ព័ត៌មានជាតិ
កម្មវិធីរត់ប្រណាំងមុនព្រឹត្តិការណ៍អង្គរសង្រ្កាន្តចាប់ផ្ដើមព្រឹកនេះ មានអ្នកចូលរួមជាង ១៤០០ នាក់
លោក សោម រតនា ប្រធានក្រុមការងារផ្សព្វផ្សាយ និងទំនាក់សាធារណៈនៃគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តបានឱ្យដឹងថា អ្នកដែលចូលរួមរត់លំហាត់ពេលព្រឹកនៅមុខបរិវេណ មុខអង្គរវត្តប្រមាណជាង ១៤០០ នាក់ ដែលរត់ចំម្ងាយចាប់ពី ២១ គីឡូ ១០ គីឡូ និង ៣ គីឡូម៉ែត្រ ក្នុងគោលកៀគរថវិការជូនដល់មន្ទីរពេទ្យកុមារ អង្គរខេត្តសៀមរាប និងការអបអរសាទរ នៃព្រឹត្តិការណ៍ អង្គរសង្ក្រាន្ត ២០២៣។

កម្មវិធីរត់លំហាត់ពេលព្រឹកព្រលឹមនេះបានប្រព្រឹត្តទៅក្រោមវត្តមាន ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសព័ន្ធយុជនកម្ពុជា និងថ្នាក់ដឹកនាំជាច្រើនទៀតបានចូលរួម។
សូមជំរាបថា កម្មវិធីមុនព្រឹត្តិការណ៍អង្គរសង្រ្កាន្តនេះត្រូវបានរៀបចំដើម្បីផ្តល់ភាពសប្បាយរីករាយបន្ថែមដល់បងប្អូនឆ្ពោះទៅកាន់ការមកដល់នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ជាពិសេសអ្នកខេត្តសៀមរាបផ្ទាល់ ដែលនឹងអាចមានការមមាញឹកច្រើនក្នុងអំឡុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត។

ម្យ៉ាងវិញទៀត ការរៀបចំសកម្មភាពកីឡា ដែលមានការជិះកង់ និងរត់នេះដែរក៏ដើម្បីចូលរួមលើកកម្ពស់ការយល់ដឹង និងផ្សព្វផ្សាយអំពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ។ ជាមួយគ្នានោះដែរ បងប្អូនដែលបានទិញសំបុត្រ និងអាវយឺតកម្មវិធីគឺស្មើនឹងបានចូលរួមបរិច្ចាគដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាបផងដែរ៕


អត្ថបទ៖ គឿនវេត

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៩ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៩ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ