ព័ត៌មានជាតិ
យុវជនស្ម័គ្រចិត្ត ចាប់ផ្តើមចេញដំណើរទៅចូលរួមព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅខេត្តសៀមរាប
ម៉ោងជាង ៧ ព្រឹកមិញនេះ យុវជនប្រមាណ ៥០០ នាក់ បានចាប់ផ្តើមចេញដំណើរដើម្បីទៅចួលរួមក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅខេត្តសៀមរាប។
ស្ថិតនៅក្នុងចំណោមយុវជនស្ម័គ្រចិត្តដែលត្រូវចេញដំណើរនៅព្រឹកនេះ កញ្ញា ឃ្លាំង គីមហួយ បានឲ្យកម្ពុជាថ្មីដឹងថា មានក្រុមយុវជនស្ម័គ្រចិត្តប្រមាណជាង ៥០០ នាក់ ត្រូវចេញដំណើរនៅព្រឹកនេះ និងមួយចំនួនធំទៀតនឹងបន្តចេញដំណើរនៅថ្ងៃបន្តបន្ទាប់។
បើតាមយុវតីរូបនេះ ក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត កញ្ញាត្រូវបំពេញការងារទៅតាមផ្នែកទទួលខុសត្រូវ និងត្រូវបន្តស្នាក់នៅរហូតដល់ចប់កម្មវិធី។



ព្រឹត្តិការណ៍អង្គរសង្រ្កាន្តនឹងចាប់ផ្តើមពីថ្ងៃទី១៤ រហូតដល់ ថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០២៣។ កម្មវិធីរយៈពេល ០៣ ថ្ងៃ មានការតាំងបង្ហាញមរតកវប្បធម៌ដូនតា ក៏ដូចជាកម្មវិធីកម្សាន្តជាច្រើននៅតាម ០៦ ទីតាំងធំៗគឺ បរិវេណប្រាសាទអង្គរវត្ត ព្រះលានជល់ដំរី តំបន់អង្គរ-ឃ្យុងយូ សួនច្បារព្រះរាជដំណាក់ ដងស្ទឹងសៀមរាប និងតំបន់ផាប់ស្រ្ទីត។

ក្នុងឱកាសចូលរួមជូនដំណើរដល់យុវជនស្ម័គ្រចិត្តរាប់រយនាក់នៅព្រឹកនេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងប្រធានដឹកនាំរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តបានបញ្ជាក់ថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្តដែលរៀបចំនៅឆ្នាំនេះគឺធំជាងលើកមុន ដោយមានកម្មវិធីច្រើនជាងមុន។
កម្មវិធីដែលអាចនឹងមានមនុស្សណែនណាន់តាន់តាប់ ឯកឧត្តមក៏រំលឹកដល់ក្រុមការងារត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អ ហើយបើមានបញ្ហាអីត្រូវរាយការណ៍ប្រាប់គ្នាទៅវិញទៅមក។
ឯកឧត្តមបន្តទៀតថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្តបង្ហាញមោទកភាពសម្រាប់ជាតិខ្មែរទាំងមូល ក្នុងការចូលរួមថែរក្សាលើកស្ទួយវប្បធម៌ប្រពៃណីជាតិ និងជាផ្នែកមួយចូលរួមផ្សព្វផ្សាយពីសក្តានុពលទេសចររបស់ខេត្តសៀមរាបដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិមកកម្សាន្ត។
បើតាមឯកឧត្តម ហ៊ុន ម៉ានី មកដល់ពេលនេះបន្ទប់សណ្ឋាគារជាង ៩០ ភាគរយនៅក្រុងសៀមរាបត្រូវបានភ្ញៀវកក់អស់ រួមទាំងផ្ទះសំណាក់ជាង ៨០ ភាគរយក៏ត្រូវបានភ្ញៀវកក់រួចហើយដែរ។



ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣ ក៏មានកម្មវិធីបំបែកឯកត្តកម្មពិភពលោកចំនួន ០២ គឺទី១ បត់ក្រដាសបេះដូង និងទី២ ចង្វាក់ម៉ាឌីសុន។ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣ មានកម្មវិធីចំនួន ៤៤ នៅ ៦ ទីតាំង មាននៅខាងមុខអង្គរ ទីលានជល់ដំរី អង្គរឃ្យូងយូ តំបន់ដងស្ទឹងសៀមរាប សួនច្បារព្រះរាជដំណាក់ និងនៅតំបន់មួយចំនួនទៀត។
ក្នុងកម្មវិធីក៏មានការបង្ហាញពីផលិតផលរបស់ខ្មែរ ដែលមានរយៈពេល ៣ ថ្ងៃ ចាប់ពីព្រឹកថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ