ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ាណែត ៖ គោលដៅធំបំផុតរបស់ក្រុមការងារក្រៅប្រទេស គឺផ្សព្វផ្សាយអំពីការពិត និងសមិទ្ធផលដែលកើតមាននៅក្នុងប្រទេស
ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ក្រុមការងាររៀបចំអង្គការចាត់តាំង យុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ចេញទៅក្រៅប្រទេសមានគោលដៅធំបំផុត គឺផ្សព្វផ្សាយអំពីការពិត អំពីគោលនយោបាយ និងសមិទ្ធផល ដែលកើតមាននៅក្នុងប្រទេសកម្ពុជា ឲ្យបងប្អូនខ្មែរនៅក្រៅប្រទេសបានដឹង។

តាមរយៈវីដេអូបង្ហោះនៅលើហ្វេសប៊ុក នាព្រឹកថ្ងៃទី ១០ ខែមេសានេះ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត លើកឡើងថា មានក្រុមមួយចំនួននៅក្រៅប្រទេស បានវាយប្រហារលើក្រុមការងាររៀបចំអង្គការចាត់តាំង យុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ថា ទៅដើម្បីបំបែកសហគមន៍ខ្មែរនៅក្រៅប្រទេស។ ការវាយប្រហារបែបនេះ គឺជារឿងមិនពិតទាល់តែសោះ ដោយឯកឧត្ដមបណ្ឌិត បានបញ្ជាក់ថា ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ប្រកាន់ខ្ជាប់នូវគោលការណ៍សច្ចធម៌ អហិង្សា ស្មារតីខ្មែរតែមួយ និងការភ្ជាប់ទំនាក់ទំនងរវាងខ្មែរ និងខ្មែរ។

ឯកឧត្ដមបណ្ឌិត ថ្លែងឲ្យដឹងបែបនេះថា «ចំណុចទីមួយ គឺយើងប្រកាន់សច្ចធម៌ យើងចេញទៅគោលដៅធំបំផុតគឺផ្សព្វផ្សាយអំពីការពិត អំពីគោលនយោបាយ និងសមិទ្ធផល ដែលកើតមាននៅក្នុងប្រទេសរបស់យើង ឲ្យបងប្អូនខ្មែរនៅក្រៅប្រទេសបានដឹង និយាយតែពីការពិត និយាយអត់មានភូតកុហក់ ឲ្យឃើញថា គោលនយោបាយគណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេសបានធ្វើអ្វីខ្លះ ហើយអ៊ុំពូមីងបងប្អូនជឿចុះ គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំប្រទេស មិនបំផ្លាញប្រទេសទេ នេះគឺជាគោលការណ៍សច្ចធម៌ ដែលយើងបានចេញទៅផ្សព្វផ្សាយ»។
ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ដែរថា ក្រុមការងាររៀបចំអង្គការចាត់តាំង យុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ប្រកាន់ជំហរមិនឈ្លោះគ្នា មិនវាយប្រហារគ្នា ដោយក្នុងវេទិកានានានៅក្រៅប្រទេស ក្រុមការងារមិនបានវាយប្រហារទៅលើក្រុមណាមួយ នោះទេ។ ប៉ុន្តែ មានតែក្រុមមួយចំនួននៅក្រៅប្រទេសប៉ុណ្ណោះ បានធ្វើបាតុកម្មរំខានដល់ការជួបជុំរបស់ក្រុមការងាររៀបចំអង្គការចាត់តាំង យុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស។ ម្យ៉ាងទៀត ក្រុមការងាររៀបចំអង្គការចាត់តាំង យុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ប្រកាន់ជំហរស្រលាញ់រាប់អានគ្នាដោយស្មារតីគ្រួសារខ្មែរតែមួយ។
ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងបន្ថែមបែបនេះថា «ចេញទៅក្រៅប្រទេស ពេលដែលបងប្អូនសួរខ្ញុំ បង! ឥឡូវយើងពង្រីកសមាជិកក្រៅប្រទេស ឥឡូវយើង អ្នកដែលធ្លាប់ចូលរួមជាមួយបក្សប្រឆាំង ជេរយើង បាតុកម្មជេរយើង ឥឡួវបើគាត់ចង់ចូលមក តើយើងគួរឲ្យគាត់ចូលអត់? តើចូលមកតិចគាត់មកជេរយើងនៅក្នុងខាងក្នុងអី ខ្ញុំថា កុំពិបាកយើងស្វាគមន៍ជំហរសាមគ្គី សម្ដេចតេជោ គណបក្សយើង បង្រួបបង្រួមជាតិ បញ្ចប់សង្រ្គាមបាន ដោយសារជំហរបង្រួបបង្រួមជាតិ និងបើកឱកាសឲ្យគ្រប់ភាគី រួមទាំងភាគីដែលចង់បំផ្លាញគណបក្សប្រជាជន មករួមរស់ជាមួយគ្នាបាន ហេតុអីក៏ក្រុមការងាររបស់យើងត្រូវប្រកាន់ យើងអត់ប្រកាន់ ហ្នឹងហើយបានជាយើងប្រមូលមនុស្សកាន់តែរីក»។
ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ដែរថា គណបក្សប្រជាជនកម្ពុជា មិនដែលយកខ្មែរណាជាសត្រូវនោះទេ ដែលនេះជាជំហររបស់គណបក្សប្រជាជនកម្ពុជា គឺប្រកាន់យកការរាប់អានខ្មែរទាំងអស់ ដោយយកទស្សនៈថា «យើងរួមគ្នា យើងសាមគ្គីគ្នា យើងមិនដែលប្រកាន់ទេ»៕

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?