Connect with us

ព័ត៌មានជាតិ

ខេត្តបាត់ដំបង កំពុងមមាញឹកតុបតែង រៀបចំអ្វីប្លែកៗ ដើម្បីទទួលសង្ក្រាន្តឆ្នាំថ្មី

បានផុស

នៅ

មួយ​រយៈ​ចុងក្រោយ​នេះ រដ្ឋបាល​ខេត្ត​បាត់ដំបង និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្ត​បាត់ដំបង បាន​ប្រឹងប្រែង​ជាមួយ​ក្រុម​ជំនាញៗ ក្នុង​ការ​រៀបចំ តុបតែង នូវ​ភ្លើង​ចម្រុះ​ពណ៌ និង​របស់របរ​ប្លែកៗ ដើម្បី​យក​មក​ដាក់​តាំង​លម្អ នា​ឱកាស​សង្ក្រាន្ត​ឆ្នាំ​ថ្មី ឆ្នាំ ២០២១៣ ដែល​កាន់តែ​ខិត​ចូល​មកដល់​នា​ពេល​ដ៏​ខ្លី​ខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ក្នុង​ខេត្ត​បាត់ដំបង ប៉ុន្មាន​ថ្ងៃនេះ គេ​សង្កេត​ឃើញ​ថា តាម​បណ្ដា​សាលារៀន និង​វត្ត​អារាម​នានា បាន​បង្កើត​នូវ​ល្បែង​ប្រជាប្រិយ ដើម្បី​លេង​កម្សាន្ត ដែល​ល្បែង​ប្រជាប្រិយ​បុរាណ​ខ្មែរ​ត្រូវ​បាន​អាក់​ខាន​រយៈពេល ២ ឆ្នាំ ដោយសារ​ការ​រាតត្បាត នៃ​ជំងឺ​កូវីដ-១៩។

ក្រៅពី​ការ​រៀបចំ​ភ្លើង​ចម្រុះ​ពណ៌​របស់​រដ្ឋបាល​ខេត្ត ទៅតាម​ទីប្រជុំជន​នានា ក៏​នៅ​មាន​ការ​តុបតែង​អ្វី​ដែល​ប្លែកៗ ពី​សំណាក់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្ត​បាត់ដំបង ផង​ដែរ ដែល​មាន​ទីតាំង​នៅ​ក្នុង​វិទ្យាល័យ នេ​ត​យ៉ង់ ដើម្បី​ទទួល​សង្ក្រាន្ត​ឆ្នាំ​ថ្មី និង​ដើម្បី​ឲ្យ​ពលរដ្ឋ​ដែល​មកពី​គ្រប់ទិសទី​ចូល​មក​កម្សាន្ត​ផង។

ដោយឡែក​នៅ​តាម​តំបន់​រមណីយដ្ឋាន​ជាច្រើន​ក្នុង​ខេត្ត ក៏​មាន​ការ​រៀបចំ​យ៉ាង​ស្រស់​ស្អាត​ផង​ដែរ ពី​សំណាក់​មន្ទីរ​ទេសចរ​ខេត្ត ក្នុង​ការ​រួមចំណែក​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ឲ្យ​ចូល​ទៅ​កម្សាន្ត​នា​ឱកាស​ចូលឆ្នាំ​ខាងមុខនេះ ដោយ​គេ​រំពឹង​ថា ឆ្នាំនេះ ភ្ញៀវ​ទេសចរ​អាច​នឹង​ចូល​មក​កម្សាន្ត​ច្រើន​ជាង​ឆ្នាំ​មុនៗ៕

អត្ថបទ ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ផ្ដែផ្ដាំ​ទីប្រឹក្សា​​ថា បើ​អ៊ីរ៉ង់​ធ្វើ​ឃាត​លោក ត្រូវ​កម្ទេច​អ៊ីរ៉ង់​ឲ្យ​ម៉ត់​ដូច​ផេះ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម៤ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

សន្តិសុខសង្គម២៤ ម៉ោង មុន

ព័ត៌មានបន្ថែម៖ រកឃើញជនរងគ្រោះ៩នាក់ ក្នុងនោះ៤នាក់ស្លាប់ និង៥នាក់របួស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

តើអ៊ុយក្រែន មានធនធានរ៉ែកម្រអ្វីខ្លះនិងសំខាន់ប៉ុនណា ទើបលោក ត្រាំ ចង់បាន?

Sokha Hotels

ព័ត៌មានពេញនិយម