កម្ពុជា​សាទរ​ការ​ចុះ​អនុស្សរណៈ​យោគយល់​តាម​ប្រព័ន្ធ ​Online​ ស្តីពី​កិច្ចសហប្រតិបត្តិការ​ជាមួយ​ទីក្រុង​សៀង​ហៃ – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

កម្ពុជា​សាទរ​ការ​ចុះ​អនុស្សរណៈ​យោគយល់​តាម​ប្រព័ន្ធ ​Online​ ស្តីពី​កិច្ចសហប្រតិបត្តិការ​ជាមួយ​ទីក្រុង​សៀង​ហៃ

Published

on

ក្នុងនាម​ភាគី​កម្ពុជា​លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ​ ទេសរដ្ឋមន្ត្រី​ បាន​ថ្លែង​នូវ​ការ​អបអរសាទរ​ចំពោះ​ការ​ចុះ​អនុស្សរណៈ​​យោគយល់​តាម​ប្រព័ន្ធ ​Online ជាមួួយតី​ក្រុងសៀងហៃ។

លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ស្តី​អំពី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់ គ្នាកិច្ច​សហប្រតិបត្តិការ​ជាមួយ​គណៈកម្មាធិកា​រវិ​ទ្យា​សាស្ត្រ និង​បច្ចេកវិទ្យា​ ទីក្រុង​សៀង​ហៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ​នា​ព្រឹក​ថ្ងៃទី​២៩ តុលា ឆ្នាំ​២០២០​នៅ​ទីស្តីការក្រសួង។​​

​លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ បាន​ថ្លែងថា ការចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​នេះ​បាន បង្ហាញ​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់​នូវ​ការអនុវត្ត​តាម​មាគ៌ា និង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ លោក​ទេសរដ្ឋមន្ត្រី បាន​ស្វាគមន៍ និង​បាន​ថ្លែង​បញ្ជាក់​ថា នឹង​ជួយ​ដល់​ការ​ជំរុញ​អភិវឌ្ឍន៍​លើ​កិច្ចការ​ស្រាវជ្រាវ​រួមគ្នា​ថ្មីៗ រវាង​អ្នកស្រាវជ្រាវ​កម្ពុជា​-​ចិន ការ​ផ្លាស់ប្តូរ​បទពិសោធន៍ ការ​ផ្លាស់ប្តូរ​បច្ចេកទេស និង​បច្ចេកវិទ្យា របកគំហើញ​ថ្មីៗ រួម​ទាំង​ការ​សហការ​អនុវត្ត​គម្រោង​ថ្មីៗ​។ អនុស្សរណៈ​យោគយល់​នេះ នឹង​បង្កើន​នូវ​ឱកាស​សហការ​រួមគ្នា​ក្នុង​អនុវត្ត​គម្រោង​ពាក់ព័ន្ធ​ទៅនឹង​ចំណុច​អាទិភាព​ដូចជា​ ការ​បណ្តុះបណ្តាល​សមត្ថភាព​ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ កសិកម្ម និង​ការកែច្នៃ​កសិផល អនាម័យ និង​សុខភាព បរិស្ថាន ព័ត៌មានវិទ្យា និង​ទូរគមនាគមន៍ ជាពិសេស ការ​ត្រៀម​រៀបចំ​គំនិត​ផ្ដួចផ្ដើម​ក្នុង​ការ​បង្កើត​ឲ្យ​មាន​ជា​សាខា​ធនាគារ​បច្ចេកវិទ្យា​បៃតង​នៅ​កម្ពុជា​។

​លោក​ទេសរ​ដ្ធ​មន្ត្រី​បញ្ចាក់​ទៀត​ថា ការ​បង្កើតឲ្យ​មាន​ជា​សាខា​ធនាគារ​បច្ចេកវិទ្យា​បៃតង​នៅ​កម្ពុជា ​គឺជា​គំនិត​ផ្ដួចផ្ដើម​មួយ​ដ៏​ល្អ ស្របតាម​ផែនការ​អភិវឌ្ឍ​ប្រទេស​ចិន ហើយ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​កៀរគរ ចាត់ចែង និង​សម្របសម្រួល​ដល់​ការប្រើប្រាស់​មូលនិធិ ឬ​ឥណទាន​បៃតង គាំទ្រ​ដល់​ការអនុវត្ត​គម្រោង​វិនិយោគ​បៃតង​ខ្នាត​ធំ ដូចជា​ការ​វិនិយោគ​លើ​គម្រោង​វា​រី​អគ្គិសនី ថាមពល​ព្រះអាទិត្យ គម្រោង​កាត់បន្ថយ​ការ​បំភាយ​ឧស្ម័ន​កាបូន​ក្នុង​វិស័យ​ឧស្សាហកម្ម​និង​ផល​ប៉ះពាល់​បរិស្ថាន ពិសេស​ជួយ​ដល់​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​ល​ក្ខ​ណៈ​អន្តរជាតិ ដូចជា​កិច្ចសហប្រតិបត្តិការ​ផ្លូវ និង​ខ្សែក្រវាត់ កិច្ចសហប្រតិបត្តិការ​ត្បូង​-​ត្បូង រួមជាមួយ​ការចូលរួម​សម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ឆ្នាំ​២០៣០​។​

​ស្ថិតក្នុង​ឱកាស​ដ៏​វិសេស​នេះ ភាគី​ចិន សៀង​ហៃ​ក៏បាន​ថ្លែងអំណរគុណ​ដល់ កម្ពុជា ចំពោះ​ការ​ផ្តល់នូវ​កិច្ចសហប្រតិបត្តិការ​ក្នុង​ភាពជា​ដៃគូ​យូរអង្វែង និង​ជា​មិត្តភាព ហើយ​បាន​គូស​បញ្ជាក់​អំពី​ការប្តេជ្ញា​ចូលរួម​ជំរុញ​នូវ​ការអនុវត្ត​អនុស្សរណៈ​យោគយល់​នេះ ឲ្យ​លេចចេញ​ជា​រូបរាង និង​លទ្ធផល ក្នុង​ពេល​ខាងមុខ​។ អនុលោម​តាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្នុង​គោលដៅ​សម្រេច​បាន​នូវ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ជាតិ (២០១៩-២០២៣) គាំទ្រ​ដោយ​ការ​ជំរុញ​អនុវត្តន៍​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា (២០១៦-២០៣០) និង​រួមចំណែក​ពន្លឿន​ការ​សម្រេចបាន​នូវ​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម (២០១៥-២០២៥) ក្នុង​គោលដៅ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ ប្រកបដោយ​ភាព​ស៊ីចង្វាក់ កាត់បន្ថយ​គម្លាត​ការអភិវឌ្ឍន៍ និង​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាជន​កម្ពុជា ប្រកបដោយ​ភាព​រីកចម្រើន តម្លាភាព និង​ភាព​ថ្លៃថ្នូរ ការ​ខិតខំ​អភិវឌ្ឍន៍ និង​លើកទឹកចិត្ត វិនិយោគ​ទៅលើ​វិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ពិតជា​មាន​សារៈសំខាន់​បំផុត​សម្រាប់​កម្ពុជា​ស្របតាម​សម័យកាល​បច្ចេកវិទ្យា​ថ្មី ដែល​សកលលោក​បាន​ប្រសិទ្ធ​នាម​ថា បដិវត្តន៍​ឧស្សាហកម្ម​ជំនា​ន់ទី​៤ ។

ការអភិវឌ្ឍន៍​វិស័យ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ អាច​រីកចម្រើន​ទៅ​លឿន​បាន ក៏​អាស្រ័យ​ទៅលើ​កត្តា​ផ្សេងៗ​ជាច្រើន ក្នុង​នោះ​កិច្ចសហប្រតិបត្តិការ​ជាតិ និង​អន្តរជាតិ​ គឺជា​កត្តា​លី​ករ​ដ៏​សំខាន់​និង​ចាំបាច់​ផង​ដែរ​។ អនុស្សរណៈ​យោគយល់​នេះ ក៏បាន​បង្ហាញ​នូវ​សមិទ្ធផល​ថ្មី​មួយ​របស់ កម្ពុជា ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល និង​អនុសាសន៍​ដ៏​វិសេសវិសាល​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លើ​ការ​បន្ត​ខិតខំ​ធ្វើ​កំណែទម្រង់​ខាងក្នុង និង​ការ​ស្វាគមន៍​នូវ​កិច្ច​សហប្រតិបត្តិការ​ខាងក្រៅ​របស់​កម្ពុជា ហើយ​ជា​ឆន្ទៈ​ដ៏​មោះមុត លក្ខណៈ​ជា​យុទ្ធសាស្ត្រ បែប​វិទ្យាសាស្ត្រ​ដ៏​ត្រឹមត្រូវ​ក្នុង​កិច្ច​ដំណើរការ​ស្វែងរក​សន្តិភាព និង​វឌ្ឍនភាព​ជូន​ទឹកដី​សុវណ្ណ​ភូមិ​របស់​កម្ពុជា និង​ការ​បង្កើន​ភាតរ​ភាពជា​មួយ​បណ្តា​ប្រទេស​នានា​៕

អត្ថបទ៖ វិមាន

សូមចុចអាន៖ ​ទឹកជំនន់នៅខណ្ឌដង្កោ ស្រកជិតអស់ តែបន្សល់ទុកការខូចខាតជាច្រើន

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ3 hours ago

ព្រះមហាក្សត្រ​ តែងតាំង​ ឯកឧត្តម​បណ្ឌិត ពេ​ជ សោភ័ន ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន

ព័ត៌មានជាតិ3 hours ago

ក្មេងទំនើងមួយក្រុម​ ខឹង​ស៊ីផ្លេ​សុំផ្លូវ យក​ដុំថ្មគប់បែក​កញ្ចក់​ឡាន​ ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​

ព័ត៌មានជាតិ4 hours ago

ព្រះមហាក្សត្រ​ តែងតាំង​ ឯកឧត្តម​បណ្ឌិត ពេ​ជ សោភ័ន ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន

ព័ត៌មានជាតិ4 hours ago

ព្រឹកស្អែក​នេះ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងចូលរួម​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រីការបរទេស​អាស៊ាន

ព័ត៌មានជាតិ5 hours ago

ឧត្តមសេនីយ៍ឯក​ ឌី​ វិជ្ជា​ ៖ ថ្នាក់ដឹកនាំ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ​តែង​គិតគូរ​ផ្តល់​ការ​ បណ្តុះបណ្តាល​ចំណេះដឹង​ និង​ជំនាញ​ដល់​នគរបាល​នារី

ព័ត៌មានពេញនិយម