Connect with us

ព័ត៌មានជាតិ

កម្ពុជា​-​ថៃ​ ប្តេជ្ញា​រួមគ្នា​ ទប់ស្កាត់​ការជួញដូរ​មនុស្ស​ និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព

បានផុស

នៅ

​​ខណៈ​ពេល​ដែល​សេ​ក្តី​ព្រាង​ច្បាប់ ​ស្តីពី​សហប្រតិបត្តិ​ការ​ពង្រឹង​ការអនុវត្ត​ច្បាប់​ទាក់ទង​នឹង​បញ្ហា​ការ​ជួញដូរ​មនុស្ស​ជិត​បញ្ចប់​នោះ​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​នៃ​ប្រទេស​ថៃ បាន​សន្យា​នឹង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ ក្នុង​ការ​ទប់ស្កាត់​ការ​ជួញដូរ​មនុស្ស​និង​ឧក្រិដ្ឋកម្ម​ឆ្លង​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​បន្ថែម​ទៀត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ថ្លែងប្រាប់​អ្នកយកព័ត៌មាន​ ក្រោយពី​កិច្ចប្រជុំ​តាមរយៈ​វីដេអូ​ខុន​ហ្វឺ​រ៉េ​ន​លើ​សេចក្តីព្រាង​ចុងក្រោយ​នៃ​កិច្ចសហប្រតិបត្តិការ​ពង្រឹង​ការអនុវត្ត​ច្បាប់ រវាង​កម្ពុជា និង​ថៃ​នា​ព្រឹក​ថ្ងៃ​ទី​១៨ មករា នេះ លោកស្រី ជូ ប៊ុន​អេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ ប្រយុទ្ធប្រឆាំង អំពើ​ជួញដូរ​មនុស្ស បាន​មានប្រសាសន៍ថា​ ការ​ធ្វើ​សេចក្តីព្រាងច្បាប់​នេះ គឺ​ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​កម្ពុជា​និង​ថៃ​ បង្ក្រាប​ការ​ជួញដូរ​មនុស្ស ឬក៏​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ឲ្យ​មាន​ប្រសិទ្ធភាព​បន្ថែម​ទៀត។​

​លោកស្រី​បាន​បន្តថា ​សេចក្តីព្រាងច្បាប់ នៃ​កិច្ចសហប្រតិបត្តិការ​ពង្រឹង​ការអនុវត្ត​ច្បាប់ រវាង​កម្ពុជា និង​ថៃ ​ត្រូវ​បាន​មន្ត្រី​អន្តរក្រសួង​នៃ​ប្រទេស​ទាំងពីរ សម្រេច​ព្រមព្រៀងគ្នា​រួច​ជា​ស្ថាពរ​ហើយ ដោយ​រង់ចាំ​ឆ្លង​មតិ បន្ថែម​ពី​ថ្នាក់ដឹកនាំ​កំពូល​នៃ​ប្រទេស​ទាំងពីរ​តែ​ប៉ុណ្ណោះ​។

​លោកស្រី​បន្តទៀតថា​« មិនមែន​តែ​រាជរដ្ឋាភិបាល​កម្ពុជា​ប៉ុណ្ណោះ​ទេ ដែល​មានការ​ព្រួយ​បារម្ភ​ចំពោះ​ពលករ​ខ្មែរ ដែល​កំពុង​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ដោយ​ខ្លាចក្រែង​ពួកគេ​រង​ការ​ជួញដូរ​មនុស្ស​នេះ រដ្ឋាភិបាល​ថៃ​ក៏បាន​គិតគូរ​ដែរ ដោយ​រហូត​មានការ​ឯកភាពគ្នា​ធ្វើ​សេចក្តីព្រាងច្បាប់​នេះ​ឡើង ដើម្បី​បង្ការ​ពួកគាត់​កុំ​ឲ្យ​ជួប​បញ្ហា​ទាំងនេះ ខណៈ​ពួកគេ​ស្ថិត​នៅ​មាន​ហានិភ័យ​កាន់តែខ្លាំង​ពី​ពួក​ឱកាសនិយម ក្នុង​ការដែល​ប្រទេស​ទាំងពីរ​កំពុង​ជួប​វិបត្តិ​នៃ​ការ​រាតត្បាត​នូវ​មេរោគ​កូ​វីដ​១៩​នោះ​»៕

អត្ថបទ៖ ​សំអឿន

សូមចុចអាន៖ ​នគរ​បា​ល​ខេត្ត​កំ​ព​ង់​ចា​មប​ង្ក្រា​ប​ករ​ណី​ជួញដូរគ្រឿងញៀន​ឃាត់ខ្លួន​ជនសង្ស័យ១២​នាក់​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម