Connect with us

ព័ត៌មានជាតិ

ខេត្តស្វាយរៀង រៀបចំទិវាជាតិលើកកម្ពស់​ការប្រើប្រាស់ផលិតផលខ្មែរ ដើម្បីរួមគ្នាបង្កើតការងារ​ជូនពលរដ្ឋក្នុងស្រុក

បានផុស

នៅ

ខេត្តស្វាយរៀង បានរៀបចំទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ លើកទី៦ ក្រោមប្រធានបទ “រួមគ្នាទិញផលិតផលខ្មែរ គឺរួមគ្នាបង្កើតការងារជូនពលរដ្ឋខ្មែរ” នាថ្ងៃទី ០៩ មេសា ឆ្នាំ ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក យឹម ឆៃលី ឧបនាយករដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយ  ​បានលើកឡើងថា រាជរដ្ឋាភិបាល បានចេញសេចក្តីជូនដំណឹងមួយដោយតម្រូវឲ្យ គណៈកម្មាធិការជាតិជំរុញ​ចលនាភូមិ១ផលិតផល១ ដែលជាសេនាធិការជូនរាជរដ្ឋាភិបាល ត្រូវសហការជាមួយនឹងក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រៀបចំទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរជារៀងរាល់ឆ្នាំ នៅថ្ងៃទី ៩ ខែមេសា រួមគ្នានឹងយុទ្ធនាការនានា ដែលបណ្តាក្រសួងស្ថាប័នពាក់ព័ន្ធបានរៀបចំ ដូចជា យុទ្ធនាការទិញ​ផលិតផលខ្មែរ​របស់ក្រសួង ពាណិជ្ជកម្ម បុណ្យសមុទ្រ និងបុណ្យទន្លេ និងការរៀបចំពិព័រណ៍នានានៃផលិតផលក្នុងស្រុក ជាដើម ។

លោក យឹម ឆៃលី បានបន្តថា ការខិតខំទាំងអស់នេះ គឺពិតជាសកម្មភាពមួយរស់រវើក​ចូលរួមចំណែកពង្រឹងនិងពង្រីក​ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលធ្វើឲ្យកម្ពុជាសម្រេច បាននូវឋានៈជាប្រទេស​មានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។  ទន្ទឹមនេះការជ្រើស​រើសយកខែមេសា ជារៀងរាល់ឆ្នាំ សម្រាប់ប្រារព្ធទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ក្នុងខែមេសា ពីព្រោះខែនេះ ជារដូវកាលដែលបងប្អូនប្រជាជនរីករាយ ក្នុងការរៀបចំបុណ្យចូលឆ្នាំប្រពៃណីជាតិ និងជាឱកាស​ជួបជុំញាតិមិត្តបងប្អូន ឪពុកម្តាយ ជីដូនជីតា និងនាំគ្នាទៅវត្តប្រគេនចង្ហាន់ ទេយ្យទាន ទេយ្យវត្ថុ និងគ្រឿងឧបភោគ​បរិភោគផ្សេងៗ ថ្វាយព្រះសង្ឃ និងម្ហូបអាហាររបស់របរប្រើប្រាស់ហូបចុកនានាជូនទៅមាតាបិតា ជីដូន ជីតា បងប្អូនជាញាតិសន្តាននៅស្រុកកំណើតរបស់ខ្លួន ដែលនេះគឺជាប្រពៃណីបរមបុរាណរបស់ប្រជាជនយើង។ ក្នុងនោះក៏ជាគោលដៅជំរុញញដល់ប្រជាពលរដ្ឋ បានសប្បាយរីករាយក្នុងការដើរទស្សនាពិព័រណ៍ផលិតផលចម្រុះ ដ៏សម្បូរបែបរបស់បងប្អូនផលិតករខ្មែរ ដែលបានយកមកតាំងបង្ហាញ និងលក់ ហើយយើងនាំគ្នាទិញផលិត​ផលខ្មែរ​សម្រាប់កម្មវិធីបុណ្យចូលឆ្នាំប្រពៃណីជាតិយើង និងទិញជាទៀងទាត់សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ សម្រាប់កម្មវិ​ធីបុណ្យទាន​ផ្សេងៗ និងកម្មវិធីនានាយ៉ាងច្រើនក្នុងមួយឆ្នាំៗ។

ជាមួយគ្នានេះ លោក ម៉ែន វិបុល អភិបាកខេត្តបានបញ្ជាក់ថា ដោយអនុវត្តតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុ​កោណលើគ្រប់ដំណាក់កាល របស់រាជរដ្ឋាភិបាល ជាពិសេសតាមរយៈ​ការដាក់ចេញ​នូវគោលនយោបាយដ៏ត្រឹម​ត្រូវរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក្នុងការទាក់ទាញអ្នក​វិនិយោគផ្ទាល់ពីបរទេស រួមនឹងសក្ដានុពលរបស់ខេត្ត មូលដ្ឋានគ្រឹះ នៃសុខសន្តិភាព បានធ្វើឲ្យខេត្តស្វាយរៀង ដែលធ្លាប់ជាអតីតតំបន់​សមរភូមិទទួលរងគ្រោះ​យ៉ាងធ្ងន់ធ្ងរ​ពីរបបប្រល័យ ពូជសាសន៍ប៉ុលបានប្រែក្លាយយ៉ាងឆាប់រហ័សទៅ​ជាខេត្តឧស្សា​ហកម្មមួយ​ដ៏សំខាន់ ដែលរហូតមកដល់​បច្ចុប្បន្ននេះ នៅទូទាំង ខេត្តមានតំបន់សេដ្ឋកិច្ចពិសេស ចំនួន ១២កន្លែង កំពុងដំណើរការ ៩កន្លែង មានរោងចក្រ សហគ្រាស ក្រុមហ៊ុន ឯកជន ចំនួន ២៦៤កន្លែង និងមានសហគ្រាសធុនតូច ធុនមធ្យម និង សិប្បកម្ម សរុបរហូតដល់ ៣.៣២៨មូលដ្ឋាន បង្កើតការងារជូនប្រជាពលរដ្ឋបានប្រមាណ ១០ម៉ឺននាក់ ដែលបានរួមចំណែកក្នុងការកាត់ បន្ថយការធ្វើចំណាក ស្រុ ក ទៅរកការងារធ្វើនៅក្រៅខេត្ត និងបង្កើនប្រាក់ចំណូល លើកកម្ពស់ ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋឲ្យកាន់តែមានភាពប្រសើរឡើង៕

អត្ថបទ៖ ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ផ្ដែផ្ដាំ​ទីប្រឹក្សា​​ថា បើ​អ៊ីរ៉ង់​ធ្វើ​ឃាត​លោក ត្រូវ​កម្ទេច​អ៊ីរ៉ង់​ឲ្យ​ម៉ត់​ដូច​ផេះ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម៤ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

សន្តិសុខសង្គម២៤ ម៉ោង មុន

ព័ត៌មានបន្ថែម៖ រកឃើញជនរងគ្រោះ៩នាក់ ក្នុងនោះ៤នាក់ស្លាប់ និង៥នាក់របួស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

តើអ៊ុយក្រែន មានធនធានរ៉ែកម្រអ្វីខ្លះនិងសំខាន់ប៉ុនណា ទើបលោក ត្រាំ ចង់បាន?

Sokha Hotels

ព័ត៌មានពេញនិយម