ា​ប្រកាស​បន្ត​បទ​ឈប់​បាញ់​ដល់​ថ្ងៃ​ទី​៣០ ខែមេសា

ជីវិតកម្សាន្ដ២០ នាទីutes មុន

តួឯកស្រីក្នុង​រឿង «ក្រមុំឡិកឡក់កំលោះទុយ​មុយ​»​ នៅតែរក្សាមុខក្មេង ទោះបី​កន្លង​១៩ឆ្នាំ

ព័ត៌មានជាតិ២៧ នាទីutes មុន

សាលា​មត្តេយ្យ​ធនធាន​ សម្តេច ជា ស៊ីម ​បើក​​ថ្នាក់កម្រិត “គ”១ មួយថ្នាក់ឡើងវិញ​ ក្រោយ​ផ្អាកមួយ​រយៈដោយសារ​ខ្វះគ្រូ

ជីវិតកម្សាន្ដ៣១ នាទីutes មុន

ស្ថាប័ន Miss Universe ប្រកាស​​បញ្ចប់​​​តំណែង​បវរ​កញ្ញា​​លេខ៣របស់ថៃ​ ក្រោយបំពានលក្ខខណ្ឌ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន

រំលោភ
សន្តិសុខសង្គម៧ ម៉ោង មុន

លួងលោមចូលផ្ទះសំណាក់មិនបាន ដឹកចូលព្រៃស្ងាត់ចាប់រំលោភបានសម្រេច រួចវាយប្លន់យកទ្រព្យសម្បត្តិអស់

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ត្រាំ បន្ទន់ជំហរ​ដាក់ចិនដោយ​ប្រកាសពីការ​ទម្លាក់ពន្ធ​ ក្រោយចិន​សម្ដែងភាពមិនរុញរា

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

មន្ត្រីកំពូលអាមេរិក២រូប ដកខ្លួនពីកិច្ចប្រជុំអ៊ុយក្រែន នៅទីក្រុងឡុងដ៍

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

រន្ធត់! ទេសចរ ២៦នាក់ ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់នៅតំបន់ កាស្មៀរ

Sokha Hotels

ព័ត៌មានពេញនិយម