ព័ត៌មានជាតិ
លោក ជា ចាន់តូណែនាំដល់សមាជិកបក្សខេត្តកំពង់ធំបន្តយកចិត្តចិត្តទុកដាក់បំពេញភារកិច្ចដើម្បីភាពជោគជ័យនៃការបោះឆ្នោតខាងមុខ
លោក ជា ចាន់តូ សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំបានណែនាំដល់សមាជិកបក្សនៅក្នុងខេត្តកំពង់ធំបន្តយកចិត្តទុកដាក់បំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អប្រសើរសំដៅឈានឆ្ពោះទៅរកភាពជោគជ័យ នៃការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី ៧ ឆ្នាំ ២០២៣ ខាងមុខតាមផែនការ។

ការណែនាំរបស់លោក ជា ចាន់តូនេះ បានធ្វើឡើងនៅក្នុងពិធីបើកសន្និបាតគណៈកម្មាធិការគណបក្សខេត្តកំពង់ធំ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ ឆ្នាំ ២០២៣ ដែលធ្វើឡើងនៅថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២៣ នៅទីស្នាក់ការកណ្ដាលគណបក្សខេត្ត។
លោក ងួន រតនៈ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ធំមានប្រសាសន៍ថា សន្និបាតគណៈកម្មធិការគណបក្សខេត្តកំពង់ធំមានសារៈសំខាន់ក្នុងការវាយតម្លៃលើការងារសំខាន់ៗ និងការកំណត់ដាក់ចេញនូវទិសដៅការងារ ជាយុទ្ធសាស្ត្រសម្រាប់អនុវត្តបន្តទៀត ការតម្រង់ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧។

លោក ងួន រតនៈបានបន្តថា ឆ្លងកាត់ការវាយតម្លៃ និងការដកពិសោធន៍លទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៦ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២ កន្លងមកនេះរួមនិងចំណុចខ្វះខាតផងនោះ ក្រុមការងារគ្រប់ថ្នាក់គ្រប់កម្រិតរួមផ្សំជាមួយក្រុមការងារពិសេស និងក្រុមការងារយុវជនគ្រប់ថ្នាក់បានយកចិត្តទុកដាក់ក្នុងការកសាងពង្រឹងកម្លាំងមូលដ្ឋាតាមរយៈការកៀរគរកម្លាំងថ្មីតាមគ្រប់រូបភាព ហើយតាមការសង្កេតជារួមបងប្អូនប្រជាពលរដ្ឋបានចូលរួមជ្រើសរើសយកគណបក្សប្រជាជនកម្ពុជាដើម្បីរួមរស់ជីវភាពនយោបាយ។
ជាក់ស្ដែងយើងបានធ្វើការប្រកាសបញ្ចូលជាបន្តបន្ទាប់ និងនៅតែធ្វើការប្រកាសបន្តទៀតដែលបរិមាណបន្ថែមថ្មីនេះបានបំពេញតាមសន្ទស្សន៍ដែលគណៈកម្មាធិការកណ្តាលបានដាក់ចុះ។

នៅក្នុងឱកាសនោះលោក ជា ចាន់តូ បានស្នើដល់សន្និបាតតាំងមូលឲ្យបន្តយកចិត្តចិត្តទុកដាក់ចំពោះភារកិច្ចសម្រាប់ឆ្ពោះទៅកាន់ការបោះឆ្នោតដែលជាប្រសាសន៍ផ្តាំផ្ញើដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្រ្តីប្រធានគណបក្សនិងគោលការណ៍សម្តេចក្រឡាហោមដែលបានលើកឡើងឲ្យល្អ។
លោក ជា ចាន់តូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងបានកោតសរសើរដោយស្មោះចំពោះសមាជិក-សមាជិកាគណបក្សគ្រប់លំដាប់ថ្នាក់ក្នុងខេត្តកំពង់ធំ ដែលបានខិតខំបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ជូនជាតិ និងប្រជាជន ជាពិសេសក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ កន្លងទៅនេះ រហូតទទួលបានជោគជ័យ៕

អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត