Connect with us

ព័ត៌មានជាតិ

គិត​ឲ្យ​ច្បាស់​ មុន​ដើរ​ទៅ​ខ្ចីលុយ​ធនាគារ ចរចាឲ្យអស់​រឿងថ្លៃ​សេវា​​រដ្ឋបាល ទាំង ០៥​ នេះ​សិន

បានផុស

នៅ

អតិថិជន​នៅ​ពេល​ទៅ​រក​កម្ចី​ធនាគារ​ គួរ​ស្វែង​រក​ព័ត៌មានឲ្យ​បានគ្រប់​ជ្រុង​ជ្រោយ​ ដើម្បីកាត់បន្ថយ​ការ​ចំណាយ​មិន​ចាំបាច់​ ពេល​ខ្លះ​មានលក្ខខណ្ឌពិសេស​​អាច​ចរចា​បានថែម​ទៀតផង។ លោក គា បុរាណ ប្រធានសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជាបាន​ឲ្យ​ដឹង​ថា ជា​ទូទៅធនាគារ​តែងតែ​គិត​ថ្លៃ​សេវា​រដ្ឋបាលពីអតិថិជន ដែលជា​ថ្លៃ​ចំណាយ​លើ​ការ​រត់​ឯកសារ​ផ្តល់កម្ចី។ គោលការណ៍នេះអនុវត្ត​តាម​សភាព​ជាក់ស្តែង តាម​​ធនាគារនីមួយៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេវា​រដ្ឋបាល​ដែល​លោក គា បុរាណលើក​ឡើង​មាន​ដូចជា៖

១. ចំណាយ​កម្រៃ​សេវាពី ០.៥% ទៅ ១% នៃទំហំកម្ចី
២. សេវា​ចុះបន្ទុកការីនៅអង្គភាពសុរិយោដី
៣. សេវាមេធាវី
៤. សេវា​ធានារ៉ាប់រង​ប្រចាំ​ឆ្នាំ​
៥. សេវាឆែក​ CBC (Credit Bureau Cambodia)

លោក​ គា បុរាណ ថា ធនាគារ​នឹង​គិត​ថ្លៃ​សេវា​តាម​ទំហំកម្ចី។ ឧទាហរណ៍​អតិថិជន​ទទួល​បាន​កម្ចី ៧០ ០០០ ម៉ឺនដ​ុល្លារ​បើ​ធនាគារ​គិត​កម្រៃ​សេវា ១% អតិថិជន​ត្រូវ​ចំណាយ​ប្រហែល ៧០០ ដុល្លារ ទៅ​ធនាគារ។ អតិថិជន​ក៏​ត្រូវ​បង់​ថ្លៃ​សេវា​ចុះ​បន្ទុក​នៅ​អង្គភាព​សុរិយាដី ដើម្បីបញ្ជាក់​ពី​ការ​ដាក់​ទ្រព្យ​បញ្ចាំ​នៅ​ធនាគារ។

ជាមួយ​​គ្នា​នេះ អតិថិជន​អាច​​បង់ថ្លៃ​មេធាវី ថ្លៃ​​សេវា​ឆែក CBC រួម​ទាំង​ការ​បង់​ថ្លៃ​សេវាធានារ៉ាប់រង​ប្រចាំ​ឆ្នាំ​​លើ​អចលនទ្រព្យ។

បើ​តាម​លោកគា បុរណា ធនាគារ​ខ្លះ​យកការ​ប្រាក់​ទាប តែ​គេ​គិត​ថ្លៃ​សេវា​រដ្ឋបាល​ខ្ពស់ ចំណែកធនាគារ​ខ្លះ​យក​ការ​ប្រាក់ខ្ពស់​ តែ​គេ​អាច​លើកលែង​ថ្លៃ​សេវា​រដ្ឋបាល។ ការ​គិត​ថ្លៃ​សេវា​រដ្ឋបាល​នេះ​​មិន​អនុវត្ត​ជា​ទូទៅ​ទេ អាស្រ័​យ​តាម​​គោលការណ៍​ធនាគារនីមួយៗ រួម​ទាំងការ​ចរចារវាង​អតិថិជន​និង​សាមី​ធនាគារ​ផ្ទាល់។

លោក​គា បុរណា បាន​ក្រើនរំលឹក​ថា មុន​ទៅ​ស្វែង​រក​កម្ចីនៅ​ធនាគារ​ណាមួយ អតិថិជន​ត្រូវសាកសួរ​ព័ត៌មានលម្អិតឱ្យបានច្បាស់លាស់ ដើម្បីងាយស្រួលក្នុងការសម្រេចចិត្ត។

តាម​របាយការណ៍​ឆ្នាំ ២០២០ កម្ពុជាមានគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដែលរួមមាន ធនាគារពាណិជ្ជចំនួន៥១ ធនាគារឯកទេសចំនួន ១៤ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើពីសាធារណជនចំនួន ៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើចំនួន ៧៦ និងគ្រឹះស្ថានឥណទានជនបទចំនួន ២៤៦៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម