ព័ត៌មានជាតិ
មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ជំរុញដល់ប្រធានថ្មីសភាពាណិជ្ជកម្មខេត្តកោះកុង បន្តកៀងគរវិនិយោគទុនឱ្យបានកាន់តែច្រើន
រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជំរុញដល់ប្រធានថ្មី និងសមាជិកនៃសភាពាណិជ្ជកម្មសាខាខេត្តកោះកុង ត្រូវបន្តបេសកម្មរបស់ខ្លួនតាមរយៈការកៀងគរអ្នកវិនិយោគទុនពីក្រៅប្រទេសមកធ្វើជំនួញនៅក្នុងខេត្តឱ្យកាន់តែច្រើនបន្ថែម។ ការលើកទឹកចិត្តដល់ប្រធានថ្មី និងសមាជិកសភាពាណិជ្ជកម្មខេត្តកោះកុង នៅពេលនេះ គឺធ្វើក្រោយមានការបោះឆ្នោតជ្រើសរើសតាំងសមាជិក សមាជិកថ្មី សម្រាប់អាណត្តិទី៣ លើកទី១ គ្រាអាណត្តិចាស់បានផុត។
លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម គូសបញ្ជាក់នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ថា វិស័យស្នូលសំខាន់ដែលសភាពាណិជ្ជកម្មខេត្តកោះកុងចាំបាច់អនុវត្តមាននោះ គឺបង្កើនការចាប់អារម្មណ៍ដល់ដៃគូវិនិយោគពាណិជ្ជកម្ម វិស័យកសិកម្ម សេវាកម្ម និងវិស័យឧស្សហកម្ម ខណៈខេត្តកោះកុងមានសក្តានុពល ដើម្បីឱ្យរីកចម្រើនដើរទន្ទឹមគ្នា។
លោករដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ស្នើសុំដល់សភាពាណិជ្ជកម្មខេត្តកោះកុង ត្រូវផ្តោតការយកចិត្តទុកដាក់ខ្ពស់ពីប្រយោជន៍ដល់សមាជិករួមដែលបានបោះឆ្នោតអោយបន្តអាណត្តិថ្មីនេះ ដោយមានតួនាទីការពារជួយសម្រួលដល់ការរកស៊ីរបស់សមាជិក ឬសេវាករ។ ត្រូវចំណេះដឹងខាងផ្នែកធ្វើពាណិជ្ជកម្ម និងធ្វើទស្សនកិច្ចទៅក្រៅប្រទេសរកដៃគូអភិវឌ្ឍន៍វិនិយោគទុន។
ទន្ទឹមនោះដែរ មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ក៏កោតសរសើរពីលទ្ធផលបោះឆ្នោត ប្រកបដោយផាពរលូន តម្លាភាព និងយុត្តិធម៌បម្រើដល់ប្រយោជន៍អាជីករ និងពាណិជ្ជកម្មទៅថ្ងៃអនាគត ដើម្បីបន្តការងារលើកកម្ពស់សេដ្ឋកិច្ចក្នុងខេត្តតាមរយៈការធ្វើធុរកិច្ចកៀងគរ និងទាក់ទាញការវិនិយោគគិនពីក្រៅប្រទេស។
ដោយឡែកសម្រាប់លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ក៏សាទរណាស់ដែរចំពោះការជ្រើសរើសសមាជិកថ្មីនៃសភាពាណិជ្ជកម្មខេត្ត អាណត្តិទី៣ លើកទី១ ដោយលោកយល់ថា សភាពាណិជ្ជកម្មពិតជាបានចូលរួមចំណែកកៀងគរអ្នកវិនិយោគមកដាក់ទុនរកស៊ីទៅតាមវិស័យដែលពួកគាត់ចាប់អារម្មណ៍រៀងៗខ្លួន។ ទោះបីជាកន្លងទៅ ប្រទេសកម្ពុជា និងខេត្តកោះកុង ជួបបញ្ហារីករាលដាលជំងឺកូវីដ១៩យ៉ាងណាក៏ដោយ។
លោកស្រីអភិបាលខេត្ត រំពឹងថា សភាពាណិជ្ជកម្ម បន្តការងារបន្ថែមទៀតលើទិសដៅផែនការដាក់បានដាក់ចេញធានាបាននូវការវិនិយោគពិតប្រាកដចេញជាផ្លែផ្កាសំដៅលើកកម្ពស់សេដ្ឋកិច្ចពាណិជ្ជកម្មនៅក្នុងខេត្តកោះកុង។
លោក ចាង ជីមីង ជាប្រធានថ្មីសភាពាណិជ្ជកម្មខេត្តកោះកុង អាណត្តិទី៣ សម្តែងនូវអំណរគុណដល់ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម រដ្ឋបាលខេត្ត និងសមាជិកទាំងអស់ដែលផ្តល់សេចក្តីទុកចិត្តមកលើរូបលោកបន្តកាន់តំណែងបន្តទៀត។
លោក ចាង ជីមីង សន្យាថា លោក និងសមាជិក នឹងប្រឹងប្រែងអនុវត្តបេសកម្មបន្តឱ្យកាន់តែទទួលបានភាពជោគជ័យជាងអាណត្តិទី២ សំដៅដល់ការពារផលប្រយោជន៍ធ្វើពាណិជ្ជកម្ម និងអភិវឌ្ឍន៍សេដ្ឋកិច្ចនៅក្នុងខេត្តកោះកុងផ្ទាល់តែម្តង។ ត្បិត២ឆ្នាំកន្លងទៅ បញ្ហាជំងឺកូវីដ១៩រីករាលដាលខ្លាំង ក៏មិនរុញរាលនឹងបោះបង់ការងារស្នូលរបស់ខ្លួនដែរ។
អាណត្តិទី២ កន្លងទៅ សភាពាណិជ្ជកម្មខេត្តកោះកុង បានធ្វើទស្សនកិច្ចប្រទេសគោលដៅមួយចំនួន ដើម្បីស្វែងរកការផ្តល់គាំទ្រ និងទាក់ទាញការវិនិយោគទុនចូលមកក្នុងខេត្តកោះកុង បណ្តុះបណ្តាលការយល់ដឹងអំពីច្បាប់ពាណិជ្ជកម្ម សម្របសម្រួលឱ្យការបង្កើតរោងចក្របង្កាត់ពូជបង្គានាំចេញទៅប្រទេសចិន និងគម្រោងដាក់ឱ្យដំណើរការកំពង់ផែសមុទ្រនៅតំបន់តារាសាគរ ជាដើម៕
អត្តបទ៖ សិរីវឌ្ឍនៈ
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?