ព័ត៌មានជាតិ
សមាគមធនាគារនៅកម្ពុជា និងអង្គការ SPTF សហការលើកកម្ពស់កិច្ចការពារអ្នកប្រើប្រាស់ និងស្ថិរភាពហិរញ្ញវត្ថុ នៅកម្ពុជា
សមាគមធនាគារនៅកម្ពុជា និងអង្គការ Social Performance Task Force (SPTF) បានចុះអនុស្សរណៈយោគយល់គ្នា កាលពីដើមសប្តាហ៍កន្លងទៅ ជាដៃគូយុទ្ធសាស្ត្រ ក្នុងគោលបំណងពង្រឹងនិងលើកកម្ពស់ ការផ្តល់ហិរញ្ញប្បទានប្រកបដោយបរិ យាបន្ន និងការទទួលខុសត្រូវ ក្នុងវិស័យហិរញ្ញវត្ថុកម្ពុជា។

យោងតាមសេចក្តីប្រកាសរួមរបស់ស្ថាប័នទាំងពីរ បានបញ្ជាក់ថា អនុស្សរណៈយោគយល់គ្នានេះនឹងផ្តល់នូវក្របខ័ណ្ឌមួយក្នុងការពង្រឹងនូវកិច្ចសហប្រតិបត្តិការរវាង ភាគីទាំងពីរ ដើម្បីពង្រឹងនូវការអនុវត្តប្រកបដោយបរិយាបន្ន និងការទទួលខុសត្រូវ រាប់ចាប់ពីទស្សន វិស័យនៃការគ្រប់គ្រងហានិភ័យក្នុងការជំរុញកំណើនប្រកបដោយការទទួលខុសត្រូវ ធ្វើឱ្យប្រសើរ ឡើងនូវស្ថិរភាពហិរញ្ញវត្ថុ និងការលើកកម្ពស់កិច្ចការពារអតិថិជននៅកម្ពុជា។
សមាគមធនាគារនៅកម្ពុជា (ABC) និង SPTF ព្រមព្រៀងសហការទៅលើកិច្ចការមួយចំនួន រួមមាន ការគាំទ្រសមាជិកគ្រឹះស្ថានធនាគា ក្នុងការអនុវត្តឱ្យបានជោគជ័យនូវក្រមប្រតិបត្តិសម្រាប់ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ការគាំទ្រសមាជិកក្នុងការវាយតម្លៃទៅលើអនុលោមភាពនៃការអនុ វត្តក្រមប្រតិបត្តិ កំណត់ផ្នែកឬវិស័យដែលត្រូវធ្វើឱ្យប្រសើរឡើង ដែលមានចែងក្នុងក្រម ត្រួតពិនិត្យពី ការអនុវត្ត និងបញ្ហាប្រឈមចំពោះការអនុវត្តក្រមប្រតិបត្តិនៅក្នុងប្រព័ន្ធធនាគារ ដោយប្រើប្រាស់ ក្រមប្រតិបត្តិ និងស្តង់ដារនៃកិច្ចការពារអតិថិជន ក្នុងការវាស់វែងពីការអនុវត្តក្រមប្រតិបត្តិ កសាង សមត្ថភាពសមាជិកក្នុងការអនុវត្តកិច្ចការពារអតិថិជននៅក្នុងក្រមប្រតិបត្តិ។ ទន្ទឹមនេះ សមាជិកន សមាគមធនាគារក៏បានប្ដេជ្ញាចិត្តផងដែរ ក្នុងការលើកកម្ពស់នូវចំណេះដឹងហិរញ្ញវត្ថុសម្រាប់ប្រជាជនកម្ពុជា និងធ្វើឱ្យប្រសើរឡើងនូវយន្តការនៃការការពារអតិថិជនរបស់ពួកគេ។
លោក Raymond Sia ប្រធានសមាគមធនាគារនៅកម្ពុជា បានមានប្រសាសន៍ថា សេវានិង ផលិតផលធនាគារត្រូវបានបង្កើតឡើងផ្សារភ្ជាប់នឹងការសាងទំនុកចិត្ត និងភាពជឿជាក់ ជាមួយនឹងអតិថិជន ការការពារអតិថិជនគឺជារឿងចាំបាច់សម្រាប់សេវាធនាគារ។ អនុស្សរណៈយោគយល់គ្ន ជាមួយ SPT នឹងចូលរួមចំណែកលើកកម្ពស់កិច្ចការពារអតិថិជននៅកម្ពុជា និងពង្រឹងបន្ថែមនូវ ភាពខ្លាំង រឹងមាំ កេរ្តិ៍ឈ្មោះ នៃឧស្សាហកម្មធនាគារ។» លោកបានបន្ថែមថា៖«យើងអំពាវនាវ សមាជិករបស់យើងទាំងអស់អនុវត្តនូវគោលការណ៍នៃក្រមប្រតិបត្តិ និងដាក់បញ្ចូលក្រមនេះទៅក្នុង នីតិវិធី និងគោលនយោបាយរបស់ពួកគេ។
លោក Nitin Madan នាយកផ្នែកបរិយាបន្នហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវប្រចាំអាស៊ីអាគ្នេ យ៍នៃអង្គការ SPTF មានប្រសាសន៍ដូច្នេះថា «យើងពិតជារីករាយដើម្បីផ្សារភ្ជាប់នូវទំនាក់ទំនងជាមួយ សមាគមធនាគារនៅកម្ពុជា (ABC)។ ការងាររបស់យើងជាមួយសមាគមធនាគារនៅកម្ពុជា នឹងរួមបញ្ចូលនូវការរៀបចំសិក្ខាសាលាកសាងសមត្ថភាពមួយចំនួនលើអភិបាលកិច្ច និងកិច្ចការមួយចំនួន ទៀតក្នុងការពង្រឹងនូវកិច្ចការពារអតិថិជននៅក្នុងវិស័យធនាគារនៅកម្ពុជា។ បន្ថែមលើនេះ ខ្ញុំក៏សូម អរគុណដល់រដ្ឋាភិបាលប្រទេសឡុចហ្សំបួរតាមរយៈក្រសួងការបរទេសអឺរ៉ុប ដែលផ្តល់មូលនិធិដល់ RIFF-SEA និងផ្ដល់ការគាំទ្រដល់ការងាររបស់យើងនៅកម្ពុជា ដើម្បីបង្កើតនូវផលប៉ះពាលជា វិជ្ជមាន»។
លោក ហេង បូមករា អគ្គនាយករងត្រួតពិនិត្យ នៃធនាគារជាតិកម្ពុជា បានលើកឡើងថា អនុស្សរណៈយោគយល់គ្នានេះនឹងជួយត្រួសត្រាយផ្លូវ ដើម្បីជំរុញ និងលើកកម្ពស់ការអនុវត្តក្រមប្រតិបត្តិសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុឱ្យមានប្រសិទ្ធភាព ក្នុង ការគោលដៅលើកម្ពស់កំណើនប្រកបដោយការទទួលខុសត្រូវ ធ្វើឱ្យប្រសើរឡើងនូវស្ថិរភាពហិរញ្ញ វត្ថុនិងបង្កើនកិច្ចការពារអតិថិជន។ លោកបានបន្ថែមថា កិច្ចការពារអតិថិជនគឺជាកិច្ចការអាទិភាព ដែលគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ ដើម្បីរក្សាបាននូវទំនុកចិត្តពីសាធារណជន និងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា និងរក្សានូវស្ថិរភាពប្រព័ន្ធធនាគារទាំងមូលផងដែរ៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ